» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2038 នាក់

ម្សិលមិញ 2184 នាក់

សរុប 13421912 នាក់

ហ្វីលីពីន​ប្រកាស កម្មវិធី​ល្បាត​ដែនសមុទ្រ​និង​អាកាស​រួមគ្នា ជាមួយ​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង

ប្រទេស​ហ្វីលីពីណ​៖ លោក Ferdinand Marcos Jr ប្រធានាធិបតី​ហ្វីលីពីន បានប្រកាសថា កម្មវិធី​ល្បាត​ដែនសមុទ្រ​និង​ដែនអាកាស​រួមគ្នា នៅឯ​តំបន់​សមុទ្រ​ចិន​ខាងត្បូង រវាង​ប្រទេស​ហ្វីលីពីន​និង​សហរដ្ឋអាមេរិក គឺ​ត្រូវបាន​ចាប់ផ្តើម​ហើយ​នា​ថ្ងៃ​អង្គារ​នេះ​។a philipin us

ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​សេចក្តីប្រកាស​ខាងលើ​របស់​មេដឹកនាំ​ហ្វីលីពីន​ធ្វើឡើង ចំពេល​មួយ​ដែល​ទំនាក់ទំនង បាននិងកំពុង​ត្រូវ​រឹតបន្តឹង​ជាខ្លាំង​នៅក្នុង​ឆ្នាំនេះ រវាង​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ ដែល​រួមមាន​ទាំង​ការសម្រេចចិត្ត​បង្កើន​ជិត​ទ្វេដង នូវ​ចំនួន​មូលដ្ឋានទ័ព​ហ្វីលីពីន ដែល​យោធា​អាមេរិក​មាន​សិទ្ធិ​ប្រើប្រាស់ ហើយ​ក្នុងចំណោម​នោះ មូលដ្ឋាន​យោធា​ខ្លះ ស្ថិតនៅ​បែរមុខ​ទៅរក​កោះ​តៃវ៉ាន់ ព្រមទាំង​សមុទ្រ​ចិន​ខាងត្បូង​។ លោក Marcos បាន​និយាយ​ដូច្នេះ​ថា «​កិច្ច​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​នេះ ជា​សក្ខីភាព​នៃ​ការប្តេជ្ញាចិត្ត ដើម្បី​ពង្រឹងសមត្ថភាព​ធ្វើ​ប្រតិបត្តិការ​រួមគ្នា រវាង​កងកម្លាំង​យោធា​របស់​យើង នៅក្នុង​ការងារ​ល្បាត​តាម​ដែនសមុទ្រ ក៏ដូចជា​តាម​ដែនអាកាស​»​។​

​កិច្ចការ​ល្បាត​រួមគ្នា​នោះ​នឹង​ប្រព្រឹត្តទៅ​នៅក្បែរ​កោះ Mavulis ដែលជា​កោះ​ស្ថិតនៅ​ចុង​បំផុត នៃ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ​ពី​តៃវ៉ាន់​។ លោក Marcos បានធ្វើ​សេចក្តីប្រកាស​បែបនេះ នៅ​១​ថ្ងៃ​បន្ទាប់ពី​លោក​បាន​ប្រាប់​វេទិកា​មួយ នៅ​រដ្ឋ Hawaii នៃ​សហរដ្ឋអាមេរិក ថា​ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​ឈានដល់​សភាព​កាន់តែ​ដុនដាប​ជាង​មុន ក្រោយ​មានការ​ប្រឈមមុខគ្នា​ជា​បន្តបន្ទាប់ ជាមួយ​នាវា​ឆ្មាំ​សមុទ្រ​ចិន នៅ​បរិវេណ​តំបន់​មាន​បញ្ហា​វិវាទ​នៃ​ដែនសមុទ្រ​នោះ​។​​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ពី​យោធា​ហ្វីលីពីន គឺ​ខាង​ហ្វីលីពីន​នឹង​ចល័ត​នាវា​យោធា​ជើង​ទឹក​៣​គ្រឿង យន្តហោះ​ចម្បាំង​ធុន​ស្រាល FA-50 ២​គ្រឿង និង​យន្តហោះ​វាយប្រហារ​ធុន​ស្រាល A-29B ១​គ្រឿង ខណៈ​ខាង​សហរដ្ឋអាមេរិក​វិញ នឹង​ចល័ត​នាវាចម្បាំង​ធុន​ស្រាល​ប្រភេទ LCS ១​គ្រឿង រួមជាមួយ​យន្តហោះ​ល្បាត​និង​ស៉ើ​ប​ការណ៍​ដែនសមុទ្រ P9-A ១​គ្រឿង​៕a philipin army1