» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6779 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696950 នាក់

ព្រះរាជអាជ្ញា​ពិតជា​ហ៊ាន​ប្តឹង​ចៅក្រម​រឿង​ដោះលែង​យួន​ចូលមក​ទិញ​ឈើ​ខុសច្បាប់​នៅ​រតនៈគិរី​មែនឬ​?

 

​ខេត្ត​តន​គិរីៈ​- លោក ជា ពេជ្រ​ព្រះរាជអាជ្ញា​នៃ​អយ្យការ អម​សាលាដំបូង​ខេត្តរតនគិរី បាន​ថ្លែង ប្រាប់​អ្នកព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា​" លោក​កំពុង​រៀបចំ ឯកសារ​ប្តឹង​ឧទ្ធរណ៍ ចំពោះ​សេចក្តីសម្រេច របស់លោក សាន ប៊ុនធឿន ចៅក្រម​ស៊ើប នៃ​សាលាដំបូង​ខេត្តរតនគិរី ដែល​បានសម្រេច​ដោះលែង ថៅកែ​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ចូលមក​រកស៊ី​ដោយ​ខុសច្បាប់ និង​បាន​បំផ្លាញ​ធនធានធម្មជាតិ​ខ្មែរ​ឲ្យ​នៅក្រៅ​ឃុំ​។​timber vn3 

​ជន​ត្រូវ​ចោទ ឈ្មោះ ផាម ថេ​គឿង ភេទ​ប្រុស អាយុ ៤១​ឆ្នាំ​កាន់​លិខិតឆ្លងដែន​លេខ ០០៣១១៦២​មាន​ស្រុកកំណើត ខេត្ត​ហាយ​ផុង ប្រទេស​វៀតណាម ត្រូវបាន​សមត្ថកិច្ច អន្តោរ​ប្រវេសន៍ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ពេល​ជន​ត្រូវ​ចោទ បាន​ចូលមក​រស់នៅ​និង​ប្រមូល​ទិញ​ឈើ​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​,,,​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនជាតិ​វៀតណាម​ចូល​ប្រមូល​ទិញ​ឈើ​ខ្មែរ​មាន​ឈ្មោៈ​ផាម ថេ​គឿង​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​កាន់​លិខិតឆ្លងដែន​លេខ​c០០៣១១៦២​មាន​ស្រុកកំណើត​ខេត្ត​ហាយ​ផុង​ប្រទេស​វៀតណាម​។​timber vn1 

​ឈ្មោះ ផាម ថេ​គឿង បាន​សារភាពថា រូបគេ​ចូលមក​ទឹកដី​កម្ពុជា មិនមែន​មក​រស់នៅ​ខុសច្បាប់​ទេ គឺ​មក​ដើរ​ទិញ​ឈើ ប្រណិត នៅ​ស្រុក​អូរ​ជុំ ស្រុក​វើ​ន​សៃ និង​ស្រុក​តា​វែង ខេត្តរតនគិរី យកទៅលក់​នៅ​ប្រទេស​វៀតណាម​។

​លោក ជា ពេជ្រ អះអាងថា ឈើ​ដែល​ជន​ត្រូវ​ចោទ​ទិញ​ដោយ​ខុសច្បាប់​បម្រុង​ដឹក​យកទៅ​វៀតណាម​នោះ មាន​ច្រើន​ម៉ែត្រគូប ណាស់ ដោយ​មេឃ​ភ្លៀង​ច្រើន សមត្ថកិច្ច នៅ​ពុំទាន់​ដឹកជញ្ជូន​ឈើ ពី​កន្លែង​លាក់ទុក​ទៅ​រក្សាទុក ធ្វើជា​ភស្តុតាង​។

