» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9661 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699832 នាក់

រឹត​ក​សម្លាប់​កម្មការិនី​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​ជួល​ទាល់តែ​ស្អុយ​បានដឹង​!?

 

​ភ្នំពេញ​៖​សព​នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ឡើង​ហើម​ស្អុយ នៅក្នុង​បន្ទប់​ជួល កាលពី​ម៉ោង ៧ និង​៣០​នាទី​យប់ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៦​ជាន់​ទី​២ ផ្ទះ​លេខ​៦៥Eo ផ្លូវ​បេតុង​ភូមិ​ដូង សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​a kill room2 

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា សព​នារី​រងគ្រោះ​ឈ្មោះ សឿន ស្រី​ដា អាយុ​២១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​គោល ឃុំរ​កាព​ប្រាំង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ជនរងគ្រោះ មក​ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ បាន​រយ​:​ពេល​ជាង​កន្លះ​ឆ្នាំ​មកហើយ ដោយ​ស្នាក់នៅ​តែម្នាក់ឯង​ប៉ុណ្ណោះ ហើយ​កន្លងមក​ជនរ​ង​គ្រោះ មិន​ធ្លាប់​ឃើញ​មាន​ទំនាក់ទំនង​ស្នេហា ឬក៏​មានរឿង​រាវ​គំនុំ​ជាមួយ​អ្នកណា​នោះទេ ។​

​ឯ​នារី​ម្នាក់​ឈ្មោះ ឃួន រ៉ា អាយុ​២១​ឆ្នាំ ស្នាក់នៅ​បន្ទប់​លេខ​៥​ជាប់ និង​បន្ទប់​កើតហេតុ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ នាង​បានចេញ​ទៅលេង​ស្រុកកំណើត​នៅឯ​ខេត្តតាកែវ លុះដល់​ព្រឹក​ថ្ងៃទី​២៦ នាង​បាន​ត្រឡប់​មកពី​ស្រុកកំណើត​វិញ មកដល់​ឃើញ​បន្ទប់​របស់​ជនរងគ្រោះ ចាក់សោ​ពី​ខាងក្រៅ ប៉ុន្តែ​នាង​មិនបាន​ចាប់អារម្មណ៍​ទ្បើ​យ ហើយ​បានចេញ​ទៅធ្វើ​ការងារ​នៅ​រោងចក្រ​ដូច​សព្វដង ។​

​ពេលទៅដល់​កន្លែងធ្វើកា​រ​ស្រាប់តែ​ប្រធាន​ក្រុម បាន​ប្រាប់​នាង​ថា បាត់​ជនរងគ្រោះ​តាំងពី​ថ្ងៃទី​២៤ ខែវិច្ឆិកា មិនឃើញ​មក​ធ្វើការ​សោះ និង​ប្រាប់​ឲ្យ​នាង​ជួយ​រក​ជន​គ្រោះ​ផង ។ រហូតដល់​វេលា​កើតហេតុ ខណ​:​នាង​ចេញពី​ធ្វើការ​ត្រលប់មក​បន្ទប់​ជួល​វិញ មាន​អារម្មណ៍​ធំ​ក្លិនស្អុយ ចេញពី​ក្នុង​បន្ទប់​របស់​ជនរងគ្រោះ ដែល​បាន​ចាក់សោ​ពី​ខាងក្រៅ ។​មាន​ការសង្ស័យ នាង​ក៏បាន​ហៅ​ម្ចាស់ផ្ទះ យក​កូនសោ​ទ្វារ​បន្ទប់ របស់​ជនរងគ្រោះ​មកចាក់ ដើម្បី​ចូលទៅ​មើល ស្រាប់តែ​ឃើញ​នារី​រងគ្រោះ ដេកស្លាប់​នៅ​ខាងក្នុង ដោយ​សព​មាន​សភាព​ហើម​ស្អុយរលួយ មើល​លែង​ស្គាល់​បាត់ទៅហើយ ។

ភ្លាមៗ​នោះ​ម្ចាស់ផ្ទះ ក៏​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះ​មកជួយ​អន្តរាគមន៍​តែម្តង ។​​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​កោសល្យវិច័យ បាន​ត្រួតពិនិត្យ​លើ​សព​ជន​ង​គ្រោះ សន្និដ្ឋានថា ករណីនេះ​ជា អំពើ​ឃាតកម្ម ដោយ​នារី​រងគ្រោះ មាន​ស្នា​មរឹត​.​ក និង​លួច​យក​សម្ភារ​:​មានតម្លៃ រួច​ចាក់សោ​បង្ខាំង​ទុក​ពី​ខាងក្រៅ ។​a kill room1 a kill room3 a kill room4 

​