» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5614 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618854 នាក់

ឆ្នាំ​២០១៩​មាន ប្រជាពលរដ្ឋខ្មែរ​១.៧​លាន​គ្រួសារ ប្រកបមុខរបរ​កសិក​ម្ម


ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១​ថ្លែង​ក្នុង​ពិធី​ប្រកាស ផ្សព្វផ្សាយ​របាយការណ៍ ស្ដីពី លទ្ធផល​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា ឆ្នាំ​២០១៩ ដែល​សហការ​រៀបចំ​ដោយ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​, ក្រសួងផែនការ​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, អង្គការ​ស្បៀង និង​កសិកម្ម នៃ​សហប្រជាជាតិ​លោក​កិ​ត្ដិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងផែនកា​រ បាន​ឲ្យ​ដឹងថា​៖a chhay thon1

ដំណើរការ​ប្រព្រឹត្តទៅ នៃ​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា ឆ្នាំ​២០១៩ គឺ​ត្រូវបាន​អនុវត្ត​ជ្រើសរើស​សំណាក​តំ​រូ ចំនួន​៨០០​ភូមិ និង​សំណាក​គ្រួសារ​ប្រកប មុខរបរ​កសិកម្ម មាន​ចំនួន​ជិត​១៦,០០០​គ្រួសារ និង​អង្គភាព​កសិកម្ម​មិនមែន​គ្រួសារ (​សហគ្រាស​កសិកម្ម​ខ្នាត​ធំ​) ត្រូវបាន​ជ្រើសរើស ផ្អែក​តាម​លក្ខណៈ​ប្រភេទ នៃ​ស្តង់ដារ​អន្តរជាតិ​មាន​ចំនួន​១៨៦​មូលដ្ឋាន ដែល​ស្ថិតនៅក្នុង​រាជធានី​ខេត្ត ទាំង​២៥ ដើម្បី​សម្ភាសន៍​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ផ្នែក​កសិកម្ម និង​ជលផល​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​តា​ប្លែ​ត (TABLET)​។​

ទិន្នន័យ​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា ឆ្នាំ​២០១៩ បានបង្ហាញ​អំពី​និន្នាការ នៃ​ស្ថានភាព​គ្រួសារ ធ្វើ​សកម្មភាព​ប្រកបមុខរបរ ក្នុង​វិស័យ​កសិកម្ម​មាន​៧២​ភាគរយ នៅ​ឆ្នាំ​២០១៩ នៅ​ខណៈដែល​មានគ្រួសារ​ប្រកប មុខរបរ​កសិកម្ម​មា​ន​៨៥​ភាគរយ នៅ​ឆ្នាំ​២០១៣ (​របាយការណ៍​លទ្ធផល នៃ​ជំរឿន​កសិកម្ម នៅ​កម្ពុជា ឆ្នាំ​២០១៣) ដែល​បានរួម​ចំណែក​ជំរុញ​កំណើន​តម្លៃបន្ថែម នៃ​ផលិតកម្ម​ក្នុងស្រុក​សរុប (​ផសស ឬ GDP) នៅក្នុង​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​កើនឡើង​៤​ភាគរយ នៅ​ឆ្នាំ​២០១៩ គិត​តាម​ថ្លៃ​បច្ចុប្បន្ន​។​

​លោក ទេសរដ្ឋមន្ដ្រី ឆាយ ថន បាន​បញ្ជាក់ថា ចំនួន​គ្រួសារ​កាន់កាប់​កសិកម្ម (​ប្រកបមុខរបរ​កសិក​ម្ម​) មាន​ជាង​១.៧​លាន​គ្រួសារ ដែល​ក្នុងនោះ មានគ្រួសារ ធ្វើ​កសិកម្ម សម្រាប់​ការប្រើប្រាស់ ក្នុង​គ្រួសារ មាន​ជាង​៦១​ភាគរយ និង​មានគ្រួសារ​ធ្វើ​កសិកម្ម សម្រាប់​លក់​លើ​ទីផ្សារ មាន​ប្រមាណ ៣៩​ភាគរយ​។ ចំនួន​គ្រួសារ កសិកម្ម មាន​ម្ចាស់​កម្មសិទ្ធិ​ក្បាលដី​កសិកម្ម​មាន ៩៨​ភាគរយ ខណៈ​គ្រួសារ​ដែល​បាន​ចុះបញ្ជី​ក្បាលដី​កសិកម្ម មាន​ប្រមាណ​តែ​១៩​ភាគរយ នៃ​គ្រួសារ​ប្រកបមុខរបរ កសិកម្ម​សរុប​។​

