» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6385 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696556 នាក់

វិនិយោគិន​ចិន​យួន​សម្រុក​ដាំចេក​នាំ​ចេក​នៅ​ស្រុក​ខ្មែរ​នាំ​ចេញទៅ​ស្រុក​ចិន​!

 

​ភ្នំពេញ​)៖ គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក និង​វេច​ខ្ចប់​កសិផល​នាំចេញ របស់​ក្រុមហ៊ុន ឡង​មេ​ត អេ​ហ្គ្រី​ខ​ល​ឈ័​រ (LONGMATE AGRICULTURE CO.,LTD.) ត្រូវបាន​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចេញ «​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​» ឲ្យ​បើក​ដំណើរការ​នៅ​កម្ពុជា កាលពីដើម​ខែសីហា​នេះ ។a banana1

ក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD. មាន​ភាគហ៊ុន​វាង​អ្នក​វិនិយោគិន​កម្ពុជា -​ចិន​តំណាង​ដោយ​ឧកញ៉ា​ផែ​ហុន​ឈួន បាន​បោះទុន​ជាង​៣២​លាន​ដុល្លារ ដាំចេក​អំបូង​លឿង​នេះ លើដី​១​ពាន់​ហិតា នៅ​ស្រុក​ឈូក ខេត្ដ​កំពត ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស ។​

​ក្នុង​ពិធី​បើក កសិដ្ឋាន​ចំការចេក ឡង មេ​ត អេ​ហ្គ្រី​ខ​ល​ឈ័​រ កាល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៨ លោក ឧកញ៉ា ផែ ហុក ឈួន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ឡង មេ​ត អេ​ហ្គ្រី​ខ​ល​ឈ័​រ បាន​ឲ្យ​ដឹងថា ការសម្រេចចិត្ត​បោះទុន​វិនិយោគ​រួមគ្នា​ជាមួយ​ចិន ក្នុង​ការដាំ​ដំណាំ​ចេកអំបូង​លឿង ពិសេស​ដំបូង​គេ​នៅ​កម្ពុជា​នេះ ដោយសារតែ​ឧកញ៉ា​បាន​ជឿជាក់​យ៉ាងខ្លាំង​ទៅលើ​ដៃគូរ​វិនិយោគ​ជា​ភាគី​ចិន ដែលមាន​បទពិសោធន៍​ខ្ពស់​ទៅលើ​ការស្រាវជ្រាវ និង​ការ​ដាំចេក​នេះ​។ ជាងនេះទៅទៀត​ដោយសារតែ កម្ពុជា​យើង មាន​អាកាសធាតុ​ល្អ គួបផ្សំ​ជាមួយ​ទឹកដី​ល្អ​នៅ​ស្រុក​ឈូក ខេត្តកំពត​នេះ​តែម្តង ដែល​សមស្រប​ទៅនឹង​ដំណាំ​ចេក​នេះ​។​

​លោក សាស្ត្រាចារ្យ លី ស៊ា​វ ឈាន ដែលជា​ម្ចាស់​ភាគហ៊ុន​ភាគី​ចិន និង​ជានា​យក​គ្រប់គ្រង​កសិដ្ឋាន​ចេក របស់​ក្រុមហ៊ុន ឡង មេ​ត អេ​ហ្គ្រី​ខ​ល​ឈ័​រ បានលើកឡើង​ដែរ​ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​មក​បោះទីតាំង​វិនិយោគ​ដាំចេក​នៅ​កម្ពុជា​នេះ ដោយសារ​ប្រទេស​ចិន មានការ​កាត់បន្ថយ​ដាំចេក ពីព្រោះ​តែ​ចេក​មាន​រោគ​ស្លឹក​លឿង​ច្រើន ខណៈដែល​ចេក​មាន​តម្រូវការ​កើនឡើង​ខ្លាំង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

ការ​មក​ធ្វើការ​វិនិយោគ​នៅទីនេះ ដោយសារតែ​កម្ពុជា មាន​អាកាសធាតុ​ល្អ ក្តៅ​ហើយ​សើម​មិន​ត្រជាក់​ខ្លាំង ដី​ល្អ អាច​និយាយបានថា នៅ​កម្ពុជា​ទឹកដី និង​អាកាសធាតុ​ប្រហាក់ប្រហែល​ទៅនឹង​ហ្វីលីពីន ដែលជា​ប្រទេស​ដាំចេក និង​នាំ​ចេក​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​។​​សិ​ដ្ឋា​ន​ចេក​នៅ​ស្រុក​ឈូក ខេត្តកំពត​នេះ​មាន បុគ្គលិក និង កម្មករ​ប្រមាណ ៣០០​នាក់​។​

​សូមជម្រាបថា កាល​ដើមខែ​សីហា​នេះ កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​លើ​ពិធីសារ ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំ​ចេក​កម្ពុជា ទៅកាន់​ប្រទេស​ចិន រវាង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក ស្យុ​ង ប័​រ​។ នាំចេញ​ផ្លែ​ចេក ទៅកាន់​ទីផ្សារ​ប្រទេស​ចិន អាច​នឹង​ដំណើរការ​នា​ចុងឆ្នាំ​២០១៨​នេះ​។​

