» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9174 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659681 នាក់

ករណី​យ៍​មន្ត្រីនគរបាល​ចរាច​រណ៍​សង្កាត់​ព្រែក​ឯង​ត្រូវ​ម្ចាស់​ឡាន​ថា​ជំរិត​ទារប្រាក់ ស្នង​ការហៅ​ជួប​?


​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ធ្លាប់មាន​ប្រសាសន៍ថា ប្រជាពលរដ្ឋ​មិនត្រូវ​ខ្លាច​មន្ត្រីនគរបាល​ចរាច​រណ៍​នោះទេ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​វិញ ។ ឥឡូវ​មានរឿង​រ៉ាវ​ទាក់ទង​នឹង​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​បានកើត​ឡើង​១​ករណី​យ៍​ទៀតហើយ គឺ​នគរបាល​ចរាចរ​ណ៍ស​ង្កា​ត់​ព្រែក​ឯង​នៅ​ស្ដុ​ប Tiger ត្រូវបាន​ពលរដ្ឋ​ចោទប្រកាន់ថា​បាន​ឃាត់​ឡាន​សួររក​ប័ណ្ណបើកបរ និង​ថា​ម្ចាស់​រថយន្ត​ប្រើប្រាស់​ឯកសារ​ខុសច្បាប់​ទាំងអស់​ទារប្រាក់​ដល់​ទៅ​១​ពាន់​ដុល្លារ​។​a car police1 

ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ បង​តិច ដែល​បាន​បង្ហោះ​កាលពី​ម្សិលមិញ​ទី​២៥​មិនា និង​ត្រូវបាន​សែរ​ចែកចាយ​ដោយ​រដ្ឋមន្ត្រី​ព័ត៌មាន ខៀវ កាញារីទ្ធ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៣​ដែរ នេះ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នោះបាន​រៀបរាប់ថា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៣ បងប្រុស​របស់គាត់​បា​ន​ខ្ចី​ឡាន​ពី​គា​ត់ទៅ​ភ្នំពេញ លុះ​ធ្វើដំណើរ​ទៅដល់​ស្ដុ​ប Tiger សង្កាត់​ព្រែក​ឯង រាជធានី​ភ្នំពេញ មាន​ប៉ូលិស​១​ក្រុម​បាន​ឃាត់​ឡាន​គាត់ ដោយ​សុំ​មើល​ប័ណ្ណបើកបរ លុះ​មើល​រួច​ហើយក៏​ប្រាប់ថា ឯកសារ​ឡាន​ទាំងអស់​សុទ្ធតែ​ក្លែងក្លាយ​និង​បង្គាប់​ឱ្យ​បង់លុយ​១​ពាន់​ដុល្លារ​ដើម្បីឱ្យ​គាត់​យក​ឡាន​ទៅវិញ​។​
តែ​ម្ចាស់​ឡាន​បញ្ជាក់ថា ឯកសារ​របស់គាត់​គឺ​ត្រឹមត្រូវ​ទាំងអស់ និង​ស្នើ​ដល់​នគរបាល​ឱ្យ​បង្ហាញ​កន្លែង​ណា​ដែលថា​ឯកសារ​របស់គាត់​ក្លែងក្លាយ​។​

ម្ចាស់​គណនី​ហ្វេសប៊ុកខាងលើ​បញ្ជាក់ថា​៖ «​គាត់ (​នគរបាល​ចរាចរណ៍​) បាន​ប្រាប់​បងប្រុស​នាង​ខ្ញុំ​ថា ឡាន​របស់​នាង​ខ្ញុំ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ ១​ឈៀក ២​ស្លាក​លេខ ៣​ល​តាប​ត្រ័ នឹង​៤​ពន្ធ​ប្រចាំឆ្នាំ​សុទ្ធតែ​ក្លែងក្លាយ​ទាំង​ឣ​ស់ ហើយ​បាន​បង្កា​ប់​ឣោ​យ​បងប្រុស​ខ្ញុំ​ប្រគល់​ប្រាក់ ១០០០$ ឣោ​យ​ទៅ​គាត់​ទើប​គាត់​ឣោ​យ​រថយន្ត​មកវិញ បងប្រុស​នាង​ខ្ញុំ​សុំ​ឣោ​យ​គាត់​៥០ ០០០​រៀល តែ​ខាង​ប៉ូលីស​មិន​ព្រម លុះ​ឣ​ស់​រយៈពេល​ជាច្រើន​ម៉ោង​ខាង​ប៉ូលិស​ក៏បាន​ទារប្រាក់ ១៣៥$ ពី​បងប្រុស​នាង​ខ្ញុំ ដោយសារ​បងប្រុស​ខ្ញុំ​គាត់​ប្រ​ញ៉ាប់​ទៅធ្វើ​បុណ្យ​គាត់​ក៏​ព្រម​ឣោ​យ ហើយ​ពេលនោះ​ក្រុមប៉ូលិស​ក៏បាន​ប្រាប់​បងប្រុស​នាង​ខ្ញុំ​ថា​ហាម​បង្ហោះ​រូប​ពួកគាត់​តាម​បណ្តាញ​សង្គម​»​។​

ភាគី​ម្ចាស់​រថយន្ត​លោក តិច បាន​ប្រាប់​មកកាន់​សារព័ត៌មាន​បន្ថែមថា រថយន្ត​របស់លោក​ជិះ​ចំនួន​៦​ឆ្នាំ​ហើយដោយ​មាន​ឯកសារ​ត្រឹមត្រូវ​តាមច្បាប់​ទាំងអស់ និង​ថា​មិនអាច​ទទួលយក​បានឡើយ​ចំពោះ​ការចោទប្រកាន់ថា​លោក​ល្មើសច្បាប់​នោះ​។​លោក​បន្ថែមថា ថ្ងៃ​នគរបាល​ចាប់​នោះ​ឡាន​របស់លោក​មិនមាន​កំហុស​ចរាចរណ៍​នោះទេ តែ​ត្រូវ​នគរបាល​ហៅ​មើល​បណ្ណ​បើកបរ រួច​ចោទ​ប្រកាន់យក​តែម្ដង​។​ករណី​យ៍​នេះ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន សុខ​សីហា បាន​ប្រាប់​សារព័ត៌មាន ថា , ករណីនេះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​កោះហៅ​ភាគី​ទាំងពីរ​រួចហើយ​។​
គេ​មិនទាន់​ដឹង​លទ្ធផល​យ៉ាងណា​ពី​ភាគី​នគរបាល​ចរាចរ​ណ៍ និង​ភាគី​ម្ចាស់​រថយន្ត​ពេល​ជួប​តទល់​គ្នា​ដើម្បី​ជជែក​គ្នា​ស្វែងរក​ខុសត្រូវ​នោះឡើយ​។​a car police a car police2 a car police3 
។

​