» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14 នាក់

ម្សិលមិញ 7052 នាក់

សរុប 20671552 នាក់

សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ​សម្តេច​តេ​ជោ​ស​សើរ​ជប៉ុន​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​នេះ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ក្នុងការ​រួមចំណែក​ក​សាង​សន្តិភាព និង​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា​។​
​សេចក្តី​ថ្លែង​របស់​សម្តេច​តេ​ជោ​ធ្វើឡើង​ក្នុងឱកាស អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​។​a hun japon 

​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​​ថា «​ការរួមចំណែក​របស់​ជប៉ុន​តាមរយៈ នៃ​ការចូល​រួមរក្សា​សន្តិភាព ដែល​ក្នុងនោះ​ជប៉ុន​បានផ្តល់​វេទិកា សម្រាប់​ការជួបជុំ​រវាង​ភាគី​កម្ពុជា ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពាក់ព័ន្ធ​នឹង​ការបង្កើត​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់ នៅឯ​ទីក្រុង​តូ​ក្យូ ជំនាន់​អតីត​នាយករដ្ឋមន្ត្រី ខៃ​ហ្វូ ដែល​គាត់​ទើប​ទទួលមរណភាព នៅ​ប៉ុន្មាន​ខែ​មុននេះ​។ បន្ទាប់​ទៅ​ជប៉ុន​ក៏បាន​ចូលរួមចំណែក​អនុវត្តន៍ នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស តាមរយៈ​ការបញ្ជូន​កងទ័ព​រប​ស់ជ​ប៉ុន​មកកាន់​កម្ពុជា [...] បន្ទាប់​ទៀត​ជប៉ុន​បាន​ដើរតួនាទី​ជា​សហប្រធាន​អាយ​គក (​បារាំង និង​ជប៉ុន​) សម្រាប់​ការ​ផ្តល់ជំនួយ ដែល​ពេលខ្លះ​ប្រជុំ​នៅ​តូ​ក្យូ និង​ប្រជុំ​នឹង​ប៉ារីស បន្ទាប់មកទៀត​ជប៉ុន​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​បន្តបន្ទាប់ នៅពេល​កម្ពុជា​ជួប​ការលំបាក​»​។​​ស​ម្តេ​តេ​ជោ​បាន​ថ្លែង​ទៀតថា នៅ​ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ជប៉ុន ខណៈ​នៅ​ឆ្នាំ​២០២២​នេះ កម្ពុជា​-​ជប៉ុន បាន​ប្រារព្ធ​ពិធី​អបអរ​ខួប​លើ​ទី​៣០ នៃ​ការបញ្ជូន​កង​ស្វ័យការពារ​ជប៉ុន មក​បំពេញបេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ​នៃ​ប្រទេស​កម្ពុជា​ផងដែរ​។​


​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​នេះ ចំណាយ​ថវិកា​ទឹកប្រាក់​សរុប​ប្រមាណ​៣០​លាន​ដុល្លា​អាមេរិក ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​រដ្ឋាភិបាល​ជប៉ុន​។ គម្រោង​នេះ​រួមមាន​៖ ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ប្រវែង ៨.២​គីឡូម៉ែត្រ​, ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​ប្រវែង ៤.៤​គីឡូម៉ែត្រ​, សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC, ដំឡើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ​បូមទឹក​ចតុមុខ​ព្រះ​គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ និង​ផ្សារ​ចាស់ និង​ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ចំនួន ២​គ្រឿង​។​​គម្រោង​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​០៤ ខេ​មីនា ឆ្នាំ​២០១៩​កន្លងទៅ​។ គម្រោង​នេះ ប្រើ​រយៈពេល​សាងសង់​ប្រមាណ​ជា ៣៦​ខែ ដោយ​ចាប់ផ្តើម​គម្រោង​ពីថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អះអាងថា នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២ ខានស្អែក​នេះ សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន រយៈពេល​២​ថ្ងៃ និង​ចូលរួម​ក្នុង​វេទិកា​ទឹក​ពិភពលោក​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ក្នុងអំឡុង​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នេះ សម្តេច​ក៏​នឹង​ជួបពិភាក្សា​ជាមួយ លោក គី​ស៊ី​ដា ហ្វូ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន ព្រមទាំង​មាន​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ផងដែរ​។ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នេះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២​។ ក្រោយ​មកដល់​កម្ពុជា សម្តេច​ក៏​ទទួល​ជួប មេ​ប្រតិបត្តិការ​របស់​អ៊ុនតាក់ ដែល​បំពេញបេសកកម្ម​នៅ​កម្ពុជា កាលពី​ទសវត្សរ៍​៩០ ផងដែរ​។​​កម្ពុជា និង​ប្រទេស​ជប៉ុន បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​១៩៥៣​។ ទំនាក់ទំនង​នេះ នឹងមាន​អាយុកាល​គម្រប់ ៧០​ឆ្នាំ នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​។ ជប៉ុន​ក៏​ជា​ប្រទេស​ដែល​ផ្តល់ជំនួយ​យ៉ាងច្រើន​ដល់​ប្រទេស​កម្ពុជា​ផងដែរ​a hun japon1 a japon pp3 


​