» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4070 នាក់

ម្សិលមិញ 10264 នាក់

សរុប 14143252 នាក់

ថៅកែ​ក្លឹប​កំសាន្ត​រ៉ុ​ក​ដែល​ពាក់​ព​ន្ធ័​ការជួញដូរ​គ្រៀង​ញៀន​៥០​គីឡូក្រាម​ជាប់គុក​តែ៤​ឆ្នាំ​ប៉ុណ្ណោះ​!

 


​រាជធានី​ភ្នំពេញ​៖ សាធារណជន ក៏ដូចជា​ប្រជាពលរដ្ឋ បញ្ចេញ​ទស្សន​រិះគន់ និង​ហួសចិត្ត ចំពោះ សាលក្រម របស់ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់ទោស​​អតីត​អ្នកឧកញ៉ា គិត ធាង ម្ចាស់​ទីតាំង​អាជីវកម្ម​កំសាន្ត រ៉ក់ អ៊ិន​ធើ​ធេ​ន​មេន សិន​ធើ ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ប្រកាស​ការប្រកាស​សាលក្រម​ផ្តន្ទាទោស​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ​ប៉ុណ្ណោះ ក្រោម​បទ​ចាត់ចែង​សម្រួល​ឲ្យ​មានការ​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សា​ធាតុ​ញៀន និង​បទ​សមគំនិត​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម ។​a kit theang 

សាលក្រម​នេះ​បាន​ថ្វើ​ឲ្យ​អ្នកសង្កេតការណ៍​ក៏ដូចជា​មហាជន​ហួសចិត្ត​គិតថា​ដុល្លារ​អាមេរិក​អាចជួយ​បាន​ចឹ​ង​។​សូមបញ្ជាក់ថា​កាលពី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមកនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រោម​បញ្ជា​រលោក​ឧ​ត្ត​ម​សេនីយ៍​សថត​ស្នងការ​នគរបាល​រាជធានី បាន​ចុះទៅ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ និង​បាន​ដក​រហូត​ថ្នាំញៀន​ជិត ៥០​គីឡូក្រាមអាវុធខ្លី រួមទាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង​៣០០​នាក់​។

ក្នុងនោះ គឺមាន​ជនសង្ស័យ​ចំនួន ៣០​នាក់ មាន​ជនជាតិខ្មែរ​ចំនួន​១៧​នាក់ និង​ជនជាតិ​ចិន​ចំនួន​១៣​នាក់​។​អ្នកឧកញ៉ា គិត ធាង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ រួច​នាំខ្លួន​ទៅកាន់​ស្នងការ​នគររាជ​ធានី​ភ្នំពេញ ដើម្បី​សាកសួរ​។​
​អ្នកឧកញ៉ា គិត ធាង ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ ដោយ លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​តែ​មិនបាន​ដេក​គុក​អី​ទេ​។​

​ជំនួញ​គ្រឿងញៀន​ក្នុង​ក្លឹប​រ៉ុ​ក​តាម​របាយការណ៍ របស់​សមត្ថកិច្ច បញ្ជាក់ថាមាន កិច្ចសន្យា​ចំនួន ២​លើក ដែល​អ្នកឧកញ៉ា គិត ធាង បានធ្វើ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នាពេល​កន្លងមក​រួមមាន​៖ លើក​ទី​១- ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ និង​លើក​ទី​២- នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩​។​​កិច្ចសន្យា​នោះ អ្នកឧកញ៉ា គិត ធាង បាន​សន្យាថា “​មិន​អនុញ្ញាតអោយ​មានការ​ជួញដូ​រ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ទីតាំង​អាជីវកម្ម និង​សុខចិត្ត អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ បិទ​អាជីវកម្ម​ទាំងស្រុង និង​ទទួលខុសត្រូវ​តាមច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ព្រមទាំង​ច្បាប់​ផ្សេងៗ​ទៀត​។​

​ទោះជា​បានធ្វើ​កិច្ចសន្យា​ចំនួន​ពីរដង​រួចមកហើយ​ក្តី ក៏​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ របស់​អ្នកឧកញ៉ា គិត ធាង នៅតែមាន​ការជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​កើតឡើង​ដដែល​រហូតដល់ថ្ងៃបង្ក្រាប។​តែ​លទ្ធផល​ថៅកែ​ធំ​ជាប់គុក​ត្រឹម​៤​ឆ្នាំ​ប៉ុណ្ណោះ​!?​។​a drug rock motoa drug rock1 a drug rock2 a drug rock3 (1) a drug theang a drug rokc a kit theang2