» លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?! » ងប់​ជាមួយ​ប្តី​ចុង​សុខចិត្ត ឲ្យ​សម្លាប់​កូន​ខ្លួនឯង​អាយុ​ត្រឹម ២២​ខែ » អាជ្ញាធរ​ជាតិ​អប្សរា​ថា​ការធ្វើ​របង​នៅ​អង្គរ​គឺ​គម្រោងការ​របស់​រដ្ឋ​! » វៀតណាមតែងតាំងស្រី្តជាប្រមុខរដ្ឋស្តីទីបន្ទាប់ពីការលាលែងរបស់លោកលោក វ៉ូ វ៉ាន់​ធឿ​ងដែលឡើងបាន១ឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2051 នាក់

ម្សិលមិញ 5544 នាក់

សរុប 13943148 នាក់

បើ​ចិន​មក​វិយោគ​ច្រើន​ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​!

 

​ភ្នំពេញ​៖​ថ្លែង​នៅក្នុង​វេទិកាសាធារណៈ ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ លោក វ​ង្សី វិស្សុត រដ្ឋ​ម​ន្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថ បាន​ឲ្យ​ដឹងថា ខេត្ត​ព្រះសីហនុ មិនមែន​សម្រាប់តែ​ជា​គោលដៅ​ភ្ញៀវ​ទេសចរណ៍​តែ​១ មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​គោលដៅ​ឧស្សាហកម្ម​ធំ​ណាស់​។a vong sey

លោក វ​ង្សី វិស្សុតបញ្ជាក់ថា៖បើសិន​មានការ​ផ្ទេរ​ធ្វើការ​វិនិយោគ​ពី​ប្រទេស​ចិន​មកកាន់​កម្ពុជា​ផ្ទាល់ គឺ​ខេត្ត​ព្រះសីហនុ​ដែល​រដ្ឋ​ចំណាយលុយ​១៥០​លាន​ដុល្លារ​កសាង​ផ្លូវ​នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​១ មិនមែន​រាជធានី​ភ្នំពេញ​នោះទេ ។ រាជធានី​ភ្នំពេញ អាច​ធ្លាក់​មក​លំដាប់​ទី​ពីរ​វិញ បន្ទាប់មក​គឺ​គោលដៅ​ខេត្តសៀមរាប ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយលុយ​សាងសង់​ផ្លូវ ៣៨​ខ្សែ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​អម​ថា ខេត្ត​ព្រះសីហនុ​ចុះខ្សោយ​តែមួយគត់ គឺ​ធនធានមនុស្ស ប៉ុន្តែ​អាចមាន​ការរីកចម្រើន​ទៅ​ថ្ងៃមុខ​បាន ពីព្រោះថា វា​ជា​កន្លែង​ដែលមាន​កំពង់ផែ​សម្រាប់​ដឹកនាំ​ចេញទៅ​ក្រៅ​វិញ ដោយមាន​ភាពងាយស្រួល រួមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​អគ្គិសនី ប៉ុន្តែ​ទឹក​វិញ​អាចមាន​បញ្ហា​ខ្លះ​ដែរ​។​ទោះជា​យ៉ាងណា​គេ​មិនទាន់​ឮ​លោក​វ​ង្សី​វិស្សុត​និយាយ​ពី​បញ្ហា​ប្រឈម​ផ្សេងទៀត​ដូច​ទីផ្សារ​ក្រៅពី​ធនធានមនុស្ស​នោះឡើយ​។​

​តាមរយៈ​ចក្ខុវិស័យ​ដល់​ឆ្នាំ​២០៣០​នៃ​ផែនការ​រៀបចំ​ដែនដី រាជរដ្ឋាភិបាល​បានកំណត់​យក​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ខណៈ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ កំពុងមាន​សន្ទុះ​ខ្លាំង​ផ្នែក​វិនិយោគ និង​ទេសចរណ៍ ជាពិសេស ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​ដឹកជញ្ជូន​។ ក្នុង​គម្រោង​ផែនការ​រៀបចំ​ដែនដី បាន​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា​បណ្តុំ​នៃ​ទីក្រុង​ទំនើប រមណី​ដ្ឋា​ន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​លោក តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ច្រកចេញចូល​អន្តរជាតិ និង​មជ្ឈមណ្ឌល​កម្សាន្ត​ជាតិ​។

​សូមបញ្ជាក់ថា ខេត្ត​ព្រះសីហនុ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា​កំណត់ថា ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​១ របស់​កម្ពុជា ខណៈ​ទីនោះ​ជា​តំបន់​កំពង់ផែ​ទឹក​ជ្រៅ​តែ​១​គត់​នៅ​កម្ពុជា​។ កន្លងមក​រដ្ឋាភិបាល​បាន​បញ្ចេញ​នូវ​ថវិកា​ជាច្រើន​សម្រាប់​ការជួសជុល និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជាច្រើន ដើម្បី​ប្រែក្លាយ​ក្រុងព្រះសីហនុ ទៅជា​ទីក្រុង​ដ៏​ទំនើប ពោរពេញ​ដោយ​សោ​ភណ្ឌ​ភាព បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ ទេសចរណ៍ និង​ការវិនិយោគ​។ ពេល​ខាងមុខ ខេត្ត​ព្រះសីហនុ មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគោក​(​ផ្លូវ​ហាយវ៉េ​ថ្មី​) ផ្លូវដែក ផ្លូវអាកាស និង​ផ្លូវទឹក ដែលជា​កត្តា​ចម្បង​ទាក់ទាញ​វិនិយោគ​។​a kuoch otres1