» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3674 នាក់

ម្សិលមិញ 8477 នាក់

សរុប 18991678 នាក់

បុរស​គាំងបេះដូង​ស្លាប់​លើ​បង្គង​ទាំង​ព្រឹក​ជា​មន្ត្រីនគរបាល​ចូលនិវត្តន៍


​ភ្នំពេញ ៖ ហេតុការណ៍​នេះ បានកើត​ឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅក្នុង​បន្ទប់​លេខ​២០៤ ជាន់​ទី​២ ផ្ទះសំណាក់​យីហោ «​ពិភព​សួគ៌​១» ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​a husband die 

គាត់​ជា​មន្ត្រីនគរបាល​ចូលនិវត្តន៍ មាន​ជំងឺ​បេះដូង​ស្រាប់​ផង បាន​បើករថយន្ត ១​គ្រឿង ទៅ​ដឹក​ប្រពន្ធចុង​របស់គាត់ ចូលទៅ​ដេក​នៅក្នុង​ផ្ទះសំណាក់​មួយ​កន្លែង ក្រោយមក ស្រាប់​តែមាន​អា​ការៈមិន​ស្រួលខ្លួន​តឹង​ណែន​ទ្រូង និង​ថប់ដង្ហើម ។​ស្ត្រី​នៅ​ជាមួយ​គាត់​ជា ប្រពន្ធចុង បាន​ជួយ​គក់​ច្របាច់​ធ្វើ​ចលនា​បេះដូង​ឲ្យ​រហូត​បាន​ធូរស្រាល​បន្តិច​វិញ ហើយ​គាត់​បាន​សម្រាក​លើ​គ្រែ​មួយសន្ទុះ ទើប​ក្រោក​ចុះ​ដើរទៅ​បន្ទប់ទឹក ដើម្បី​ងូតទឹក​សម្អាតខ្លួន ។ ប៉ុន្តែ​ជា​អកុសល ក៏​ស្រាប់តែ​ដួល​ផ្ងាក​ក្រោយ បណ្ដាល​ឲ្យ​សន្លប់ បន្ទាប់មក​ស្ត្រី​ជា​ប្រពន្ធចុង បាន​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់ ឲ្យ​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ដើម្បី​ទៅ​ជួយសង្គ្រោះ​ប្ដី តែ​ពេលទៅដល់​ក្រុមគ្រូពេទ្យ​ពិនិត្យឃើញ​ប្ដី​ស្លា​.​ប់​បាត់ទៅហើយ ។​

​បុរសរងគ្រោះ​នេះ ឈ្មោះ រស់ បុ​ណ្ណ អាយុ​៥៩​ឆ្នាំ ជា​មន្ត្រីនគរបាល ដែល​ទើប​ចូលនិវត្តន៍ បាន​រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ បច្ចុប្បន្ន​គាត់​រស់នៅ​ជាមួយ​ប្រពន្ធដើម និង​មាន​កូនស្រី​៣​នាក់ នៅផ្ទះ​លេខ​២៥០ ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ។​​ដោយឡែក ស្ត្រី​ជា​ប្រពន្ធចុង ដែល​បាន​ចូលទៅ​ដេក​នៅក្នុង​ផ្ទះសំណាក់​ជាមួយ​គាត់​នោះ​ឈ្មោះ អេ​ម ស្រី​លីន អាយុ​៤៣​ឆ្នាំ រស់នៅ​ផ្ទះ​ផ្សេង​នៅក្នុង​បុរី​ពិភពថ្មី ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល ។​

ប្រពន្ធចុង​រូបនោះ បាន​ប្រាប់​ឲ្យ​ដឹងថា រូបគាត់ និង​ប្ដី មាន​ទំនាក់ទំនង​យកគ្នា​ជា​ប្ដី​ប្រពន្ធចុង​នេះ​ច្រើន​ឆ្នាំ​មកហើយ និង​បង្កើតបាន​កូនស្រី​ម្នាក់ អាយុ​០៥​ឆ្នាំ​ហើយ កន្លងមក​ពួកគាត់​តែងតែ​ណាត់​ជួបគ្នា​នៅផ្ទះ​សំណាក់​មួយ​នេះ រហូតមក​ជាប្រចាំ ។ ដោយឡែក​នៅវេលា​ម៉ោង​១​រសៀល​ថ្ងៃកើតហេតុ ប្ដី​គាត់​បាន​បើករថយន្ត​ម៉ាក Lexus RX-330 ពណ៍​ផ្សែង​បារី ១​គ្រឿង ចេញពីផ្ទះ​នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ដើម្បី​ទៅ​ដឹក​គាត់​ចូល​ផ្ទះសំណាក់​ពិភព​សួគ៌ ៕a husband die1 a husband die2