» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8701 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698872 នាក់

កម្ពុជា​ម៉ាឡេស៊ី​ចុះ​អនុស្សរណៈ​ស្តី​កិច្ចសហការ​ទទួល​និង​បញ្ជូន​ពលករ​

a annva hun1

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៣ នេះ បន្ទាប់ពី​ជំនួប​ពិភាក្សា​ទ្វេភាគី​រួចហើយនោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ដា​តុ ស៊េរី អាន់​វ៉ា ប៊ី​ន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី បាន​អញ្ជើញ​ធ្វើជា​សហ​ធិបតី ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​០២ និង​បាន​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​បង្ហាញ​អំពី​លទ្ធផល​ជំនួប​ទ្វេភាគី​។
​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​អំពី​លទ្ធផល នៃ​ជំ​នួន​រវាង​អ្នកដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ថា «​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ប្ដេជ្ញា​លើកកម្ពស់​ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រួមទាំង ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់​និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន »​។

​សម្តេច​ក៏បាន​បញ្ជាក់ថា «​យើង​បាន​លើកទឹកចិត្ត​ឲ្យ​ភាគី​ទាំងពីរ បន្ត​ការ​ទស្សនកិច្ច​ជាន់ខ្ពស់​ឲ្យ​កាន់តែ​ញឹកញាប់ និង​គ្រប់​កម្រិត​ដើម្បី​ពង្រឹង​មិត្តភាព​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បង្កើន​ទំនុកចិត្ត​ឲ្យ​កាន់តែ​ខ្ពស់ និង​ពង្រីក​វិសាលភាព នៃ​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​» ។

​សម្តេច​ក៏បាន​បញ្ជាក់ថា «​យើង​ទាំងពីរ​ក៏បាន​ឯកភាព​ពង្រឹង​យន្តការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែលមាន​ស្រាប់ ជាពិសេស​គណៈកម្មការ​ចម្រុះ​កម្ពុជា​ម៉ាឡេស៊ី »​។ ចំពោះ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​យើង​រីករាយ​ដែល​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបាន ៦២០​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២២ កើនឡើង​២៤​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២១ ដែល​សម្រេចបាន​ជាង​៥០០​លាន​ដុល្លារ​។ ខ្ញុំ​បានស្នើ​ឲ្យ​បង្កើន​ទិញ​ទំនិញ​បំពេញតម្រូវការ​ឲ្យ​គ្នា​ទៅវិញទៅមក ខ្ញុំ​បាន​លើកទឹកចិត្ត​ឲ្យ​វិនិយោគិន និង​ក្រុមហ៊ុន​ម៉ាឡេស៊ី​មក​ធ្វើ​ធុរកិច្ច និង​វិនិយោគ​ឲ្យ​បាន​កាន់តែច្រើន »​។

​ចំពោះ​វិស័យ​ទេសចរណ៍​វិញ សម្ដេច​បាន​លើកឡើងថា «​ខ្ញុំ​បានស្នើ​ឲ្យ​មាន​កិច្ចសហការ​ស្នើ​ឲ្យ​ម៉ាឡេស៊ី​គាំទ្រ​ដល់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ការងារ​ទេសចរណ៍​មូស្លីម តាមរយៈ​ការបណ្ដុះបណ្ដាល បច្ចេកទេស »​។

​ចំពោះ​វិស័យ​កសិកម្ម​ភាគី​ទាំង​ពីរបាន​ឯកភាព​ឲ្យ​មាន​អនុស្សរណៈ នៃ​ការយោគយល់ កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ ។ សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ឲ្យ​បង្កើន​ការទិញ​អង្ករ និង​កសិផល​ពី​កម្ពុជា តាមរយៈ​ការបង្កើត​ក្រុមហ៊ុន​ប្រមូល​ទិញ និង​កែច្នៃ​នៅ​កម្ពុជា​សម្រាប់​លក់​នៅលើ​ទីផ្សារ​កម្ពុជា និង​នាំចេញ​ទៅកាន់​ម៉ាឡេស៊ី និង​ទីផ្សារ​ផ្សេងៗ​ទៀត​តាមផ្លូវ​ដឹកជញ្ជូន​ពី​ក្រុងព្រះសីហនុ​ទៅ​»​។

