» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1913 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699167 នាក់

ប្រជាពលរដ្ឋ​២០០​គ្រួសារ​ក្នុង​សង្កាត់​ព្រែក​ព្នៅ​ទទួលបាន​អំណោយ​ពីសា​លាខ​ណ្ឌ័​អ្នកស្លាប់បាន១០លានពីតេជោ

 


​ភ្នំពេញ ៖ កាល​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ លោក​ជា ខេ​មា អភិបាលរងខណ្ឌ​ព្រែក​ព្នៅ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ព្រែក​ព្នៅ រួម​និង​សមាជិក សមាជិកា​១​ចំនួន​ទៀត បាន​នាំយក​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​១​ចំនួន​ដែលជា​អំណោយ​របស់​ក្រុមការងារ និង​សប្បុរសជន ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​អ្នក​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ចំនួន​២០០​គ្រួសរ មកពី​ភូមិ​ទាំង​៥ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី និង​ថវិកា​២​ម៉ឺន​រៀល​។​a bat water 

​លោក ជា ខេ​មា បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​រាជធានី​ខេត្ត​មួយចំនួន​ក្នុងប្រទេស កម្ពុជា​កំពុង​ជួបប្រទះ​នូវ​គ្រោះទឹកជំនន់ ដូចជា​នៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ ជាដើម ត្រូវ​ទទួលរង​នូវ​ការលិចលង់​យ៉ាងខ្លាំង​។ ស្ថិតក្នុង​ស្ថានភាព​នេះ អាជ្ញាធរ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ពិសេស​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី កំពុង​ដុ​ដៃ​ដុតជើង​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​នេះ​។ លោក ជា​ខេ​ម៉ា បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព្រែក​ព្នៅ ទាំងអស់ ដែល​រស់​នៅតាម​មាត់​ព្រែក និង​តាម​ដង​ទន្លេសាប​ថ្វីត្បិតតែ​ពេលនេះ​ពុំទាន់​មានការ​លិចលង់​ខ្លាំង តែ​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​បញ្ហា​សន្ដិសុខ សុវត្ថិភាព​ផ្ទាល់ខ្លួន ពិសេស​កូន ចៅ​តូចៗ ព្រោះថា​បញ្ហា​គ្រោះធម្មជាតិ​យើង​ពិបាក​ប៉ាន់ស្មាន​ណាស់ វា​នឹង​អាច​កើតឡើង​ដែល​មិន​នឹកស្មាន​ដល់ ដូចនេះ​មានតែ​វិធានការ​ការពារ ប៉ុណ្ណោះ​ទើប​ប្រសើរ​។​

​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បានបង្ហាញ​ទិន្នន័យ​ផលប៉ះពាល់ ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង គិត​ចាប់ពី​ថ្ងៃទី​១​កញ្ញា ដល់​ថ្ងៃ​១៩ ខែតុលា​ឆ្នាំ​២០២០​បង្ហាញថា ទឹកជំនន់​បាន​ប៉ះពាល់​១៩​រាជធានី ខេត្ត ស្មើនឹង​៩១​ក្រុង ស្រុក ខណ្ឌ​ទូទាំងប្រទេស​។ ខេត្ត​ដែល​រង​នូវ​ទឹកជំនន់​រួមមាន ពោធិ៍សាត់​, ប៉ៃលិន​, បន្ទាយមានជ័យ​, រាជធានី​ភ្នំពេញ​, បាត់ដំបង​, ស្វាយរៀង​, ឧ​ត្ត​រ​មា​ជ័យ​, សៀមរាប​, តាកែវ​, កំពង់ស្ពឺ​, មណ្ឌលគិរី​, ព្រះសីហនុ​, កោះកុង​, ព្រះវិហារ​, ស្ទឹងត្រែង​, កំពង់ចាម​, កណ្ដាល​, កំពង់ឆ្នាំង និង​កំពង់ធំ​។​

​ទឹកជំនន់​បាន​ប៉​ពាល់​ប្រជាពលរដ្ឋ​ប្រមាណ​៧​ម៉ឺន​៨​ពាន់​៥៦​គ្រួសារ ស្មើនឹង​៣១​ម៉ឺន​២​ពាន់​២២៤​នាក់​។ ប្រជាជន​ដែល​ត្រូវបាន​ជម្លៀស​ដោយសារ​ទឹកជំនន់ មាន​ប្រមាណ​ពាន់​៣៤៩​គ្រួសារ ស្មើនឹង​៣​ម៉ឺន​៧​ពាន់​៣៩៦​នាក់​។ ប្រជាពលរដ្ឋ​ដែល​ស្លាប់​ដោយសារ​ទឹកជំនន់​មាន​ចំនួន​២៥​នាក់​។​​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​៧​ម៉ឺន ៣​ពាន់ ៧២០​ខ្នង និង​បាន​ខូចខាត​៥៦​ខ្នង​, សាលារៀន​ដែល​លិច​ទឹក​មាន​ប្រមាណ​៥៦៨​កន្លែង​, ស្រូវ​លិច​ទឹក​មាន​ប្រមាណ​២១​ម៉ឺន​៣​ពាន់​២៨៩​ហិច​តា និង​ដំណាំ​រួមផ្សំ​លិច​ទឹក​៧​ម៉ឺន​៩​ពាន់​៨៨៨​ហិច​តា​។

ទឹកជំនន់​ក៍បាន​ធ្វើ​ឲ្យ​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ប្រវែង​៣៩៣​គីឡូម៉ែត្រ​រង​ផលប៉ះពាល់ ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រវែង​១​ពាន់​៤៦៧​គីឡូម៉ែត្រ​, ទំនប់​ប៉ះពាល់​ប្រមាណ​២៤​គីឡូម៉ែត្រ​, ប្រឡាយ​មេ ប្រឡាយ​រង និង​ប្រឡាយ​ស្រោចស្រព​ប្រវែង​ជិត​២៤៣​គីឡូម៉ែត្រ​ផងដែរ​។​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​បាន ប្រកាស​ផ្តល់​ថវិកា​ឧបត្ថម្ភ​ជូន​គ្រួសារ​សព ក្នុង​មួយ​គ្រួសារ​សព​ទទួលបាន​១០​លាន​រៀល​៕a bat water1 a bat watera