» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7193 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697364 នាក់

នាយករដ្ឋមន្ត្រីដក​តួនាទី​រដ្ឋមន្ត្រីការបរទេស​ពី​លោក សុខ ចិន្តា​សោភា ឲ្យ​មកលោក​ប្រាក់​សុខុន​វិញ​


​ភ្នំពេញ​៖​លោក ប្រាក់ សុខុន អនុប្រធាន​ទី​១​ព្រិ​ទ្ធ​សភា​នឹង​មកកាន់​តំណែង​ចាស់​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​វិញ ជំនួស លោក សុខ ចិន្តា​សោភា ដែល​នឹងត្រូវ​ស្នើ​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​គ្មាន​ក្រសួង​តាមសំណើរនាយករដ្មមន្ត្រី។​a brak sokhon3 

រដ្ឋសភា នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បានចេញ​ប្រកាស​ផ្លូវការ អំពី​កិច្ចប្រជុំពេញអង្គ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ស្អែក​នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា ដោយមាន​របៀបវារៈ​ដូចតទៅ​៖​ទី​១៖ ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការកែសម្រួល និង​តែងតាំង​បំពេញបន្ថែម​សមាសភាព​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​២ រូប​៖១៖ លោក ប្រាក់ សុខុន ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​។​២៖ លោក សុខ ចិន្តា​សោភា​នៅត្រឹម ជា​ឧបនាយករដ្ឋមន្ត្រី​។​

​ទី​២៖ ការពិភាក្សា និង​អនុម័ត​លើ​យោបល់​ស្នើសុំ​កែសម្រួល​ចំណងជើង​និង​បទ​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​លុបចោល​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​- វៀតណាម​។​​ទី​៣៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣​។​
​ទី​៤៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៥​។​

​នេះ​ជាការ​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល លើក​ទី​២​ហើយ ក្នុង​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​លើក​ទី​១ ត្រូវបាន​ធ្វើឡើង​កាលពី​ខែកញ្ញា ឆ្នាំ​២០២៤ ដោយ លោក សុខ សូកេន​កូនប្រសា​រលោក​ចម​ប្រសិទ្ធ​ត្រូវ ផ្លាស់​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ទៅជា​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច ជំនួស​លោក ហួត ហាក់​ដែល​ត្រូវ ផ្លាស់​ទៅជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជំនួស លោក សុខ សូកេន​វិញ​។​ការផ្លាស់ប្តូរ​សមាសភាព​សមាជិក​គណរដ្ឋមន្ត្រី​គឺ​ស្រួល​ដូច​បក​ចេក​ដោយ​ក្នុង​រដ្ឋសភា​គណបក្សកាន់អំណាច​មាន​សម្លេង​ភាគច្រើន​ដាច់ខាត​រួចទៅហើយ​។​ការផ្លាស់ប្តូរ​នេះ​កន្លងមក​ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាសថា​ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ការងារ​ដែល​មានន័យថា​កាល​មុន​វា​មិនទាន​រឹង​ទេ​!.

​ការផ្លាសប្តូ​រដ្ឋមន្ត្រីការបរទេស​ដក​លោក​សុខ​ចិន្តា​សោភា​ដែល​គេ​មើលឃើញថា​អសកម្ម​ភាប​និង​គ្មាន​គំនិត​ផ្តើម​ថ្មីៗ​នេះ​បាន​កើតឡើង​ក្នុងពេលដែល​លោក តាន់​ហ្ស​ង់ ហ្វ្រ​ង់​ស័​រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​លើកឡើងថា ការទូត​សេដ្ឋកិច្ច នៅតែ​ជា​មុខព្រួញ​ដ៏​សំខាន់​ជាងគេ នៃ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា ដើម្បី​ឈានទៅរក​ប្រទេស​ចំណូល​ខ្ពស់ ក្នុង​ឆ្នាំ​២០៥០​។​