​លោក ទេសរដ្ឋមន្ដ្រី ឆាយ ថន ឲ្យ​ដឹងថា កម្រិត​នៃ​ការសិក្សាអប់រំ របស់​សមាជិកគ្រួសារ​ក្នុង​វិស័យ​កសិកម្ម គឺ​ភាគច្រើន​មាន​កម្រិត​សិក្សាអប់រំ​នៅត្រឹម កម្រិត​វិទ្យាល័យ (​ត្រឹម​ថ្នាក់បាក់ឌុប ឬ​ថ្នាក់​ទី​១២ ចុះក្រោម​) មាន ៩៦.៣​ភាគរយ ខណៈ​ដែលមាន​កម្រិត​ការសិក្សាអប់រំ និង​បច្ចេកទេស​មានតែ ២,៤ ភាគរយ ដែល​បាន​ចូលរួម​ការងារ នៅក្នុង​វិស័យ​កសិកម្ម​នេះ​។​

​សូមបញ្ជាក់ថា របាយការណ៍​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា ឆ្នាំ​២០១៩ កសាង​ទិន្នន័យ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​អ្នកប្រើប្រាស់​នៅក្នុង​តំបន់ និង​អន្តរជាតិ ជាពិសេស​មាន​សូចនាករ គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ឆ្នាំ ២០៣០ (SDGs) ក្នុង​វិស័យ​កសិកម្ម​ដែលមាន​គោលដៅ​សំខាន់ៗ​គឺ​៖​គោលដៅ​ទី​១៖ បញ្ចប់​ភាពក្រីក្រ​គ្រប់​ទម្រង់​នៅ​គ្រប់​ទីកន្លែង​។​គោលដៅ​ទី​២៖ បញ្ចប់​ភាពអត់ឃ្លាន សម្រេច​ឲ្យ​បាន​សន្តិសុខ​ស្បៀង ធ្វើ​ឲ្យ​ប្រសើរឡើង​ស្ថានភាព​អាហារូបត្ថម្ភ និង​លើកកម្ពស់​កសិកម្ម​ប្រកបដោយ​ចីរភាព​។​គោលដៅ​ទី​៣៖ សម្រេចបាន​នូវ​សមភាព​យេនឌ័រ និង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី និង​បុរស​។​គោលដៅ​ទី​៤៖ ធានា​ឲ្យ​មានទឹក​និង​អនាម័យ និង​ការគ្រប់គ្រង​ទឹក​និង​អនាម័យ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រជាជន​គ្រប់រូប​៕

​សូម​បញ្ជាក់ដែរថា​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ឲ្យ​ដឹងថា តាម​ការ​ជ​ម្រៀ​ន​ប្រជាសាស្ត្រ​លទ្ធផល​ចុងក្រោយ នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ប្រជាជន​កម្ពុជា​មានកា​រ​កើន​ឡើងដល់​១៥,៦​លាន​នាក់ ខណៈដែល​កាលពី​ឆ្នាំ​២០០៨ កម្ពុ​ជាមាន​ប្រជាជន​ត្រឹមតែ​១៣,៤​នាក់​ប៉ុណ្ណោះ​។​អត្រាកំណើន​ប្រចាំ​ឆ្នាំមាន​ការធ្លាក់ចុះ​ដែល​ក្នុង​ឆ្នាំ​២០១៩​នោះ ១,៤​ភាគរយ ខណៈ​អត្រា​ឆ្នាំ​២០០៨ មាន​រហូតដល់​១,៥​ភាគរយ​។​ការធ្លាក់ចុះ​នេះ គឺ​ដោយសារ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​គោលនយោបាយ​ជាតិ​ប្រជាជន ក៏ដូចជា​កិច្ច​សហប្រតិបត្តិ ការ​ជា​សាធារណៈ​ដើម្បី​កាត់បន្ថយ​លទ្ធភាព​បង្ក​កំណើត និង​មរណភាព​។ អត្រាកំណើន​ប្រជាជន​នៅ​ខ្ពស់ជាង​អត្រា​មធ្យម នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។​a chhay thon 

​