» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8932 នាក់

ម្សិលមិញ 7482 នាក់

សរុប 18545913 នាក់

អគ្គស្នងការ​បញ្ជារ​ឲ្យ​ទប់ស្កាត់​និង​បង្ក្រាប​ឲ្យ​ស្ងាត់​បទល្មើស​ចោរលួច និង​ចោរឆក់​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​

 

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​ព​ញ្ជា​រ​ដល់​កងកម្លាំង​ទាំងអស់​ថា ដាច់ខាត​មិនត្រូវ​ឲ្យ​កើតមាន​ករណី ចោរលួច និង​ចោរឆក់ នៅ​អំឡុងពេល​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នាពេលខាងមុខ ។​a net security 

​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ​សម្រាប់ ឆ្នាំ​២០២៣ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា​ឆ្នាំ​២០២៣​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​លើកឡើងថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​នាពេលខាងមុខ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ រយៈពេល ៦៤​ឆ្នាំ​មកហើយ​។ ដូច្នេះ​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បង្កើន​ការបង្ការ ទប់ស្កាត់​បទ​ល្មេ​ី​ស ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ដែល​ប្រព្រឹត្ត​បទល្មើស ស្រាវជ្រាវ​មុខសញ្ញា​ដោយ​អនុវត្តតាម​ដីការ ស្រាវជ្រាវ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង និង​មុខសញ្ញា​ពាក់ព័ន្ធ​នានា ជាពិសេស​ករណី​ចោរលួច ចោរឆក់ ចោរប្លន់ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​

​សម្រាប់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ វិញ​បាន​ណែនាំ​ដល់​ស្នងការរង ដែលមាន​ភារកិច្ច​ចុះជួយ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ និង​ស្នងការរង​ទទួល​ផែនការ​ជំនាញ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង​១០៥ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការប្រជុំ​ពិភាក្សាគ្នា​ជាប្រចាំ ដើម្បី​ដាក់​ចេ​ញូ​នូវ​ផែនការ ក្នុងការ​បង្ការ ទប់ស្កាត់​ទប់​ល្មើស ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ដែល​ប្រព្រឹត្ត​បទ​ល្មេ​ី​ស ស្រាវជ្រាវ​មុខសញ្ញា ដោយ​អនុវត្តតាម​ដីការ ស្រាវជ្រាវ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង និង​មុខសញ្ញា​ពាក់ព័ន្ធ​ដែល​នៅ​សេសសល់​មួយចំនួនទៀត​.​។​

​សូមបញ្ជាក់ថា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​៣១ ខែមីនា បានប្រកាស​ឲ្យ​ទាំង​ខ្មែរ និង​បរទេស មាន​សិទ្ធិ​ចូល​មើល​និង​ផ្សព្វផ្សាយ​ពី​ប្រកួត​កីឡា​ស៊ី​ហ្គេម​ដោយ​ឥតគិតថ្លៃ ក្នុងនាម​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេលខាងមុខ​នេះ​។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ករណី​យ៍​នេះ​ថា​ថា ថ្វី​ត្បិត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ទាំង​ខ្មែរ ទាំង​បរទេស មាន​សិទ្ធិ​ចូល​មើល​កីឡា​ស៊ី​ហ្គេម ដោយ​មិន​បង់លុយ​ទាំងអស់ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​បាន​តម្រូវ​ឲ្យ​មាន​សំបុត្រ​សម្រាប់​ចូល​ទស្សនា ដើម្បី​ដឹង​កន្លែង​អង្គុយ និង​ច្រកចេញចូល​ផងដែរ​។

​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្រៅពី​ប្រកា​សទាំង​ខ្មែរ ទាំង​បរទេស មាន​សិទ្ធិ​ចូល​មើល​កីឡា​ស៊ី​ហ្គេម ដោយ​មិន​បង់លុយ លោក ហ៊ុន សែន ក៏​ប្រកាស​ផងដែរ​ថា សហព័ន្ធ​កីឡា​ដែល​ចូលរួម​ក៏​មិនត្រូវ​បង់លុយ​ដែរ​។ ចំពោះ​ការផ្សាយ​របស់​ទូរទស្សន៍​បរទេស​វិញ សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​ទម្លាក់​ថ្លៃ ឬក៏​ឲ្យ​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ឥតគិតថ្លៃ (Free) តែម្តង​។ ប៉ុន្តែ​ក្រោយមក សម្តេច បាន​បញ្ជា​មិន​ឲ្យ​យកលុយ​ពី​ទូរទស្សន៍​បរទេស​នានា​វិញ​ដោយ​សម្តេច ចង់​ឲ្យ​ទូរទស្សន៍​បរទេស​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ឲ្យ​បាន​ទូលំទូលាយ​។a net security1