» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11960 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702131 នាក់

នាំគ្នា​ដេក​អ៊ុត​ហុងស៊ុយ​លោក​កឹម​សុខា​នា​ថ្ងៃទី​៣០​សីហា​មើល!

 

​ភ្នំពេញ​៖​បន្ទាប់ពី​តុលា​រការ​កំពូល​រក​និតិ​វិធី​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​មិនបាន​កាលពី​ថ្ងៃទី​២២​សីហា​មិនបាន​នោះ​ចៅក្រម​ស៊ើបសួរ​នៅ​តុលាការ​រាជធានី​ប្រកាសថា​នឹង ពិនិត្យ​ម្តងទៀត លើ​នីតិវិធី​ឃុំខ្លួន​លោក កឹម សុខា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​៣០​សីហា ក្នុង​នីតិវិធី​ស្តីពី​ការពន្យារពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​៦​ខែ​ពីរដង ។​a kem pri 

ការពិត​ថ្ងៃទី​២២​សីហា​នោះ​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អង់គ្លេស​លោក​ម៉ាក់​ហ្វៀ​ល​ពេល​មក​ទស្សនៈកិច្ច​នៅ​កម្ពុជា​បាន​សុំ​តេ​ជោ​សែន​ឲ្យ​មាន​ករ​ដោះលែង​លោក​កឹម​សុខា​ដែរ​តែ​តុលាកា​កំពូល​ធើ​មិនដឹង​!​។​​មជ្ឈដ្ឋាន​ជាច្រើន ទន្ទឹងរង់ចាំ​មើលថា តើ​លើក​នេះ លោក​កឹម សុខា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​វាសនា​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ដែរឬទេ ? ខណៈ​ខណៈ​បុគ្គល​លេចធ្លោ​មួយចំនួន​ដូច ត្រូវបាន​តុលាការ​ដោះលែង​ជា​បន្តបន្ទាប់​ហើយ​នោះ ។​​ក្នុងនោះ មានដូចជា​លោក គឹម សុខ អ្នកវិភាគ​សង្គម ស្ត្រី​សកម្មជន​បឹងកក់​៤​នាក់ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ និង ចុងក្រោយ គឺ លោក​សួន សេរី​រដ្ឋា​អតីត​ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ជាដើម ។​

​យោងតាម​លិខិតអញ្ជើញ​មេធាវី ទើប​ទទួលបាន​នៅ​ថ្ងៃទី​២៥ ខែសីហា នេះ បង្ហាញថា លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា នឹង​បន្ត​នីតិវិធី​ស្តីពី​ការឃុំខ្លួន​បណ្ដោះអាសន្ន ដែល​ធ្វើឡើង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ នៃ​ខេត្ត​ត្បូងឃ្មុំ ជាទី​ដែល​លោក​កឹម សុខា កំពុង​ជាប់ឃុំ ។​

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់ ៣០​ឆ្នាំ​។​តែ​ប្រទេស​និង​អង្គការ​ជាច្រើន​មិន​យល់ស្រប​ឡើយ​។​ពួកគេ​បានទាមទា​ឲ្យ​មានការ​ដោះលែង​លោក​កឹម​សុខា​និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់​ដែល​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ចាប់តាំងពី​ថ្ងៃទី​១៦​វិច្ឆិកា​ឆ្ន​២០១៧​ដោយ​តុលាការ​កំពូល​។​

ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការបោះឆ្នោតថ្ងៃទី២៩កក្កដាទទួលបាន​អ​សនៈ​១២៥​ក្នុង​រដ្ឋសភា​មក​សម្តេច​តេ​ជោ​ដែល​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា​បានប្រកាស​កាលពី​ថ្ងៃទី​២៣សីហា​ថា​នឹងធ្វើ​ការដោះលែង​អ្នក​ជាប់គុក​ធម្មតា​និង​អ្នកនយោបាយ​ក្រុង​ទ្រង់ទ្រាយ​ធំ​តែ​បាន​ព្រមាន​ថា​មិន​ធើ​ឡើយ​បើ​មាន​អ្នកណា​ថា​ការដោះលែង​គឺ​ដោយសារ​គំនៀប​ពី​បរទេស​។​

តែ​បានតែ​ប៉ុន្មាន​ម៉ោង​លោក​សមរង្ស៊ី​ឌឺ​ពី​បរទេស​មក​ថា​ត្រុ​វ​តែ​ដោះលែង​ព្រោះ​បរទេស​ដាក់​គំនៀប​!​។​ម៉េច​វិញ​ទៅ​ចឹ​ង​ដោះ​ឬ​មិន​ដោះ​?​។​សូមបញ្ជាក់​ដែ​ថា​ដើម្បី​ដកខ្លួន​ចេញពី​ទំនាក់ទំនង​ជាមួយ​លោក​សមរង្ស៊ី​ថ្មី​នេះ​គេ​ឃើញ​មាន​ខាង​គណបក្ស​ស​ង្ឡ​គ្រោះ​ជាតិ​បានចេញ​លិខិត​ថ្កោលទោស​និង​ទាត់​លោក​សមរង្ស៊ី​ចេញ​ដោ​ចាត់ទុកថា​អយ​ត់​មាន​ជាប់​ពាក់​ព​ន្ធ័​អី​ទេ​មេបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​កឹម​សុខា​ទេតើ​!៕a kem pri1 a kem mak fiel លោកម៉ាកហ្វៀលពេលជួបលោកប្រាក់សុខុនរដ្ឋមន្ត្រីូក្រសួងការបទេសខ្មែរ


​