» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10787 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700958 នាក់

កូន​ឧកញ៉ា ជឹម សុខ បាញ់​ប្រជាពលរដ្ឋ​ស្លាប់​និង​របួស ដោយចោទថាជាចោរលួច​ឡាន​តេ​ជោ​បញ្ជារ​ឲ្យ​តាម​ចាប់​អ្នក់បាញ់​!


​ភ្នំពេញៈ ក្នុងឱកាស​ចូលរួម​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ នៅ​ថ្ងៃទី​២៥ មីនា សម្តេច​តេ​ជោ បាន​ថ្លែងថា មិនត្រូវ​អន់ឱន​ឲ្យ​ជាដាច់ខាត​ចំពោះ​ករណី​ទាំងពីរ​នេះ ។a police kill 

សម្ដេច​តេ​ជោ ក៏​បញ្ជា​លោក​ឧកញ៉ា ជឹម សុខ​(​ថៅកែ​នាំគោ​ចេញទៅ​ស្រុក​យួន​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​នៅ​ស្រុក​ពាម​រក៍​) បញ្ជូន​កូន​ចូល​បំភ្លឺ​ករណី​បាញ់សម្លាប់​មនុស្ស យ៉ាង សាហាវព្រៃផ្សៃ បើ​មិន​ចង់​អស់តំណែង​។​​សម្ដេច​បន្ដថា ទោះបីជា ចោរ​ពិតមែន​ក៏ដោយ ប៉ុន្តែ​ពេល​តាម​ចាប់ មិនត្រូវ​បាញ់សម្លាប់ យ៉ាង ដូច្នេះ​ទេ ព្រោះនេះ ជា​អំពើ​ព្រៃផ្សៃ​បំផុត​ដែល​បានសម្លាប់​មនុស្ស​ដូច​សត្វ​ធាតុ​។

រឿង​អស់នេះ ត្រូវ​ប្រយ័ត្នប្រយែង ។ កងកម្លាំងប្រដាប់អាវុធ​កាត់សេចក្តី​ដោយ​ការប្រើ​អាវុធ មិនមែនជា​ការល្អ​នោះទេ​។ “​បន្ទាប់ពី​ការបាញ់​ស្លាប់​ហើយ​នោះ តើ​វា​មាន​អាវុធ​អី​ទៀត បើ​មនុស្ស​អស់​មាន​អាវុធ​ផង​។ តាម​អ្នក​ដែល​នៅរស់ គឺ​វា​បាន​គេ​បាន​លើកដៃ​សំពះ ប៉ុន្តែ​ផ្ទុយទៅវិញ​បាញ់​ទៅដល់​ប៉ុន្មាន​គ្រាប់​ឯណោះ​។ អំពើ​ទាំងអស់នេះ គឺជា​អំពើ​ដែល​ត្រូវ​ដាស់តឿន​ដល់​គ្រប់​ទីកន្លែង​ទាំងអស់ ពុំមាន​ការចាំបាច់​ប្រើ​កាំភ្លើង​នោះទេ ”​។​

​សូមបញ្ជាក់ថា​៖​កូនលោក​ឧកញ៉ា ជឹម សុខ បាញ់​ប្រជាពលរដ្ឋ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ រឿង​សង្ស័យ​ចោរលួច​ឡាន​កាលពី​វេលា​ម៉ោង​២៣,០០​នាទី​យប់ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំ​រក្ស​ជ​យ័ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​​។ កូនលោក​ឧកញ៉ា ជឹម សុខ គឺជា​ប៉ូលិស​នៅ​ខេត្តព្រៃវែង​។

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ វុ​ធ ភេទ​ប្រុស និង​​ម្នាក់ទៀត​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង រងរបួស​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​​ម្ដាយ​របស់​ឈ្មោះ វ៉ាន ខេមរិន បាន​ប្រាប់​អ្នកព័ត៌មាន​ថា កូន​គាត់​មិនមែនជា​ចោរ លួច​រថយន្ត​ទេ រីឯ​ជនរងគ្រោះ​ដែល​ស្លាប់​ក៏​ពុំមែន​ជា​ចោរ​ដែរ​។​

​ប្រភព​ដដែល​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ដែល​ស្លាប់ បាន​ទិញ​រថយន្ត ម៉ាក​ព្រូស​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF2679 ។ ដោយ​បង់​រំ​លោះ នៅ​ខ្វះ​លុយ ៣,០០០​ដុល្លារ​ទៀត​។ ហើយក៏​មានទំនាស់​សម្ដី​ជាមួយ​ម្ចាស់​ដើម​​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ប​ច្ចុ​ប្បន្ត​ជាជាង​ជួសជុល​ឡាន​នៅ​ភ្នំពេញ​។​

​ទើប​ឈានដល់​បើករថយន្ត​ពី​ភ្នំពេញ រត់គេច​មក​ផ្ទះ​ជាមួយ​ឈ្មោះ វ៉ាន ខេមរិន ។ ទន្ទឹម​និង​នោះ ឈ្មោះ ផាន់ សុ​ឌី បាន​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​តាម​ចាប់​រថយន្ត​រថយន្ត​ខាងលើ និង​ប្រាប់ថា​ជា​ចោរលួច​រថយន្ត​ខ្លួន​។​​ប៉េអឹម​បាន​បើករថយន្ត​ដេញតាម ពីក្រោយ​តាំងពី​ស្ពាន​អ្នក​លឿង ផ្លូវជាតិ​លេខ​១ កាច់​តាម​ផ្សារ​កំពង់​សឹង បត់​ចូលមក​ស្រុក​បាភ្នំ លុះដល់​កន្លែងកើតហេតុ ។​​ស្រាប់តែ​សមត្ថកិច្ច នគរបាល​ត្រូវជា​កូន​របស់លោក​ឧកញ៉ា ជឹម សុខ បាន​ស្ទាក់​បាញ់​ជាច្រើន​គ្រាប់ បណ្ដាល​ឲ្យ​ជន​ទាំងពីរ​នាក់ នៅក្នុង​ឡាន ត្រូវ​គ្រាប់​ហូរឈាម​ស្លាប់​ម្នាក់​របួស​ម្នាក់​កំពុង​ឃាត់ខ្លួន​។​

​លោក ឈួន គឹម សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៤,០៣,២០១៩​នេះ​ថា កម្លាំង​របស់លោក​មិនបាន​បាញ់​ទេ គឺ​ឆ្គ​ក​ពីក្រោយ រថយន្ត​សង្ស័យ​ប៉ុណ្ណោះ ។​​លោក​បន្តថា អ្នកបាញ់​អាចជា​សមត្ថកិច្ច​នគរ​បាល ដែល​គេ​ស្ទាក់​ពីមុខ ហើយ​នេះ​ជា​ករណី​ចោរលួច​រថយន្ត​។​

​ទោះជា​យ៉ាងណា​ជុំវិញ​ការបាញ់​ស្លាប់​មនុស្ស​ដោយ​សង្ស័យថា​ចោរលួច​រថយន្ត​នេះ លោក ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង​ដែល​គេ​ស្គាល់​ជា​កូនប្រុស​លោក​ព្រុំ​សុខា​រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ​(​អតីត​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​) មិនអាច​សុំ​ការបកស្រាយ​បានទេ​
​ដោយ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នកទទួល​។​a police kill1 a pm kroa a police kill a police kill1 a police kill2 

​