» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11912 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702083 នាក់

អាល្លឺម៉ង​មាន​មហិច្ឆតា​ចង់​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

​ភ្នំពេញ​៖ លោក ហ្វ្រាំង វ៉ាល់​ធ័​រ ឆ្តែ​ន​ម៉ៃ​យ័រ ( Frank-Walter Steinmeier) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ នៅ​វិមាន​សន្តិភាព​បាន​ជម្រាប​ពី​មហិច្ឆតា​របស់​អាល្លឺម៉ង់​នៅ​ចំពោះមុខ​សម្តេច​តេ​ជោ ហ៊ុន សែន ដោយមាន​បំណង​ពង្រីកពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។ a hun alemanh1 

លោក​ប្រធានាធិបតី​អាល្លឺម៉ង់ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ និង​បាន​ឲ្យ​ដឹងថា លោក បាន​ទៅ​ទស្សនា​មជ្ឈមណ្ឌល​ដោះមីន​កម្ពុជា ហើយ​អ្វីដែល​បានឃើញ គឺ​ការដោះមីន​នោះ ជួយ​ដល់​ជីវិត​ប្រជាជន សម្អាត​មីន និង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​រស់នៅ និង​ការប្រកបមុខរបរ​លើ​ដី ដើម្បី​ចិញ្ចឹមជីវិត​។ ក្នុងន័យនេះ ការចូលរួម​របស់​អា​ល្លឺ​ម៉​ង់​លើ​វិស័យ​ដោះមីន គឺមាន​អត្ថន័យ​ណាស់ និង​ត្រឹមត្រូវ ។​លោក ក៏បាន​ជម្រាប​សម្តេច​តេ​ជោ ហ៊ុន សែន ថា លោក​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រាសាទអង្គរវត្ត​ដែលជា​សម្បត្តិ​វប្បធម៌​ដ៏​ស្កឹមស្កៃ និង​អស្ចារ្យ ហើយ​កំពុង​ត្រូវការ​ការថែរក្សា​។ លោក ក៏បាន​សម្តែង នូវ​ការរីករាយ​ពេញចិត្ត​ជាមួយ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ ការថែរក្សា​ប្រាង្គ​ប្រាសាទ រយៈពេល​២៥​ឆ្នាំកន្លងមក​។ លោក​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​នៅ​បន្តទៀត ។

លោក​ប្រធានាធិបតី​ក៏បាន​ជម្រាប និង​កោតសរសើរ​សម្ដេច​តេ​ជោ ហ៊ុន សែន ថា សម្តេច​ជា​អ្នកដឹកនាំ ដែល​បាន​ដឹកនាំ​ប្រទេស​ពី​បាត​ដៃទទេ កាត់បន្ថយ​ភាពក្រីក្រ ទប់ស្កាត់​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ការបើក​ប្រទេស និង​សេដ្ឋកិច្ច​ឡើងវិញ ជាពិសេស​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទទួលបាន​ជោគជ័យ បើទោះបី​ស្ថិតនៅ​ក្នុងស្ថានភាព​ដែល​ពិភពលោក​នៅ​ប្រឈម​ជំងឺ​កូ​វីដ​១៩ និង​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​ការប្រែប្រួល ភូមិសាស្ត្រ​នយោបាយ តែ​សម្តេច​តេ​ជោ​នៅតែ​នាំ​ប្រទេស​ឆ្ពោះ​ទៅជា​ប្រទេស​នាំមុខ​មួយ​នៅក្នុង​តំបន់​។

 

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធានាធិបតី សម្រាប់​ការវាយតម្លៃ​ល្អ​ដល់​កម្ពុជា ហើយ​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក​ប្រធានាធិបតី​អាល្លឺម៉ង់​ក៏ដូចជា​ប្រជាជន​អាល្លឺម៉ង់ ចំពោះ​ការជួយ​កម្ពុជា​លើ​វិស័យ​ដោះមីន លើ​វិស័យ​វប្បធម៌ និង​វិស័យ​ដទៃទៀត​។​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្រាប​ប្រធានាធិបតី​អាល្លឺម៉ង់ អំពី​ស្ថានភាព​មីន​នៅ​កម្ពុជា​ដែល​ត្រូវ​ដោះ​ឲ្យ​អស់​នៅ​ឆ្នាំ ២០២៥ និង​ជួយ​ដោះមីន​នៅ​ប្រទេសមួយ​ចំនួន​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ រួម​ជាមួយនឹង​ការជួយ​បង្ហាត់​កងទ័ព​អ៊ុយ​ក្រែ​ន លើ​បញ្ហា​ដោះមីន ដែលជា​ការងារ​មនុស្ស​ធម៌ ក៉ំ​ឲ្យ​ឃាតក​កំបាំងមុខ​នេះ​បង្កបញ្ហា​ដល់​ជនស្លូតត្រង់ ។


