» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11823 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701994 នាក់

បញ្ជូន​ឡាន​ពាស​ដែក​១៤​គ្រឿង​និង​សម្ភារៈ​ទៅ​ឲ្យ​កង​រក្សា​សន្តិភាព​ក្នុ​ប្រទេស​ម៉ាលី​

 

​កំពង់ស្ពឺ​៖​គណៈកម្មាធិការ​ជាតិ​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​នៅ​ព្រឹក​ថៃទី​៦​មិថុនា​បាន​បញ្ជូន​រថយន្ត​ចំនួន​១៤​គ្រឿង ជា​ប្រភេទ​រថយន្ត​រថពាសដែក (MPV) និង​សម្ភារ​ប្រើប្រាស់​ចំនួន​៥​កុង​ទឺ​ន័​រ សម្រាប់​បំពេញបន្ថែម​លើ រថយន្ត និង​សម្ភារ​ដែលមាន​ស្រាប់ សម្រាប់​កងអនុសេនាធំ​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ (EOD) ក្នុង​បេសកកម្ម​ស​ង្គ​ការ​សហប្រជាជាតិ នៅ​សាធារណរដ្ឋ​ម៉ាលី​។​a car un1 

​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ នា​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដំណាង​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព បាន​ឲ្យ​ដឹងថា រថយន្ត និង​សម្ភារ​ដាក់​ក្នុង​ទូរ​កុង​ទឺ​ន័​រ គឺ​ដឹកបញ្ជូន​ទៅកាន់​កំពង់ផែរ​អន្តរជាតិ​ក្រុងព្រះសីហនុ ហើយនឹង​បញ្ជូនបន្ត​តាម​នាវា ទៅកាន់​សាធារណរដ្ឋ​ម៉ាលី នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខនេះ ជាមួយគ្នា​រថយន្ត និង​សម្ភារ​ទាំងអស់​នឹង​ទៅដល់​គោលដៅ នា​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០២៣​នេះ​ផងដែរ​។​

​លោក អ៊ុច បូរ​រិ​ទ្ធ បាន​បញ្ជាក់ថា ចំពោះ​រថយន្ត​រថពាសដែក និង​សម្ភារ​ទាំងអស់នេះ គឺ​សម្រាប់​បំពេញបន្ថែម ទៅលើ​រថយន្ត និង​សម្ភារ ដែលមាន​ស្រាប់​កំពុង​បម្រើ​ការងារ​បេសកកម្ម​។​​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បានឱ្យដឹងថា រថយន្ត​រថពាសដែក​ទាំង​១៤​គ្រឿង គឺមាន​ចំនួន​៤​គ្រឿង បម្រើ​ការងារ​ជា​រថយន្ត​ពេទ្យ ដែល​បាន​បំពាក់​សម្ភារ​បរិក្ខា​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​ទាំងអស់ ចំណែក​រថយន្ត​រថពាសដែក​ចំនួន​១០​គ្រឿង​ទៀត គឺ​សម្រាប់​ដឹក​កម្លាំង​ចុះ​ប្រតិបត្តិការ​បេសកកម្ម​។ ការដែល​បញ្ជូន រថយន្ត ប្រភេទ​រថពាសដែក​នេះ​ទៅកាន់​តំបន់​បេសកម្មនៅសាធារណរដ្ឋ​ម៉ាលី ដោយសារ​នៅ​ទីនោះ មាន​ក្រុម​ឧទ្ទាម តែង​ពួនស្ទាក់​ដាក់ បង្កៃគ្រាប់​កែច្នៃ ឬ​គ្រាប់មីន​នៅតាម​ដងផ្លូវ​ធ្វើដំណើរ​។​​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​បញ្ជាក់ថា ចំពោះ​កងកម្លាំង​មួក​ខៀវ​កម្ពុជា គឺ​បាន​កំពុង​បន្តការងារ បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី រួចស្រេច​ហើយ​។​​នៅ​ទីនោះ​មាន កងកម្លាំង​កម្ពុ​ជាមាន​ចំនួន​ជាង​៣០០​នាក់ ចែកចេញជា​២​កងអនុសេនាធំ គឺ​កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ និង​កងកម្លាំង​វិស្វកម្ម​ព្រលានយន្តហោះ​៕a car un a car un2 

​