​ជន​ត្រូវ​ចោទ​ឈ្មោះ ផាម ថេ​គឿង ត្រូវបាន​លោក​ព្រះរាជអាជ្ញារង ហាក់ ហ៊ាន់ ចោទប្រកាន់​
​ពីបទ ប្រមូល និង​ធ្វើ​សន្និធិ​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត យោងតាម​មាត្រា ៩៦ និង​មាត្រា ៩៨ ចំណុច ទី​២ និង​ចំណុច ៥ នៃ​ច្បាប់​ស្តីពី ព្រៃឈើ​។​a vn timber 

​លោក ហាក់ ហ៊ាន់ ថា​លោក​បាន​បញ្ជូន សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ ដោយបាន​ស្នើសុំ​ឲ្យ​ចៅក្រម សម្រេច​ឃុំខ្លួន ជន​ត្រូវ​ចោទ​ឈ្មោះ ផាម ថេ​គឿង ជា​បណ្តោះអាសន្ន ប្រយោជន៍​ដើម្បី ស្រាវជ្រាវ លើ​ករណីនេះ​បន្ថែមទៀត ប៉ុន្តែ​បែរជា​លោក សាន ប៊ុនធឿន ជា​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ បានសម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ឲ្យ​ត្រលប់​ទៅវិញ ដោយ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាប់​លាស់ នៅក្នុង​សេចក្តីសម្រេច​មិន​ឃុំខ្លួន ជន​ត្រូវ​ចោទ​នោះឡើយ​។​a vn timber 

​ទាំង​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​ខេត្តរតនគិរី និង​លោក ហាក់ ហ៊ាន់ ជា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី សុទ្ធតែ​បាន​អះអាង​ដូចគ្នា​ថា ពួកលោក​មិន​សុខចិត្ត​ចំពោះ សេចក្តីសម្រេច របស់ លោក​ចៅក្រម សាន ប៊ុនធឿន នោះទេ​។​

​ពួកលោក​ថា ចៅក្រម​ស៊ើបសួរ មាន​ឆន្ទានុសិទ្ធិ​សម្រេច​ឃុំ ឬ​មិន​ឃុំខ្លួន ជន​ត្រូវ​ចោទ​ពិតមែន ក៏ប៉ុន្តែ​ច្បាប់ ក៏បាន​បើកផ្លូវ​ឲ្យ​ពួកលោក​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​សេចក្តីសម្រេច​នោះ​ផងដែរ ដូច្នេះ​ពួកលោក​ត្រូវតែ​ប្តឹង និង​រៀបចំ​ឯកសារ​ភស្តុតាង បញ្ជូនទៅ​ថ្នាក់លើ ឲ្យ​ថ្នាក់លើ​បាន​ជ្រាប អំពី​រឿងនេះ​។ ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច ដោះលែង​ជន​ត្រូវ​ចោទ​ជា​ថៅកែ ជនជាតិ​វៀតណាម​ឈ្មោះ ផាម ថេ​គឿង នេះ​យើង​នៅ​មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​មូលហេតុ ពី​សំណាក់​លោក​ចៅក្រម សាន ប៊ុនធឿន បាន​នៅឡើយ​ទេ​ព្រោះ​មិនអាច​ទំនាក់ទំនង​បាន​,,​។​


​ករណី​ព្រះរាជអាជ្ញា​ប្តឹង​ចៅក្រម​គឺជា​រឿង​ត្រឹមត្រូវ​តាមច្បាប់​ក៏ប៉ុន្តែ​គេ​កម្រ​និង​ឃើញ​ណាស់​ព្រោះ​ថ្នាក់លើ​ខាង​តុលា​រការ​គេ​មិន​ចង់ឃើញ​មាន​ចឹ​ង​ឡើយ​ព្រោះ​វា​បង្ហាញ​ពី​ការបែកបាក់​គ្នា​?!​។​មកដល់ពេលនេះ​មិនទាន់​ដឹងថា​តើ​លោក​ព្រះរាជអាជ្ញា​បញ្ជូន​លិខិត​ប្តឹងទៅ​សាលាឧទ្ធរណ៍​ហើយ​ឬ​នៅទេ​៕

 

​