» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9004 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699175 នាក់

១​ថ្ងៃ នគរបាល​ផាកពិន័យ​ម៉ូតូ​ជាង ២ ពាន់​គ្រឿង ឡាន​ជាង ៤​រយ​គ្រឿង​

 

​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ឃឿន​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​វាយតម្លៃ​ប្រាប់​កាសែត​ថា ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​សហការ​ល្អ ជាមួយ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចរាចរណ៍ ដែល​បាន​ត្រួតពិនិត្យ​ឯកសារ​ផ្សេងៗ នៅតាម​ដងផ្លូវ​សាធារណៈ​។​a car trafic5 

បើតាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា​៖ ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២០ ដែល​ថ្ងៃ​ដំបូង​នៃ​ការអនុវត្តន៍​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក (​ចាប់ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៤​រៀ​សល​) សមត្ថកិច្ច​នគរបាល​ចរាចរណ៍​អនុវត្ត​ច្បាប់​ទូទាំងប្រទេស បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់​២,៦៥៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ២១៩៨​គ្រឿង និង​រថយន្ត​៤៦០​គ្រឿង​។ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​បាន នគរបាល​បាន​ផាកពិន័យ​ម៉ូតូ​បាន ១១៧៤ គ្រឿង ខណៈ​ឡាន​មាន​ចំនួន ១៨៤​គ្រឿង​។

​បទល្មើស ដែល​បាន​ចាប់​រួមមាន​៖ ម៉ូតូ – អត់​មួក – អត់​លេខ​: ៨​គ្រឿង​– ល្មើស​សញ្ញា​ចរាចរ​និយាយ​ទូរ​សព្ទ័​។​ល​។​
​បទល្មើស​ខាង​រថយន្ត​រួមមាន ៖– អត់​ពាក់​ខ្សែក្រវ៉ាត់ – បញ្ច្រាសទិស ៧ គ្រឿង​– អត់​ស្លាក​លេខ – និយាយ​ទូរស័ព្ទ​– អត់​ប័ណ្ណ​សំគាល់​យាន
– ល្មើស​សញ្ញា​ចរាចរ – សំពីងសំពោង ។​–​ហួស​ឈៀក​–​និយាយ​ទូរស័ព្ទ –​គ្មាន​ប័ណ្ណ –​សំពីងសំពោង​។​

​សូមបញ្ជាក់ថា​បើតាម​អនុក្រឹត្យ​ថ្មី​ស្តីពី​ការផាកពិន័យ​ក្នុង​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​កំណត់ថា​៖
* សម្រាប់​អ្នកបើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត ឬ​ម៉ូតូ​កង់​៤៖
១៖ ពិន័យ​ទឹកប្រាក់​ចំនួន ៦​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ និង​រួម​ដំណើរ ព្រមទាំង​កុមារ​មាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើងទៅ មិន​ពាក់មួក​សុវត្ថិភាព ឬ​ពាក់មួក​សុវត្ថិ​ភាពមិន​ត្រឹមត្រូវ​តាម​ស្តងដារ​ជាតិ ឬ​ពាក់មួក​សុវត្ថិភាព​ដោយ​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព​។​

២៖ ពិន័យ​ទឹកប្រាក់​៨​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ ប្រើ​ទូរស័ព្ទ​នៅពេល​បើកបរ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​។​
៣៖ ពិន័យ​ទឹកប្រាក់ ១០​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ​បង្ហោះ រេ​ចុះ​រេ​ឡើង ឆាប​ឬ​គៀរ​, បើកបរ​អូស​ជ​ន្ទ​ល់​លើផ្លូវ​ថ្នល់ ឬ​ព្រលែង​ចង្កូត ឬ​លើកជើង​ដាក់​លើ​ដៃចង្កូត​, បើកបរ​បញ្ចេញ​ស​ម្លែ​ង​ម៉ា​ស៉ី​ន​ខ្លាំង ឬ​ផ្សែង​ច្រើន​ខុសពី​បទដ្ឋាន​បច្ចេក​ទេ​។​

