» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5343 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695514 នាក់

មិនទាន់​ឃើញ​មាន​ដំណោះស្រាយ​បញ្ហា​ទំនាស់​ធ្លី​ចំ​នួ​នួន​៤០​ហិកតា​ដែល​អ្នកស្រី​ប៉ែន​សោភា​មេឃុំ​ស្វាយ​ជុក​ឃុបឃិត​គ្នា​ជាមួយ​មេភូមិ​និង​មេ​ប៉ុ​ស្ថិ​និង​បក្ខពួក​មួយចំនួនទៀត​លួច​លក់​អោយ​ឈ្មួញ​នៅឡើយ​ទេ​


ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តាំង​ឃ្លៃ ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ បាន​ចោទប្រកាន់​លោកស្រី​មេឃុំ​ស្វាយ​ជុក ថា​៖ បាន​ឃុបឃិត​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៨ គ្រួសារ ដែល​រស់នៅ​ភូមិ​ឃុំ​ផ្សេងទៀត លួច​លក់​ដី​របស់​ពួកគាត់​ប្រមាណ​ជាង ៤០ ហិកតា​នៅ​ចំណុច​ក្បាល​ដំណាក់​ស្វាយ ស្ថិតក្នុង​អតីត ភូមិ​តាំង​ឃ្លៃ បច្ចុប្បន្ន បាន​បំបែកចេញ​ជា​ភូមិ​ក្តុល​អភិវឌ្ឍន៍​ស្ថិតនៅក្នុង​ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ ។a kirya 

ប្រជាពលរដ្ឋ​ទាំង​៧​គ្រួសារ បាន​រៀបរាប់ថា​៖ ដី​នេះ​ត្រូវបាន​អាជ្ញាធរ​ភូមិ​តាំង​ឃ្លៃ ឃុំ​ស្វាយ​ជុក វាស់​ចែក​អោយ គាត់​ចូលកាន់​កាប់​នៅ​ឆ្នាំ ២០០២ មកម្ល៉េះ ហើយ​ពួកគាត់​បាន​កាន់កាប់ ជា​រៀង​រហូតមក ។ ប៉ុន្តែ​ក្រោយមក​ដី​ភូមិ​តាំង​ឃ្លៃ ត្រូវបាន​បំបែកចេញ​ជា​ភូមិ​មួយទៀត គឺ​ភូមិ​ក្តុល​អភិវឌ្ឍន៍ ហើយ​ដី​របស់​ពួកគាត់ ត្រូវ​គ្រប់គ្រង​ដោយ​មេភូមិ​ថ្មី ចំណែក​មេឃុំ​ស្វាយ​ជុក​ចាស់ ក៍​ចូលនិវត្តន៍​ដែរ ។

ប្រជាពលរដ្ឋ​ទាំង​នោះបាន​បញ្ជាក់ថាៈ ជា​បន្តបន្ទាប់​ពួកគាត់​តែងតែបាន​ព្យាយាម​សុំ​ការអនុញ្ញាត​ពី​មេភូមិ និង លោកស្រី មេឃុំ​ស្វាយ​ជុក ដែល​ឡើងកាន់ដំណែង​ថ្មី ដើម្បី​លក់​ដី​ទាំងនោះ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ប៉ុន្តែ​ត្រូវ​លោកស្រី​មេឃុំ មាន​ប្រសា​ស​ន៏​ថា​មិនអាច​លក់បាន​ទេ ព្រោះ​ជា​ដី​ស្ថិតក្នុង​គំរប ព្រៃ របស់​រដ្ឋ​។ ក្រោយមក នៅ​ថ្ងៃទី ២២​និង ២៣ ខែមិថុនា ឆ្នាំ​២០១៨ ពួកគាត់​បាន​ព្យាយាម​សុំ​ការអនុញ្ញាត​ពី​លោកស្រី​មេឃុំ​ម្តងទៀត ដើម្បី​លក់​ដី​ខាងលើ តែ​លោកស្រី​មេឃុំ​បដិសេធន៍ ដដែល​។

