
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 354 នាក់
ម្សិលមិញ 10494 នាក់
សរុប 19006135 នាក់
ខេត្តកណ្តាល ÷ ជនសង្ស័យ ០៣នាក់ដែលត្រូវឃាត់ខ្លួនព្រោះដើរចងការខុសច្បាប់មាន៖.១ឈ្មោះ រ៉ន ឆរី ភេទ ភេទស្រី អាយុ ៤៤ឆ្នាំរស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ មេផ្ទះ ។២.ឈ្មោះង៉ យ៉ាំងធីង ភេទប្រុស អាយុ៤១ឆ្នាំ សញ្ជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមុខរបរ អ្នកបកប្រែ។៣.ឈ្មោះDO THE HIEN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម រស់នៅក្រុងហាន់ណូយ ប្រទេសវៀតណាម(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖-សៀវភៅស្នាក់នៅ(ក២)០៤ច្បាប់ដើម។-សៀវភៅគ្រួសារ(ក៤)០១ច្បាប់ដើម។-អត្តសញ្ញាណប័ណ្ណ ០១សន្លឹក ច្បាប់ដើម។-ឯកសារកិច្ចសន្យាចំនួន ១៧ច្បាប់(មិនទាន់សរសេរ)-ឯកសារកិច្ចសន្យាខ្ចីប្រាក់ ០៩ច្បាប់(សរសេររួច)។-តាំប៉ុងសម្រាប់ផ្តិតមេដៃ០១។
-ប៊ិច០១ដើម។-ប្រដាប់កឹប០១ពណ៌ស-ប្រាក់ខ្មែរចំនួន៤.០០០.០០០៛(បួនលានរៀល)។-ប្រាក់ដុល្លារចំនួន១.៥០០$(ក្រដាស់១០០ដុល្លារចំនួន១៥សន្លឹក)។-PASSPORT០១សន្លឹក។-សៀវភៅការងារជនបរទេស០១សន្លឹក។-សលាកប័ក្រអន្តោប្រវេសន៍០១សន្លឹក។-ម៉ូតូ០២គ្រឿង+ម៉ាក WAVE ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1LU-2946។
+ម៉ាក SCOOPY i ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1BJ-6737។-ទូរសព្ទចំនួន ០៤គ្រឿង+ម៉ាក oppo ពណ៌ខៀវ០១+ម៉ាកvivoពណ៌ទឹកសណ្ដែក០១+ម៉ាកiphone០២ដើម(១៣ pro max ពណ៌ផ្ទៃមេឃ០១ និង១២ pro max ពណ៌ខៀវ០១)។
សមត្តកិច្ចបានឲ្យដឹងថាថា៖នៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២៥ វេលាម៉ោង១៦:០០មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា:មានមនុស្សប្រុសពីរនាក់ជាជនជាតិវៀតណាមនិងស្រីម្នាក់ជាជនជាតិខ្មែរ បានមកដាក់លុយចងការ(ជាលុយរាប់) នៅក្នុងភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌស្រុក ប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាបបានចុះទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ។
តាមចម្លើយសារភាពជនសង្ស័យទាំង០៣នាក់បានឲ្យដឹងថាបក្ខពួកខ្លួនពិតជាបានយកលុយមកចងការ(លុយរាប់)ប្រាកដមែន ដោយជនសង្ស័យទាំ០៣នាក់តម្រូវអោយប្រជាពលរដ្ឋដាក់ឯកសារមួយចំនួនដូចជាសៀវភៅស្នាក់នៅ(ច្បាប់ដើម)ឬសៀវភៅគ្រួសារ(ច្បាប់ដើម)និងអត្តសញ្ញាណបណ្ណ(ច្បាប់ដើម) ដេីម្បីយកឯកសារទោះតម្កល់ទុក ពេលបង់ប្រាក់ទាំងការទាំងដេីមរួចទើបប្រគល់ឯកសារទាំងនោះមកវិញ ដោយអោយខ្ចីប្រាក់ក្នុង១លានរៀលត្រូវបង់ចំនួន៤២ ថ្ងៃ ក្នុងមួយថ្ងៃត្រូវបង់ទាំងការទាំងដើមចំនួន ៣ម៉ឺនរៀល និងបង់តម្លៃជើងសារក្នុង១លាន១០ម៉ឺនរៀល ។
ចាប់ពីថ្ងៃទី ២៥ខែកញ្ញាឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២៥ ក្រុមជនសង្ស័យទាំងបីនាក់បានយកលុយ(លុយរាប់)ទៅដាក់ឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកកណ្ដាលស្ទឹងមានចំនួន១០នាក់ ក្នុងនោះមានប្រជាពលរដ្ឋឃុំអំពៅព្រៃចំនួន ៤ នាក់ ប្រជាពលរដ្ឋឃុំសៀមរាបចំនួន៥នាក់ និងប្រជាពលរដ្ឋឃុំបឹងខ្យាងចំនួន១នាក់ ហើយក្នុងម្នាក់ៗខ្ចីបានចំនួន ១ លានរៀល .១,៥០លានរៀល .២លានរៀល .៣លានរៀល និង ៤ លានរៀល ហេីយតម្រូវអោយប្រជាពលរដ្ឋម្នាក់បង់ត្រឡប់សងទៅខ្លួនវិញតាមថ្ងៃនឹងចំនួនដែលខ្លួនបានកំណត់តាមរយះ QR កូតរបស់គណនី ABA CBដែលមានឈ្មោះ DO THE NIEN។
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលបានខ្ចីលុយ(លុយរាប់)ពីក្រុមជនជាតិរៀតណាមខាងលើបានបំភ្លឺជូនសមត្ថកិច្ចថាខ្លួនបានខ្ចីប្រាក់ពីជនជាតិរៀតណាមខាងលើពិតប្រាកដមែនដោយក្រុមជនជាតិវៀតណាមបានយកសៀវភៅគ្រួសារ (ក៤) សៀវភៅស្នាក់នៅ(ក២) អត្តសញ្ញាណប័ណ្ណ ច្បាប់ដេីម្បីសម្រាប់តម្កល់ទុកទេីបក្រុមជនជាតិវៀតណាមខាងលេីអោយខ្ចី និង តម្រូវអោយបង់កំរៃជេីងសារ ១០០.០០០រៀលឡេីងទៅ។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