វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 515 នាក់
ម្សិលមិញ 4847 នាក់
សរុប 13418707 នាក់
ភ្នំពេញ៖ មហាជនមានការភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញតែស្បែកជើង តុក្កតា និងកាបូបដែលមានទូរសព្ទ រួមនឹងសម្ពារមួយចំនួនទៀត បន្សល់នៅលើស្ពានជ្រោយចង្វារនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ។
យោងតាមរយៈបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងកាតធ្វើការនៅរោងចក្រ ដែលបានបន្សល់ទុក បាឱ្យដឹងថាម្ចាស់សម្ភារៈខាងលើជា នារីកម្មកររោងចក្រកាត់ដេរ ផ្នែកវេចខ្ចប់នៅក្រុមហ៊ុន ហុង អ៊ីន ស៊ីងហ៊ែនប៊ែក(ខេមបូឌា)ហ្វេកធើរីដែលនាងឈ្មោះ ចេង ស្រីណេត ។
តាមសាក្សី ជាប្រជាពលរដ្ឋបានឱ្យដឹងថា បានឃើញនារីវ័យក្មេងរូបនោះបានធ្វើដំណើរទៅឈប់នៅលើស្ពានជ្រោយចង្វារ ឈរតោងបង្កាន់ដៃស្ពានដោយទឹកមុខក្រៀមក្រំមួយសន្ធុះ ក៏បានដោះស្បែកជើង ទុកកូនតុក្កតា និងកាបូបដែលមានទូរសព្ទ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងកាតកម្មការិនីរោងចក្រ រួចក៏បានលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ចូលទៅក្នុងទន្លេលិចបាត់តែម្តងរកជួយមិនទាន់។
បន្ទាប់ពីមានមនុស្សលោតទឹកសម្លាប់ខ្លួន ប្រជាពរដ្ឋធ្វើដំណើបានឈប់មើល ហើយពេលនោះនគរបាលក៏បានចុះទៅកន្លែងកើតហេតុ ផងដែរ។ ចំពោះសម្ភារដែលបានបន្សល់ទុក ត្រូវបាននគរបាលមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វារ យកទៅរក្សាទុក ដើម្បីប្រគល់ឱ្យក្រុមគ្រួសារ៕