​សម្តេច ក៏បាន​សម្ដែង​ការពេញចិត្ត​ចំពោះ​ការជួយ​របស់​សហព័ន្ធ​អាល្លឺម៉ង់​ក្នុង​រយៈពេល​២៥​ឆ្នាំកន្លងមក​។ សម្ដេច​បាន​សម្តែង​នូវ​ការរីករាយ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រែប្រួល​អាកាសធាតុ ថាមពល ជាពិសេស​លើ​វិស័យ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​​ដោយឡែក​សម្រាប់ក្រុម​ធុរកិច្ច​ជន​អាល្លឺម៉ង ដែល​បាន​អមដំណើរ​លោក​ប្រធានាធិបតី​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បា​នប​ង្ហាញ ពី​ការចាប់អារម្មណ៍​ការវិនិយោគ​នៅ​កម្ពុជា ដោយ​ចាប់អារម្មណ៍​វិនិយោគ​លើ​រោងចក្រ​ផលិត​រថយន្ត គ្រឿងចក្រ សម្ភារ​សំណង់ ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ បច្ចេកវិទ្យា និង​ថាមពល​កកើត​ឡើងវិញ ។ ប្រតិភូ​ធុរកិច្ច​អាល្លឺម៉ង់ ក៏បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ដែលជា​បរិយាកាស​បើកចំហ និង​អនុគ្រោះ​ជាទីបំផុត ។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ក្រុម​ធុរកិច្ច​អាល្លឺម៉ង់​ចំពោះ​ចំណាប់អារម្មណ៍​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​។ សម្តេច​ក៏បាន​ជម្រាប​ដល់​ប្រតិភូ​ធុរកិច្ច​អាល្លឺម៉ង់​ថា កម្ពុជា​អនុញ្ញាត​ឲ្យ​ជនបរទេស​ធ្វើជា​ម្ចាស់​ក្រុមហ៊ុន ១០០​ភាគរយ ដោយ​មិនចាំបាច់​មាន​អ្នក​សញ្ជាតិ​ខ្មែរ​ជា​ម្ចាស់​ភាគហ៊ុន​ឡើយ ហើយ​កម្ពុជា​ក៏​អនុញ្ញាត​ឲ្យ​ប្រើ​រូបិយវត្ថុ​បរទេស​ផងដែរ​សម្រាប់​ការបើក​ប្រាក់ខែ សម្រាប់​ការទូទាត់​ផ្សេងៗ ដោយ​មិន​ឲ្យ​អ្នកវិនិយោគ​នៅ​កម្ពុជា​បាត់បង់​ប្រយោជន៍​តាមរ​យៈ​ការប្តូរ​ប្រាក់​នោះទេ​។

​សម្តេច​បន្តថា កម្ពុជា​សព្វថ្ងៃនេះ មានការ​លូតលាស់​ខ្លាំងណាស់​លើ​វិស័យ​សំណង់ ។ សម្តេច​ក៏បាន​ស្នើ​ឲ្យ​វិនិយោគិន​របស់​អាល្លឺម៉ង់​ពិចារណា​លើ​រូបមន្ត​បូក​មួយ ក្នុងករណី​ដែល​អ្នកវិនិយោគ​អាល្លឺម៉ង់​ដាក់ទុន​នៅ​ប្រទេស​ណាមួយ​ហើយ គួរ​ពិចារណា​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ផងដែរ ។​សម្តេច​តេ​ជោ បាន​ជម្រាបជូន​ប្រតិភូ​អំពី​បទពិសោធន៍​កន្លង​មក​ដែលមាន​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ថៃ ដាក់ទុន​នៅ​ប្រទេស​ថៃ​ផង ដាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា​ផង នៅពេលដែល​ប្រទេស​ថៃ​ធ្លាក់ចូល​ទៅនឹង​វិបត្តិ​កូ​វីដ​១៩ ជួប​វិបត្តិ​ទឹកជំនន់ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បង្វែរ​ផលិតកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ដើម្បី​ផលិត​ឲ្យ​ទាន់​ការបញ្ជាទិញ​។​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្វាគមន៍​រាល់​អ្នកវិនិយោគ​ទាំងឡាយ​របស់​អាល្លឺម៉ង់​មកកាន់​កម្ពុជា ។a hun alemanh 
​