» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11563 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701734 នាក់

មេបញ្ជាការ​កងការពា​រ​ព្រំដែន​លេខ​៥០៣ ច​.​ងក​ធ្វើអត្តឃាត នៅមុខ​បន្ទប់​ទីបញ្ជាការ


ខេត្តបន្ទាយមានជ័យ ៖ មេបញ្ជាការ​កងការពា​រ​ព្រំដែន​លេខ​៥០៣ ត្រូវបាន​គេ​ប្រទះឃើញ​ច​.​ងក​ធ្វើអត្តឃាត នៅមុខ​បន្ទប់​ទីបញ្ជាការ នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៣ ស្ថិតនៅ​ភូមិ​បឹង​ស្នោ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​a die khourn jeun 

​នាយ​ទា​ហ៊ាន​រូបនេះ​មាន​គ្រោះ​ឈ្មោះ ឃួន ជឿន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី មុខងារ​ជា​មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៣ មាន​ប្រពន្ធ​ឈ្មោះ សុខ ណៃ អាយុ​៥៨​ឆ្នាំ មានកូន​៥​នាក់ (​ស្រី​១​នាក់​ប្រុស​៤​នាក់​) រស់នៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

​មន្ត្រី​សម​ត្ត​កិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា តាម​ប្រភពពី​កម្លាំងយោធា​កងការពារ​ព្រំដែន​លេខ​៥០៣ បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ចន្លោះ​ម៉ោង​៤​ទៅ​៥​ជិត​ភ្លឺ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៣ គាត់​ឃើញ​ជនរងគ្រោះ​ចេញមកក្រៅ​បន្ទប់ដេក ហើយ​អង្គុយលេង​ជាធម្មតា​។ ព្រោះ​រាល់ពេល​ទៀបភ្លឺ គាត់​តែងតែ​ឃើញ​ជនរងគ្រោះ​ចេញពី​បន្ទប់​ហាត់ប្រាណ​រាល់ថ្ងៃ ហើយ​មិនបាន​ចាប់អារម្មណ៍ គាត់​ក៏​ចូលទៅ​ដេក​វិញ​។​
លុះ​ព្រឹក​ឡើង​នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៣ ពេល​គាត់​ចេញពី​បន្ទប់ដេក ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ​បាន​ចងក​នឹង​ខ្សែ​អង្រឹង ជាប់​ចំរឹង​ដែក​មុខ​បន្ទប់ ដោយ​ជើង​របស់​ជនរងគ្រោះ​ជា​ប់​លើ​កៅអី​ជ័រ​ពណ៌​ក្រហម ដែល​ផុតពី​ការ៉ូ​កន្លះ​ម៉ែត្រ បណ្តាលឱ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​ទៅហើយ ។ មន្ត្រី​ជំនាញ​បាន​ចុះមក​ពិនិត្យឃើញថា ជនរងគ្រោះ​ពិតជា​ធ្វើ​អត្ត​ឃា​.​ត​ប្រាកដ​មែន ។​

​ប្រភពពី​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា តាម​កម្លាំងយោធា​ក្នុង​អង្គភាព​បានអោយដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ជនរងគ្រោះ​ដូចជា​ស្រគត់ស្រគុំ មិន​ចង់​និយាយ​រក​អ្នកណា ហើយ​និយាយស្តី​ប្លែកៗ និង​មាន​ជម្ងឺ​ប្រចាំកាយ​ខ្លះ ។ បើ​នៅ​បន្ទាយ រៀងរាល់​ម៉ោង​៤​ទៅ​៥​ជិត​ភ្លឺ ជនរងគ្រោះ​តែងតែ​ចេញមក​ហាត់ប្រាណ​នៅមុខ​បន្ទប់​ជាប្រចាំ លុះ​នៅ​ថ្ងៃកើតហេតុ ស្រាប់តែ​គេ​បាន​ប្រទះឃើញ​ជនរងគ្រោះ​យ៉ាង​រន្ធ​.​ត់​នៅមុខ​បន្ទប់​តែម្តង ។​​ក្រោយពេល​មន្ត្រី​ជំនាញ​ពិនិត្យ​ហើយ ក៏បាន​ប្រគល់​ស​.​ព​ជនរងគ្រោះ​ជូន​អង្គភាព ហើយ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ក៏បាន​ទទួល​យកស​.​ព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ៕a die khourn jeun1 a die khourn 

​