» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8758 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698929 នាក់

ប្តី​បាញ់ សម្លាប់​ប្រពន្ធ​មាន​ផ្ទៃពោះ​៤​ខែ យ៉ាង​ព្រៃផ្សៃ​ស្លាប់ក្នុង​ថ្លុកឈាម​នៅក្នុង​បុរី​ពិភពថ្មី

​ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​ដោយសារ​ត្រូវ​ប្ដី​ក្រោយ​បាញ់​ចំនួន​២​គ្រាប់ កាលពី​វេលា​ម៉ោង ជាង​៤​ល្ងាច ថ្ងៃទី​០២ ខែ មីនា ឆ្នាំ ២០២៣​នេះ នៅ​ចំណុច​ផ្ទះ​លេខ​១៦៨ ផ្លូវ KS03 បុរី​ពិភពថ្មី​កួរស្រូវ​៣ ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ ហើយ​រត់គេចខ្លួន​។a kill wifa3

ស្ត្រី​រងគ្រោះ​រូបនោះ​ឈ្មោះ​ម៉ៃ សុគន្ធា អាយុ​៣៤​ឆ្នាំ មុខរបរ​សាឡ​ន ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​ជា​ស្ត្រី​ដែល​ធ្លាប់មាន​ប្តី​ម្តង​ហើយ​។ ប្ដី​ទី​១​មានកូន​៤​នាក់ ប៉ុន្តែ​បាន​លែងលះគ្នា​ជាង​១​ឆ្នាំ​មកហើយ ។​បន្ទាប់​បានមក​យកប្ដី​ទី​២ ហើយ​មាន​ផ្ទៃពោះ​៤​ខែ​ទៅហើយ និង​ទើបតែ​ទៅ​ទិញ​ផ្ទះ​បង់​រំ​លោះ​ផ្ទះ​ខាងលើ​បាន​រយៈពេល​ជាង​៣​ខែ​ប៉ុណ្ណោះ ហើយក៏​ត្រូវមាន​ហេតុការណ៍​នេះ​កើតឡើង ។​​គេ​នៅ​មិនទាន់​ដឹងថា​ផ្ដើមចេញពី​រឿង​អ្វី​នៅឡើយ​ទេ​តែ​​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​និង​ប្ដី​ក្រោយនេះ​មានទំនាស់​គ្នា ប៉ុន្តែ​ពុំ​ដឹងថា​រឿង​អ្វី​នោះទេ បន្ទាប់មក​មានការ​ផ្ទុះ​អាវុធ​គឺ​ប្ដី​នេះ​ក៏បាន​បាញ់សម្លាប់​ប្រពន្ធ​រួច​គេចខ្លួន​តែម្ដង ។

ពុំមាន​នរណា​បានដឹង​ភ្លាមៗ​នោះទេ​ក្រោយ​ការបាញ់ប្រហារ​តែ​អ្នករស់នៅ​ក្នុង​បុរី​នោះ​ឃើញ​ទ្វារផ្ទះ​កើតហេតុ​ចំហរ ក៏​រាយការណ៍​ប្រាប់​សន្តិសុខ​ឲ្យ​ទៅ​មើល ទើប​ដឹងថា​ស្ត្រី​រងគ្រោះ​ត្រូវ​ប្ដី​បាញ់សម្លាប់ ។​​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្តទៀតថា ជនរងគ្រោះ​ត្រូវ​ប្ដី​បាញ់​០២​គ្រាប់ ហើយ​ក្រោយពេល​កើតហេតុ​សន្តិសុខ​យាម​បុរី​ខាងលើ​បាន​រាយការណ៍​ជូន​នគរបាល​ខណ្ឌដង្កោ​ឲ្យ​ចុះទៅ​ពិនិត្យមើល​ជាក់ស្ដែង​និង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ឃាតករ ។ បន្ទាប់មក​នគរបាល​ខណ្ឌដង្កោ​បានផ្ដល់​ដំណឹង​ដល់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចុះទៅ​ធ្វើ​កោសល្យវិច័យ ។​ក្រោយមក​ទើប​លឺថា​ឃាតករ​ប្តី​ចូលខ្លួន​សារភាព​នៅ​ក្រសួងមហាផ្ទៃ​? ។​មិនទាន់ដឹងថាបរុសជាប្តីជានគរបាលឬយោធានោះទេករណីយ៍ដែលមានអាវុធប្រើប្រាសបែបនេះ?៕a kill wifa a kill wifa1 
​