​តាមរយៈ​វេទិកា​សារព័ត៌មាន​លើក​ទី​៥ ស្ដីពី «​សន្ដិ​ភាពជា​គ្រឹះ​ទ្រទ្រង់​ដំណើរ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០» នៅ​ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ លោក តាន់​ហ្ស​ង់ ហ្វ្រ​ង់​ស័​រ បាន​ឲ្យ​ដឹងថា តាំងពី​សង្គ្រាមត្រជាក់​ច​ប់​ដាច់ស្រេច​មក ពិភពលោក និង​តំបន់​នីមួយៗ​នាំគ្នា​ដើរ​ចេញពី​សមរភូមិ​មនោគមវិជ្ជា នឹង​ចាប់ផ្ដើម​ការប្រឈមមុខ​ដាក់គ្នា​បែប​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម ដោយ​គោលដៅ​ដណ្ដើម​គ្នា​ធ្វើ​អ្នកមាន​។​

​លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យុទ្ធសាស្ត្រ​បញ្ច​កោណ ដែល​ដាក់ចេញ​ដោយ​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​ដើរ​ទៅរក​ចក្ខុវិស័យ​២០៣០ និង​២០៥០ មាន​គោលដៅ​ធំ​តែមួយគត់ គឺ​សេដ្ឋកិច្ច [...] ម្លោះ​ហើយ​នៅក្នុង​បរិបទ​សកល នៅក្នុង​បរិបទ​តំបន់ និង​នៅក្នុង​បរិបទ​កម្ពុជា ដែល​ឱ្យ​តម្លៃ​ខ្លាំងណាស់​ដល់​សេដ្ឋកិច្ច​, ការទូត​សេដ្ឋកិច្ច គួរតែ​ជា​មុខព្រួញ​សំខាន់​ជាងគេ នៃ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា​»​។​

​លោក តាន់​ហ្ស​ង់ ហ្វ្រ​ង់​ស័​រ បាន​គូសបញ្ជាក់ថា បើ​ក្រឡេក​ទៅ​មើល​ការជាប់ឆ្នោត​ចុងក្រោយ​នេះ​របស់ លោក Donald Trump នៅ​អាមេរិក អាច​អះអាងថា តាម​បណ្តា​រដ្ឋ​នានា​ក្នុង​ពិភពលោក​បច្ចុប្បន្ន គឺ​មិនមែន​សង្គ្រាម​មនោគមវិជ្ជា​ទៀត​នោះទេ ចំណុច​សំខាន់​គឺ​សេដ្ឋកិច្ច និង​ដណ្តើម​គ្នា​ប្រមូលយក​ប្រយោជន៍​មក​ចិញ្ចឹម​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស មក​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស និង​មក​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​របស់​ប្រទេស​នីមួយៗ​រៀងៗ​ខ្លួន​។​

​លោក​ជឿជាក់ថា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅក្នុង​បរិបទ​នេះ ដែល​បាននិងកំពុង​បន្ត​ស្វែងរក​នៅលើ​ឆាក​តំបន់ និង​អន្តរជាតិ តាំងពី​ខែសីហា​ឆ្នាំ​២០២៣​មក គឺ​ប្រយោជន៍​សេដ្ឋកិច្ច តាមរយៈ​ការទូត​សេដ្ឋកិច្ច​ដែល​អាចដឹកនាំ​កម្ពុជា​ឆ្ពោះទៅរក​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ក្នុងន័យនេះ លោក តាន់​ហ្ស​ង់ ហ្វ្រ​ង់​ស័​រ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​ម្ចាស់ផ្ទះ គួរ​រួបរួមគ្នា​ផ្សព្វផ្សាយ​ពីមុខ​មាត់​នៃ​កម្ពុជា ដើម្បី​ជា​ផលប្រយោជន៍​ដល់​ជាតិ និង​ឲ្យ​ពិភពលោក​ដឹងថា កម្ពុជា​ជា​ប្រទេស​មាន​សន្តិភាព សុខ​សុវត្ថិភាព និង​ស្នាម​ញ​ញឺ​ម ភាព​ស្លូតបូត​ការ​រាក់ទាក់​បែប​ធម្មជាតិរ​បស់​ប្រជាពលរដ្ឋ​ខ្មែរ​។​សូមបញ្ជាក់ថា​លោក​ប្រាក់​សុខុន​គឺជា​មនុស្ស​ដែ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​សម្រួច​សម្រាប់​តួនាទី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សម្រាប់​អាណត្តិ​ទី​៦​ជំនួស​លោក​ហោ​ណាំហុង​រដ្ឋមន្ត្រីការបរទេស​ដែលមាន​សុខភាព​ចុះខ្សោយ​។​A brak sokhon a brak sokhon1 a brak sokhon2 


​