​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍ថា «​ខ្ញុំ​អរគុណ​ម៉ាឡេស៊ី​ដែល​បាន​ឯកភាព​លើ​ការបណ្តុះបណ្តាល និង​ចែករំលែក​បទពិសោធ​ថែមទៀត តាមរយៈ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​»​។ សម្តេច​តេ​ជោ​បាន​ថ្លែងថា «​ខ្ញុំ​ក៏បាន​ស្នើ​ឲ្យ​បន្ត​អនុវត្ត​យន្តការ​ដែលមាន​ស្រាប់​ដើម្បី​លើកកម្ពស់​ការការពារ​សិទ្ធិ​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី »​។

​ក្នុង​វិស័យ​ថាមពល សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​គាំទ្រ​ចំពោះ​ការស្ថាបនា​ខ្សែកាប​អគ្គិសនី​ក្រោម​បាតសមុទ្រ​ដែល​ត្រូវ​ឆ្លងកាត់​ដែនសមុទ្រ​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​គម្រោង​ពាណិជ្ជកម្ម​ថាមពលបៃតង​រវាង​ក​ម្ពុ​ជា និង​សិង្ហ​បុរី នេះ​ជា​កិច្ច​សហ​ប្រប​ត្តិ​ការ​មួយ​ល្អ​ផងដែរ​របស់​យើង »​។​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កម្ពុជា​បាន​លើកទឹកចិត្ត​ឲ្យ​តំបន់​អាស៊ី​ចូលរួម​អភិវឌ្ឍ​ឧស្សាហកម្ម ផលិតកម្ម​កែច្នៃ ឧស្សាហកម្ម​ហា​ឡា​ល់ និង​ឧស្សាហកម្ម​ផ្នែក​ចំណេះដឹង និង​បច្ចេកវិទ្យា​។

​វិស័យ​ការពារជាតិ និង​សន្តិសុខ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ពាក់ព័ន្ធ​ការផ្លាស់ប្តូរ​គណៈប្រតិភូ​ជំនាញ ដើម្បី​ដក​ពិសោធន៍​ការងារ​ប្រឆាំងនឹង​ការរត់ពន្ធ និង​ជួញដូរ​មនុស្ស និង​ការងារ​សម្អាត​ប្រាក់ និង​ពិចារណា​ឲ្យ​មាន​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា និង​នគរបាល ម៉ាឡេស៊ី ស្ដីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ។

​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ទៅលើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ព័ត៌មាន និង​គមនាគមន៍​សេដ្ឋកិច្ច​ឌីជីថល និង​សន្តិសុខ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ថែមទៀត ។​ថ្នាក់ដឹកនាំ​ក៏បាន​ពិភាក្សា​ទៅលើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​បញ្ហា​កង្វល់​រួម គឺជា​បញ្ហា​មី​យ៉ាន់​ម៉ា បញ្ហា​រ៉ូ​ហ៊ីង​យ៉ា និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ បញ្ហា​ទាក់ទង​ទៅនឹង​សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ផងដែរ ។ ថ្នាក់ដឹកនាំ​ទាំងពីរ​បានបង្ហាញ​សុទិដ្ឋិនិយម​ថា​ប្រទេស​ទាំងពីរ​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​រួម ទាំង​តំបន់ និង​ពិភពលោក ដើម្បី​ពង្រឹង នូវ​សាមគ្គីភាព .​។​

​សូមបញ្ជាក់ថា​ឯកសារ​ចំនួន​០២ ដែល​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ​ធ្វើជា​សហ​ធិបតី​ក្នុងការ​ចុះហត្ថលេខា​នោះ​រួមមាន​៖១- អនុសារណៈ​នៃ​ការយោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្ដីពី​ការជ្រើសរើស ការប្រើប្រាស់ និង​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលករ​។​២-​អនុសារណៈ​នៃ​ការយោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្ដីពី​ការជ្រើសរើស ការប្រើប្រាស់ និង​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលករ​ធ្វើ​ការងារ​ផ្ទះ​។​a annva hun2 

​