​ក្រៅពី​ក្រុមហ៊ុន​ខ្មែរ​ចិន ក្រុមហ៊ុន​វៀតណាម Hoang AnhGia Lai (HAGL) ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​លើដី​សម្បទាន​រាប់ពាន់​ហិកតា​សម្រាប់​ដំណាំ​កៅស៊ូ​នៅ​ខេត្តរតនគិរី​បានប្រកាស​ពី​ការពង្រីក​ការវិនិយោគ​លើ​ការ​ដាំចេក​បន្ថែមទៀត​ចំនួន ៥ ០០០ ហិកតា​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​ចិន​។ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រុមហ៊ុន HAGL នឹង​វិនិយោគ ៤២ លាន​ដុល្លារ​លើ​ការវិនិយោគ​បន្ថែម​នេះ​។​

​លោក Doan Nguyen Duc អគ្គនាយក​ក្រុមហ៊ុន HAGL បាន​និយាយថា ជា​រៀងរាល់ឆ្នាំ​ប្រទេស​ចិន​ត្រូវការ​ចេក​ប្រហែល ១៥ លាន​តោន ខណៈ​ក្រុមហ៊ុន​លោក​អាច​ផ្គត់ផ្គង់​បាន​ប្រមាណ ២៤០ ០០០ តោន​។​​លោក​សង្ឃឹមថា​ក្រុមហ៊ុន​នឹង​អាច​នាំចេញ​ចេក​ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន​ឲ្យ​បាន ២០ ភាគរយ​ផងដែរ​។ សម្រាប់​រដូវ​ប្រមូល​ផល​ឆ្នាំនេះ​ក្រុមហ៊ុន​រំពឹងថា​នឹង​ប្រមូល​ផល​ចេក​បាន​ចំនួន ១០៦ ០០ តោន​ស្មើនឹង​ទឹកប្រាក់ ៧៣ លាន​។​

​លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែលជា​ការវិនិយោគ​រួមជាមួយ​វិនិយោគិន​ចិន និង​ហុងកុង​បាន​វិនិយោគ​លើ​ការដាំ​ចេក​លើ​ផ្ទៃដី ១ ០០០ ហិកតា​នៅ​ខេត្តកំពត​តាំងពី​ចុងឆ្នាំ ២០១៧ បាន​ឲ្យ​ដឹងថា ការវិនិយោគ​បន្ថែម​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ការនាំចេញ​ក្រោមរូបភាព​របស់​កម្ពុជា​ទៅកាន់​បរទេស​មាន​កាន់​តែ​ច្រើន​។ លោក​អះអាងថា​៖ «​ការវិនិយោគ​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ទាំង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដែលមាន​ដូចជា​ការបង្កើត​ការងារ ចំណូល​ជាតិ និង​មិន​ទុក​ឲ្យ​ដី​នៅ​ទំនេរ​ចោល​»​។​

​បច្ចុប្បន្ន Longmate Agriculture Co.,Ltd កំពុង​រៀបចំ​ដាក់​ឯកសារ​ទៅ​អាជ្ញាធរ​ដើម្បី​អាច​នាំចេញ​ផ្លែ​ចេក​នា​ដើមឆ្នាំ ២០១៩ ខាងមុខ​។​​បច្ចុប្បន្ន HAGL កំពុងមាន​ប្រតិបត្តិការ​ដាំចេក​នៅ​វៀតណាម ឡាវ និង​កម្ពុជា​លើ​ផ្ទៃដី​សរុប ១៣ ៥០០ ហិកតា​។ ជាមួយគ្នានេះ​ក្រុមហ៊ុន​ក៏បាន​ដាំ​ផ្លែ​ស្រកានាគ និង​ម្ទេស​សម្រាប់​នាំចេញ​ផងដែរ​។​ក្រុមហ៊ុន HAGL បាន​នាំចេញ​ចេក​ដែល​ដាំ​នៅក្នុង​ទឹកដី​កម្ពុជា​ទៅ​ចិន​ចំនួន ២ លើក​មកហើយ​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​កសិដ្ឋាន​ធំៗ​ចំនួន ៣ កំពុង​ដាំចេក​សម្រាប់​នាំចេញ​មាន​ក្នុង​ខេត្តរតនគិរី ក្រចេះ និង​ខេត្តកំពត​ដែលមាន​ផ្ទៃដី​សរុប ៤៩៩៦ ហិកតា​។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយបាន​បញ្ជាក់ថា នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ខ្លួន​បានអនុម័ត​គម្រោង​វិនិយោគ សរុប​ចំនួន​១០៦​គម្រោង ដែល​ក្នុងនោះ​មាន​គម្រោង​ថ្មី​ចំនួន​៩៧ និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន​០៩​។ ទុនវិនិយោគ​សរុប នៃ​គម្រោង​ដែល​ត្រូវ​បានអនុម័ត​ទាំងនេះ មាន​ចំនួន​ប្រមាណ ៣,៥០០​លាន​ដុល្លារ​អាមេរិក ដែល​បង្កើត​ការងារ បាន​ប្រមាណ​ជិត​១០​ម៉ឺន​កន្លែង​។​a bana a bana1 a bana2 


​