ប៉ុន្តែ​អ្វីដែល​ហួសចិត្ត​បំផុត​នោះ ស្រាប់ តែ​នៅ​ថ្ងៃទី ២៥ ខែមិថុនា គឺ​រំលង​បានតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ លោកស្រី​បាន​ចុះហត្ថលេខា លើ​លិខិត​ទិញ​លក់ ដី ខាងលើ ដែលមាន​ភាគី ប្រជាពលរដ្ឋ​៨​គ្រួសារ​នៅ​ភូមិ​ឃុំ​ផ្សេងទៀត ដែល​មិនមែនជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ ក្តុល​អភិវឌ្ឍន៍ ឬក៏​ភូមិ​តាំង​ឃ្លៃ លក់​ទៅអោយ​អ្នក​នៅ​ភ្នំពេញ ។ ពួកគាត់​ជា​ជនរងគ្រោះ សូម​សំណូមពរ ដល់ ឯកឧត្តម​អភិបាលខេត្ត ពិសេស សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន សូមមេត្តា​ជួយ​ដល់​ពួកគាត់​ជា​ជនរងគ្រោះ​ផង ។

ជុំវិញ​បញ្ហា​នេះ លោក ហែម ពៅ ដែលជា​មេភូមិ​តាំង​ឃ្លៃ បាន​អះអាងថា​៖ ដី​នោះ​គាត់​ជា​អាជ្ញាធរ​ភូមិ រួម​និង លោក​មេឃុំ​ចាស់ ពិតជា​បានធ្វើ​ប​ណ្ឌ័ សុំ​កាន់កាប់​អោយ​ប្រជាពលរដ្ឋ​ទាំង ៧​គ្រួសារ​ពិតមែន តាំងពី​អំឡុង​ឆ្នាំ​២០០២ ព្រោះ​កាលណោះ ជា​ដី ស្ថិតក្នុង​ការគ្រប់គ្រង​របស់​ភូមិ​តាំង​ឃ្លៃ​។ ប៉ុន្តែ​ក្រោយមក​ពេល​ភូមិ​បាន​បំបែក​ជា​២ ដី​ខាងលើនេះ​បាន​បែក​ចេញទៅ គ្រប់គ្រង របស់​ភូមិ​ក្តុល​អភិវឌ្ឍន៍ វិញ ហើយ ចាប់​តាំង ពី​ពេល​នោះមក គាត់​មិន​បានដឹង​អ្វី​ទៀតឡើយ ។

​ឆ្លើយតប​និង​ការចោទប្រកាន់​ខាងលើ លោកស្រី ប៉ែន សោភា មេឃុំ​ស្វាយ​ជុក បាន​និយាយ​ដោយ​ខ្លី​ថាៈ គ្មាន​ការលក់​ទិញ​លើដី នោះ ឡើយ ព្រោះ​ជា​ដី ស្ថិត ក្នុង​គម្រប​ព្រៃរបស់​រដ្ឋ ។ លោកស្រី​បាន​បញ្ជាក់ថា​លោកស្រី​មិនបាន​ចុះហត្ថលេខា​លើ​ការទិញ​លក់​ដី​នោះទេ ។​​ទោះ​យ៉ាងនេះ​ក្តី លើ លិខិត​កិច្ចសន្យាលក់​ផ្ដាច់​ចុះ​ថ្ងៃទី ២៥​ខែមិថុនា​ឆ្នាំ ២០១៨ រវាង​ឈ្មោះ ចែម ស្រី​ល័​ក្ខ មាន​ទីលំនៅ​ភូមិ មា​នក កើត ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ បានបញ្ជាក់​ថាៈ បាន​លក់​ដី​ចំណុច​ខាងលើ ទៅអោយ ស្ត្រី ម្នាក់​រាជធានី​ភ្នំពេញ ក្នុង​លិខិត​នោះ​ក៏មាន​ការចុះហត្ថលេខា បញ្ញា​ក់​ពី​លោកស្រី ប៉ែន សោភា មេឃុំ​ស្វាយ​ជុក ពិតប្រាកដ​មែន ៕a kirya1 a kirya2 a kirya3 

​