» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10720 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981756 នាក់

សមត្ថកិច្ច នគរបាល​ឡោមព័ទ្ធ​ភូមិគ្រឹះ ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ ម៉ី ថៅកែ​លក់​ឡេ​ដ៏​ល្បី

 ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជា​អ្នករស់នៅ​ក្បែរ​ផ្ទះ​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​របស់លោក​ស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី មានការ​ភ្ញាក់ ផ្អើល បន្ទាប់ពី​បាន ឃើញ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង មហាផ្ទៃ ដឹកនាំ​ដោយ​មន្ត្រី​សាលាដំបូង​រាជ ធានី​ភ្នំពេញ បាន​ចុះ​ធ្វើ ការឡោមព័ទ្ធ​ដើម្បី​តាម​ចាប់​ឃាត់ខ្លួន​លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ជា​អ្នកលក់​ឡេ តាម​អន​ឡាញ​ល្បីឈ្មោះ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅក្នុង​បុរី​មូ​ន​ថោ​ន (MOON TOWN) ក្នុងភូមិ​គោក​ចំបក់ សង្កា​ត​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​a siav mey 

​ការឡោមព័ទ្ធ​របស់​ស​ម​ត្ថ​កិច្ច ប៉ុន្តែ​ពុំបាន​សម្រេច​ក្នុង​ប៉ះ​សាច់​ខ្ចី​ថៅកែ​ឡេ​នោះឡើយ ព្រោះថា លោកស្រី ឧកញ៉ា​រូប​នោះបាន​គេចខ្លួនបាត់​ទៅហើយ ។​
​ពុំទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ អះអាងថា មានរឿង​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ។ តែបើ​យោងតាម​ការ​បង្ហើប ឲ្យ​ដឹង​ពី​មន្ត្រីនគរបាល​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែលជា​ម្ចាស់​វីឡា​ខាងលើ មានរឿង​បរិហារកេរ្តិ៍ ទៅលើ​លោកជំទាវ​មាន​ឥទ្ធិពល​ចំនួន ២​រូប ហើយ​ត្រូវបាន​លោកជំទាវ​ទាំង ២​រូបនោះ ដាក់ពាក្យ​ប្ដឹង ទៅកាន់​នគរបាល​ក្រសួងមហាផ្ទៃ ។ រហូតដល់​សំណុំរឿង​ធ្លាក់​ដល់ដៃ​តុលាការ ទើប​មាន​ដីកាកោះ​អញ្ជើញ​លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី រូបនេះ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាច្រើនលើក ប៉ុន្តែ​សា​ម៉ី​ខ្លួន មិន​ព្រម​ចូល ទើប​ពេលនេះ ឈានដល់​ដីកានាំខ្លួន​តែម្តង ។​

កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះទៅ​តាមឃ្លាំមើល លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី តាំងតែ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល មកម្ល៉េះ ដោយមាន​ទាំង​មេធាវី ដើមបណ្ដឹង ក៏​ចុះទៅ​ដែរ ក្នុង​បំណង​ឃាត់ខ្លួន​ឧកញ៉ា​រូបនេះ ។ ប៉ុន្តែ​ការឃ្លាំមើល​រហូតដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ទើប​កម្លាំង​សម្រេច​ធ្វើការ​ឡោមព័ទ្ធ​វីឡា​នោះ​តែម្ដង ខណៈនោះ​បាន​ប្រទះឃើញ​រថយន្ត​ឡិច​ស៊ី​ស ព​ណ៍ស ១​គ្រឿង​បើក​ចេញពី​វីឡា​នេះ ហើយ​កម្លាំង​បាន​ឃាត់​ដែរ ប៉ុន្តែ​មិនបាន​រកឃើញ​សា​ម៉ី​ខ្លួន ជិះ​ក្នុង​រថយន្ត​នេះឡើយ បន្ទាប់មក​កម្លាំង​បាន​ដោះលែង​រថយន្ត​នោះ​ទៅវិញ ។​

​គួរ​រម្លឹក​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ គេ​ឃើញ​វត្តមាន​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ចូលមក​បំភ្លឺ ចំពោះមុខ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះហៅ​ចូលមក​បំភ្លឺ នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី​បរិហារកេរ្ដិ៍​ជា​សាធារណៈ ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្រ​ព្រឹ​ត្ដទៅ នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​បែរជា​ឃើញ​វត្តមាន​នា​ព្រឹក​ថ្ងៃទី​២៣ ទៅវិញ មិនដឹង​ជា​មូលហេតុ​អ្វី បានជា​លោកស្រី​ឧកញ៉ា មក​បំភ្លឺ មុន​កាលកំណត់​ដូច្នេះ​នោះទេ ។​​សូមជម្រាបថា លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី មាន​អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​V01 តាម​បណ្ដោយ​ផ្លូវ គ្មាន​លេខ ភូមិ​គោក​ចំបក់ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕a siav mey1