៤៖ ពិន័យ​ទឹកប្រាក់ ១២​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ ដោយ​គ្មាន​បណ្ណ​បើកបរ ឬ​ក្នុង​រយៈពេល​ដែល​បណ្ណ​បើកបរ​ត្រូវបាន​ដកហូត ព្យួរទុក ឬ​ទុកជា​មោ​ឃៈ ឬ​ហួស​សុពលភាព​, បើកបរ​ដោយ​គ្មាន​បណ្ណ​សម្គាល់ ឬ​ផ្លាកលេខ​, បើកបរ​ដោយ​មិនបាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​តាមច្បាប់​កំណត់​។​
៥៖ ពិន័យ​ទឹកប្រាក់ ១៥​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ​ដែល​ប្រណាំង​គ្នា​ដោយ​គ្មាន​ការអនុញ្ញាត​លើផ្លូវ​សម្រាប់ធ្វើ​ចរាចរណ៍​ជា​សាធារណៈ​។​

៦៖ ត្រូវ​ពិន័យ​ចំនួន​ទឹក​ទឹកប្រាក់ ២៥​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ដែលមាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី ០.២៥ ទៅ ០.៣៥​មី​លី​ក្រាម ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០.៥ ទៅ ០.៧៩​ក្រាម ក្នុង​មួយ​លីត្រ​ឈាម​។​៧៖ ពិន័យ ១​លាន​រៀល ចំពោះ​អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង ដែលមាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី ០.៤០​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០.៨០​ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​។​

សម្រាប់​អ្នកបើកបរ​យានយន្ត​ធុន​ស្រាល និង​ធុន​ធ្ងន់​៖
១៖ បើក​គ្មាន​បណ្ណ​បើកបរ ឬ​ក្នុង​រយៈពេល​បណ្ណ​បើកបរ​ត្រូវបាន​ដកហូត ព្យួរទុក ឬ​ទុកជា​មោ​ឃៈ​* សម្រាប់​យានយន្ត​ធុន​ស្រាល ពិន័យ​ទឹកប្រាក់ ១​លាន ពីរ​សែន​រៀល​។​* សម្រាប់​យានយន្ត​ធុន​ធ្ងន់ ពិន័យ​ទឹកប្រាក់ ២​លាន ៤​សែន​រៀល​។​​ក្នុងករណី​ជនល្មើស​ធ្លាប់​ទទួលរង​នូវ​ការពិន័យ​អន្តរការណ៍​ម្តង​រួចហើយ តែ​នៅ​បន្ត​ប្រព្រឹត្ត​បទល្មើស​នេះ​ទៀត​ក្នុង​រយៈពេល​៦​ខែ ចាប់​គិតពី​ការពិន័យ​អន្តរការណ៍​លើក​មុន ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

២៖ អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង ដែលមាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី ០.៤០​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០.៨០​ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​៖
* ពិន័យ ២​លាន​រៀល សម្រាប់​យានយន្ត​ធុន​ស្រាល​
* ពិន័យ ៤​លាន​រៀល សម្រាប់​យានយន្ត​ធុន​ធ្ងន់​

​ក្នុងករណី​ដែល​ជនល្មើស​ធ្លាប់​ទទួលរង​នូវ​ការពិន័យ​អន្តរការណ៍​ម្តង​រួចហើយ តែ​នៅ​បន្ត​ប្រព្រឹត្ត​បទល្មើស​នេះ​ទៀត ក្នុង​រយៈពេល​៦​ខែ គិតពី​ការពិន័យ​អន្តរការណ៍​លើក​មុន ត្រូវ​ផ្តន្ទា​ស​ទោស​តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​ដោយសារ​បញ្ហា​នេះ​ចឹ​ង​ហើយ​បានជា​ប៉ុន្មាន​ថ្ងៃមុន​នេះ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​សម្រុក​ទៅធ្វើ​ឈៀក​ឡាន​ដូរ​បណ្ណ​បើកបរ​និង​រៀង​ប្រឡង​ធ្វើលិខិត​បើកបរ​ម៉ូតូ​រាប់ពាន់នាក់​ដែល​ធ្វើ​ឲ្យ​រដ្ឋ​កំពុង​អត់លុយ​បាន​ចំណូល​គួ​សម​ដែរ​៕a car trafic a car trafic1 a car trafic3 a car trafic4 
​