» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2713 នាក់

ម្សិលមិញ 4028 នាក់

សរុប 19006056 នាក់

ភរិយា​ឧកញ៉ា តា​យ សេង ដាក់​គ្រឿងចក្រ​ឈូសឆាយដី នៅ​ដែន​ជំរក​សត្វព្រៃ​ស្រុក​លំផាត់ ជាង​៥០០​ហិកតា

 

​រតនគិរី​៖ ដែនជម្រកសត្វព្រៃ​ស្រុក​លំផាត់ ខេត្តរតនគិរី​ជាង​៥០០​ហិកតា កំពុង​ត្រូវបាន លោកស្រី អេង ស្រី​ពៅ ដែលជា​ភរិយា​របស់​ឧកញ៉ា តា​យ សេង សម្រុក​ដាក់​គ្រឿងចក្រ​ឈូសឆាយ​យ៉ាង​រង្គាល​។ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ បាន​ឲ្យ​ដឹង ថា នៅ​ដើមឆ្នាំ ២០២៥​នេះ ភរិយា​ឧកញ៉ា តា​យ សេង បាន​ចល័ត​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង សម្រុក​ចូលមក​ឈូសឆាយ​កាត់​ផ្ដួលរំលំ​ព្រៃឈើ សម្បើម​ដែល​។ ដីព្រៃ​ស្ថិតក្នុង​តំបន់​ការពារ​ប្រជាព​ឡ​រដ្ឋ​ប៉ះ​មិនបាន​។​a tracter tay seng 

​ឈ្មួញ​បានដាក់​គ្រឿងចក្រ ធ្វើការ​ឈូសឆាយ​នោះ ពលរដ្ឋ​លើកឡើងថា គឺ​ស្ថិត​ក្នុងភូមិ​កែង​សាន់​ឃុំ​សេ​ដា ស្រុក​លំផាត់​ខេត្ត រតនៈគិរី​។ បច្ចុប្បន្ន​ផ្ទៃដី​ដែល​ឈ្មួញ​កាត់​ផ្ដួលរំលំ​ឈូសឆាយ​រុញ​ឈើ ប្រមូលផ្ដុំ​ដុត​សំអាត បាន​ប្រហែល​ពី​៣០០ ទៅ​៥០០​ហិកតា​ហើយ​?​។នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២៥ លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បាន​ប្រាប់​កាសែត​តាម​ទូរ​សព្ទ័ យ៉ាងខ្លី​កំបុត​ថា «​បង​ដឹង​ច្បាស់​យ៉ាងម៉េច​មើលទៅ បើ​គេ​មានច្បាប់​មានការ​អនុញ្ញាត ខ្ញុំ​មិនអាច​ឆ្លើយ​លើសពី​ហ្នឹង​បានទេ សូម​បង​សួរ​ទៅ​មន្ទីរ​រៀបចំ​ដែនដី​ទៅ​។​»​ចំណែក លោក លី ឧសភា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់​សុរិយោដី​ខេត្តរតនគិរី​ដែល​ជាំ​អ្ន​ដឹង​ច្បាស់​រឿង​ម្ចាស់​ដី​នេះ បាន​ឲ្យ​ទៅ សាកសួរ​ជាមួយ​អាជ្ញាធរ​ស្រុក​វិញ​។

​ជុំវិញ​ដែល​បុគ្គល​ឯកជន​យក​គ្រឿងចក្រ ចូល​ឈូសឆាយ​កាត់​ដីព្រៃ​នេះដែរ លោក សឿង ខេមរៈ ប្រធាន​ដែន​ជំរក​សត្វព្រៃ​លំផាត់ បានឱ្យដឹង​តាម​ប្រព័ន្ធ​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​មិនា​ឆ្នាំ ២០២៥​នេះ​ថា ដី​ដែល​កំពុង​ឈូសឆាយ​នោះ ពិតជា​ដី​នៅក្នុង​ដែនជម្រកសត្វព្រៃ​មែន តែ​គេ​ធ្វើ​ប្លង់​រួចហើយ បើ​អ្នកសារព័ត៌មាន​ចង់ដឹង​ច្បាស់ ឲ្យ​ទៅ​សួរ​ម្ចាស់​ផ្ទាល់ ម្ចាស់​គេ​ឈ្មោះ ឧកញ៉ា តា​យ សេង​។​ដោយឡែក លោក ស្រី អេង ស្រី​ពៅ ដែលជា​ភរិយា​របស់ លោក​ឧកញ៉ា តា​យ សេង បានបញ្ជាក់​តាម​ប្រព័ន្ធ​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី ១១​ខែមីនា​ឆ្នាំ ២០២៥​នេះ​ថា ដីព្រៃ​ឈូសឆាយ​ខាងលើ ពិតជា​ដី​របស់​លោកស្រី ពិតប្រាកដ​មែន ដោយ​លោកស្រី​មាន​ប្លង់រឹង​ពិតប្រាកដ ពី​មន្ត្រី​ជំនាញ ដែល​បានចេញ​ឲ្យ​លោកស្រី មាន​ប្រមាណ​ជាង ៥០០​ហិកតា​។​គេ​មិនដឹងថា​តើ​ហេតុ​អី​រដ្ឋ​ហ៊ាន​រយ​កាត់​ដីព្រៃ​ដែល​ស្ថិតក្នុង​តំបន់​ការពារ​រាប់រយ​ហិកតា​ឲ្យ​ឈ្មួញ​ដោយ​ប្រជា​ពើ​រដ្ឋ​មិនដឹង​ចឹ​ង​?​តើ​រដ្ឋ​បាន​ប្រយោជន៍​អ្វីខ្លះ​ពី​ការ​កាត់​ឆ្វៀល​នេះ​?​។​a tracter tay seng1 a tracter tay seng10 a tracter tay seng2 a tracter tay seng3 a tracter tay seng4 a tracter tay seng9 a tracter tay seng5 a tracter tay seng6 a tracter tay seng7 a tracter tay seng8