» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1642 នាក់

ម្សិលមិញ 5988 នាក់

សរុប 18746977 នាក់

ឈឹ​ចិត្ត​ត្បិត​សង្សា​ក្បត់ចិត្ត​និង​ត្រូវ​ប្រុស​បោក​យក​ទូរ​សព្ទ័​មក​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វារ​!

 


​ភ្នំពេញ​៖​ស្រឡាញ់​ភេទ​ដូចគ្នា​(lesbian)​ពេល​ដៃគូ​បែកចិត្ត​ទៅយក​ប្រុស​ហើយ​ត្រូវគេ​បោក​ទៀត​រត់​មក​លោតទឹក​កាលពី​ម៉ោង​ជិត​១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ស្ថិតក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​a lesbian 

​ក្រោយពេល​ត្រូវ​ជួយសង្គ្រោះ​នាង​ប្រាប់ថា​រូបនាង ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ហើយ​មូល​ហេតុដែល​ធ្វើអោយ នាង​តូចចិត្ត​គិត​ខ្លី​ប៉ុនប៉ង​បញ្ចប់ជីវិត បែបនេះ គឺ​ដោយសារតែ នាង​តាម​ទាន់​សង្សារ​កំពុង​លួច​ទាក់ទង​បង្កាត់ភ្លើង ស្នេហ៍​ជាមួយ​សង្សារ​ថ្មី​ជាម​នុស្ស​ប្រុស ផ្ទះ​ស្នាក់នៅ​ម្តុំ​ផ្សារ​សូរិយា​ទើប​ធ្វើអោយ នាង​ខូច​ចិត្តបាន​ត្រឹម​អង្គុយ​យំសោក​សៅ តែម្នាក់ឯង​នៅ ក្រោមផ្ទះ​បន្ទាប់មក ក៏មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ចូលមក​លួងលោម​នាង និង​បាន​បន្លំ​លួច​យក​ទូរស័ព្ទ​មួយគ្រឿង​របស់​នាង រួច​គេចខ្លួនបាត់ រឹតតែ ធ្វើអោយ​នាង តែលតោល ព្រោះ​សង្សារ​ក៏​បោះបង់ចោល រីឯ​ទូរស័ព្ទ​ក៏​គ្មាន រក​អ្វី​ទាក់ទង​ទៅ​អ្នកផ្ទះ​នៅ​ស្រុកកំណើត​មិនបាន ធ្វើឱ្យ​នាង សុញគំនិត គិត​អ្វី​លែងចេញ​ក៏​សម្រេចចិត្ត មក​លោតទឹក​លើ​ស្ពាន ជ្រោយចង្វា ដើម្បី​បញ្ចប់ជីវិត ប៉ុន្តែ​មិនបាន​សម្រេច​នោះទេ ព្រោះ​មាន​អ្នក​ជួយ​ឃាត់​នាង​ទាន់ពេលវេលា​។

នារី​គិត​ខ្លី​ត្រូវ​សមត្ថកិច្ច​នាំទៅ​កាន់​ប៉ុស្តិ៍នគរបាល​ស្រះចក​ណែនាំ និង​ទាក់ទង ហៅ​សាច់ញាតិ អោយមក​ទទួលយក​នា​ង​ត្រឡប់​ទៅវិញ​៕a lesbian1 a lesbian2