» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12202 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702373 នាក់

រកឃើញ​គ្រោង​ឆ្អឺ​ង​មនុស្ស​ចងស្លាបសេក​ស្លាប់​ក្នុង​ល្អាង​ភ្នំ​ឈូង​ស្វាយ​

 

​បាត់ដំបង​៖ គ្រោងឆ្អឹង​សាកសព​មនុស្ស មាន​ជាប់​ចំណងដៃ​ខ្សែ​នីឡុង​ក្រពាត់​ទៅក្រោយ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ដើររក​អាច​ម៌​ប្រចៀវ ប្រទះឃើញ នៅក្នុង​ល្អាង​ភ្នំ ឈូង​ស្វាយ ស្ថិតនៅក្នុង​ឃុំ​តា​ក្រៀម ស្រុក​បាណន់ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២ ។​a die bb 

​ប្រភពពី​អាជ្ញាធរ​ស្រុក​បាណន់ បានឱ្យដឹងថា មាន​ប្រជាពលរដ្ឋ​ចំនួន ២​នាក់ រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​ក្រោម ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​ដើរ​ទៅរក​អាច​ម៌​ប្រចៀវ​នៅ​ល្អាង​ភ្នំ​ឈូង​ស្វាយ​ក៏​ប្រទះឃើញ​គ្រោងឆ្អឹង​សាកសព​នៅក្នុង​ល្អាង​ភ្នំ​ឈូង​ស្វាយ​នោះ ដែលមាន​ជម្រៅ​ប្រហែល ២០​ម៉ែត្រ ភ្លាមនោះ​ក៏​ប្រញាប់​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​។ ទទួលបាន​ព័ត៌មាន កម្លាំង​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ស្នងការ​នគ​បាល​ខេត្តបាត់ដំបង សហកា​ជាមួយ​កម្លាំង​អធិការ និង​នគរបាល​ប៉ុស្តិ៍​ចុះទៅ​កាន់​កន្លែងកើតហេតុ​ភ្លាមៗ​។ បន្ទាប់មក​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ សមត្ថកិច្ច សហការ​ជាមួយ​ប្រជាពលរដ្ឋ ចុះ​សួ​តាម​ឫស​ជ្រៃ ទៅក្នុង​បាត​ល្អាង​ដើម្បី​ពិនិត្យ និង​ប្រមូលយក​ឆ្អឹង​សាកសព​នោះ​ឡើង​មកលើ​មាត់​ល្អាង​។​

​លោក ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់ បានឱ្យដឹងថា ក្រោយ​ពិនិត្យ​ស្ថានភាព​ឆ្អឹង​សព​នោះ​រួច បាន​សន្និដ្ឋានថា ជា​មនុស្ស​ប្រុស វ័យ​ប្រហែល ៥០​ឆ្នាំ មាន​ចំណង​ចងដៃ​ដោយ​ខ្សែ​នីឡុង​ក្រពាត់​ទៅក្រោយ​ពណ៌​ក្រហម​(​ចងស្លាបសេក​) មាន​ពាក់​អាវដៃវែង ពណ៌​ប្រផេះ ខោជើងវែង ពណ៌​ខ្មៅ ហើយ​ក្នុង​ហោប៉ៅ​អាវ​មាន​ឃើញ​ស្លឹកចេក​សមរាប់​មូរ​ថ្នាំជក់​របៀប​ចាស់​បូរាណ​។

មន្ត្រី​ជំនាញ​និយាយថា​៖ ឆ្អឹង​សព​នោះ​មាន​សភាព​ពុកផុយ​ខ្លះ​ហើយ ប្រហែល​ស្លាប់​ក្នុងសម័យ​ប៉ុលពត ហើយ​ប្រហែលជា​សព​ត្រូវបាន​ពួក​ខ្មែរក្រហម​យកទៅ​សម្លាប់ ក្នុងអំឡុង​ពេលដែល​ជីក​ទំនប់​អាង​កំពីងពួយ ព្រោះ​ទីតាំង​ស្លាប់​នៅក្បែរ​គ្នា​នឹង​ទំនប់​កំពីងពួយ​។​ដោយ​គ្មាន​មធ្យោបាយ​ក្នុងការ​ស្រាវច្រាវ​រក​អត្តសញ្ញាណ​សម​ត្ត​កិច្ច ក្រោយពី​ពិនិត្យ​គ្រោងឆ្អឹង​រួច ក៏បាន​ប្រគល់ឱ្យ​អាចារ្យវត្ត​ដំបូក​ខ្ពស់ ក្នុង​ឃុំ​តា​ង៉ែ​ន ដើម្បី​រៀបចំ​វេច​ច​ខ្ចប់​ដាក់​ក្នុង​ក្រឡ រក្សាទុក​តាម​ប្រពៃណី​៕a die bb1 a die bb2 a die bba 
​