» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 585 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299505 នាក់

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​កម្ពុជា​លើកទឹកចិត្ត​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ អត់ធ្មត់​ក្នុងការ រក​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី

 

​ភ្នំពេញ​៖ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ប្រកាន់ខ្ជាប់​ភាព​អត់ធ្មត់​ជា​អតិបរិមា ដើម្បី​ជៀសវាង​ការ​រឹតបន្តឹង​ស្ថានការណ៍​បន្ថែមទៀត និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ រួមទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ផងដែរ​។a brak meeting

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ចប្រជុំ​ពិសេស រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១​ថា​៖ កិច្ចខិតខំ​ប្រឹងប្រែង​នានា​គួរ​ត្រូវបាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការ​ព​ន្លឿ​ន​ការបញ្ចប់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រកបដោយ​ខ្លឹមសារ និង​មាន​ប្រសិទ្ធភាព ព្រមទាំង​ការអនុវត្ត​យ៉ាង​ពេញលេញ នូវ​វិធានការណ៍ ដែល​បាន​ឯកភាពគ្នា​រួច ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​។

លោក​ប្រាក់​សុខុន ក៏បាន​លើកឡើង​ពី​វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ដោយ​លោក​បានបញ្ជាក់​អំពី​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​តួនាទី​ដែល​មិនអាច ខ្វះ​បាន​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព សម្រាប់​ស្ថិរភាព​ក្នុង​តំបន់ និង ការកសាង​សហគមន៍​អាស៊ាន លោក បាន​គូសបញ្ជាក់​អំពី​ការឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​លើ​បំ ចំណុច​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ដែល​បានសម្រេច​កាលពី​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ និង ឆន្ទៈ​នយោបាយ​របស់​អាស៊ាន​ក្នុងការ​គាំទ្រ​ដំណោះស្រាយ​សន្តិភាព​តាមរយៈ​ការសន្ទនា​។​

​សូមបញ្ជាក់ថា​កិច្ចប្រជុំ​ពិសេស​នេះ ធ្វើជា​សហប្រធាន ដោយ​លោក សា​ឡឺម​សាយ គុំ​ម៉ា​ស៊ីថ (Saleumxay Kom masith) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែលជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​អាមេរិក និង លោក អេ​ន​តូ​នី ប្លី​ន​ខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​។ កិច្ចប្រជុំ ត្រូវបាន​អញ្ជើញ​ចូលរួម ដោយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​អគ្គលេខាធិការ​អាស៊ាន​។​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បាន​ផ្លាស់ប្តូរ​ទស្សនៈ​ពី​សារៈសំខាន់​នៃ​ការពង្រឹង​ឡើងវិញ នៃ​ទំនាក់​ទ​នង​អាស៊ាន​-​អាមេរិក កិច្ចសហប្រតិបត្តិការ​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ការទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ រួមទាំង​បញ្ហា​ផ្សេងៗ ដែលជា​ការព្រួយបារម្ភ និង​ជា​ផលប្រយោជន៍​រួម ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់​។​

​រដ្ឋមន្ត្រីការបរទេស​ទាំងអស់ បាន​ឯកភាពគ្នា ពង្រឹង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​អាមេរិក ក្នុងការ​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ជំងឺ​នេះ ព​ន្លឿ​ន​ការ​ស្តារឡើងវិញ​នៃ​សេដ្ឋកិច្ច​-​សង្គម ឱ្យបាន​ឆាប់រហ័ស​ព្រមទាំង​ការកសាង​ភាពរឹងមាំ​ទប់ទល់​នឹង​វិបត្តិ​សុខាភិបាល​នាពេល​អនាគត​។ អាស៊ាន បាន​ស្វាគមន៍​ការចូលរួមចំណែក​រប​ស់​សហរដ្ឋអាមេរិក​ចំពោះ​គំនិត​ផ្តួចផ្តើម​ជំងឺ​កូ​វីដ​-១៩ របស់​អាស៊ាន រួមមាន មូលនិធិ​អាស៊ាន​សម្រាប់​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ និង​ក្របខណ្ឌ​ការស្តារ​ឡើងវិញ​គ្រប់ ជ្រុងជ្រោយ​របស់​អាស៊ាន​។

​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក អេ​ន​តូ​នី ប្លី​ន​ខេន បាន​រំលេច​អំពី​តួនាទី​របស់​សហរដ្ឋអាមេរិក ក្នុងនាម​ជា​ប្រទេស​ផ្តល់ជំនួយ​ដ៏​ធំ​បំផុត​ដល់​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAXFacility) និង​ការគាំទ្រ​ដល់​តំបន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ កូ​វីដ​-១៩ តាមរយៈ​ការចូលរួមចំណែក​ជា​ទឹកប្រាក់​ចំនួន​១១២​លាន​ដុល្លារ អាមេរិក​ក្នុង​ក្របខណ្ឌ​ជំនួយ​សម្រាប់​សង្គ្រោះ បន្ទាន់ ផ្នែក​សុខាភិបាល និង​មនុស្សធម៌​ដល់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។​
​កាលពី​ថ្ងៃ​អង្គារ​ទី ១៣​កក្កដា​ម្សិលមិញ​លោក​អង់​តូ​នី ប្លី​ង​កិន រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បានចេញ​លិខិត​មួយ ដោយបាន​អំពាវនាវ ឲ្យ​ក្រុម​ប្រទេស​អាស៊ាន ត្រូវ​រក​វិធី​បង្ខំ ឲ្យ​របប​សឹក​ភូមា ចាប់ផ្តើម​គោរព​ផែនការ​៥​ចំណុច​។

​លោក​ណេ​ត​ប្រាយ​( Ned Price )​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ប្រាប់ថា​លោក​អង់​តូ​នី ប្លី​ង​កិន បាន​អំពាវនាវ ជំរុញ​ឲ្យ​ក្រុម​ប្រទេស​អាស៊ាន ត្រូវ​រក​វិធី​ធ្វើយ៉ាងណា ឲ្យ​របប​សឹក​ភូមា អនុវត្ត​ផែនការ​៥​ចំណុច ឲ្យ​បាន​ឆាប់​ជាទីបំផុត​។ ផែនការ​ទាំង​៥​ចំណុច​នោះ មាន​ជាអាទិ៍ គឺ​ការរៀបចំ​ឲ្យ​មាន​ការចរចា​នយោបាយ តាមរយៈ​ការបើកផ្លូវ ទទួល​តំណាង​ពិសេស​របស់​អាស៊ាន ព្រមទាំង​ការដោះលែង​អ្នកទោសនយោបាយ​ទាំងអស់ ដែល​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ការធ្វើ​រដ្ឋប្រហារ ថ្ងៃទី​១​កុម្ភៈ​។​​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​ឆ្លៀត​រំលឹក​ផងដែរ​ទៅកាន់ ក្រុម​ប្រទេស​អាស៊ាន អំពី​គោលការណ៍​គ្រិះ​នៃ​ធម្មនុញ្ញ​អាស៊ាន ដែល​ប្រទេស​អាស៊ាន​ត្រូវតែ​គោរព ទាក់ទិន​នឹង នីតិរដ្ឋ អភិបាលកិច្ច​ល្អ លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​ការគោរព​សិទ្ធិមនុស្ស​។​a brak meeting1