» ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍! » តើលោកស្រី Cilia Flores ភរិយាអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduroមានជីវិតបែបណា? » ចាប់បានក្រុមចោរ៦នាក់ ករណីលួចម៉ូតូពលរដ្ឋដែលទុកប្រហែសនៅក្រុងខេមរភូមិន្ទខេត្តកោះកុង » ចិនមកអរគុណកម្ពុជា ដែលចាប់បញ្ជូនមេក្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យតែមិនដឹងថាឲ្យកាដូរអ្វី?! » ថៅកែ«កាសុីណូ ៦៧ »ជិតច្រកព្រំដែនទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) ដែលបើកអោយខ្មែរចូលលេងជាអ្នកណា? » សម្តេចតេជោ ហ៊ុន សែន៖ ៤៧ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា ធ្វើឱ្យស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ » ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរកម្ពុជា ជួបប្រជុំពិសេស JBC នៅសៀមរាប​ចុះបើថៃចេះតែពន្យាពេលតើកម្ពុជាគិតបែបណា? » រថយន្តធន់ធំមួយគ្រឿងដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត​ រុញទៅផ្ទប់ចូលផ្ទះពលរដ្ឋ » ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ស្ថានភាពនៅទីតាំងចំនួន ៦ ដែលត្រូវរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ » ប្រធានក្រុមការងារចំពោះកិច្ច៖តំបន់ណាដែលរដ្ឋបាលខេត្តនិងអាជ្ញាធរកំណត់ជាតំបន់សុវត្ថិភាពក្នុងឺជាកន្លែងដែលចាប់ផ្តើមវាយតម្លៃនិងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសង្គ្រាម! » សម្តីអ្នកខ្លាំង!ថៃហាមខ្មែរកុំឲ្យប្រើពាក្យថៃឈ្លានពាននាយករដ្ឋមន្ត្រីព្រមានកុំឲ្យលូកដៃរឿងគេ! » ខឹងសុំត្រូវគ្នាវិញមិនបានប្តីកាប់អតីតប្រពន្ធស្លាប់នៅតូបលក់ដូទាំងយប់ » ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-វៀតណាម​ សម្រេច​បាន​ ៧,៧ ​ពាន់​លាន​ដុល្លារ នៅឆ្នាំ ២០២៥ជាមួយថៃបានជាង៣ពាន់លានដុល្លារផងដែរ » និយ័តករ ឱ្យផ្អាកប្រតិបត្តិការលក់គម្រោងលំនៅឋាន និងខុនដូចំនួន ៥ របស់ក្រុមហ៊ុនព្រីនស៍បន្ទាប់ពីចាប់ថៅកែ » ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជូនកម្ពុជាជាង២.៨០០លានយ៉េន សម្រាប់គម្រោងចំនួន២

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2116 នាក់

ម្សិលមិញ 9451 នាក់

សរុប 18294353 នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំជោគជ័យពីកូរ៉េមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញហើយ

 

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពី ថ្ងៃទី១៥ ដល់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ក្នុងឱកាសបំពេញទស្សនៈកិច្ចសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ចូលរួម​ជា​អធិបតី​ជាមួយ ឯកឧត្តម យូ​ន ឯកឧត្តម យូ​ន ស៊ុ​ក​យ៉​ល (YOON Suk Yeol) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ឯកសារ​ចំនួន ៦ដូចជា​៖a manet korea3

១. ពិធីសារ​ស្ដីពី​វិសោធនកម្ម​ក្របខ័ណ្ឌ​គម្រោង រវាង រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ និង រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ហរិ​ញ្ញ​ប្ប​ទាន ស្តីពី​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច សម្រាប់​ឆ្នាំ​២០២២ រហូតដល់​ឆ្នាំ​២០២៦ ។​២. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល នៃ​សាធារណរដ្ឋ​កូរ៉េ ស្តីពី​កិច្ចសហប្រតិបត្តិការ​វិនិយោគ ។​៣. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង អង្គភាព​កម្មសិទ្ធិបញ្ញា​នៃ​សាធារណរដ្ឋ​កូរ៉េ ស្តីពី ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក​ម្ម​សិទ្ធិ​បញ្ញា ។​

៤. លិខិត​បង្ហាញ​ឆន្ទៈ ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រង​គ្រឿងញៀន រវាង អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​
​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​កូរ៉េ ។​៥. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ និង​ទេពកោសល្យ​វិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ ។​៦. កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​កែលម្អ​ផ្លូវ​ជនបទ ជំហាន​ទី​៤ រវាង រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​នី​ហ័​រណ​- អា​ហ័​រណ​កូរ៉េ ។​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ចូលរួម​ជា​អធិបតី​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េដែលមាន​មាន​វិនិយោគិន​ចូលរួម​ទាំង​កម្ពុជា និង​កូរ៉េ សរុប​ជាង​៣០០​នាក់ ដែល​តំណាងឱ្យ ១៩៨ ក្រុមហ៊ុនចូលរួម ។​​សាធារណរដ្ឋ​កូរ៉េ គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏​ធំ​មួយ​របស់​កម្ពុជា ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី សរុប​ប្រមាណ ៧៥១​លាន​ដុល្លារ ឈរលើ​លេខ​រៀង​ទី​១១ ក្នុង​ឆ្នាំ​២០២៣​កន្លងមកនេះ ។

លើសពីនេះ ការវិនិយោគ​ដោយផ្ទាល់​ពី​វិនិយោគិន​សាធារណរដ្ឋ​កូរ៉េ (FDI) មាន​ចំនួន​សរុប​រហូតដល់​ជាង ៥​ពាន់​លាន​ដុល្លារ​និយាយ​ជារួម និង​មាន​ចំនួន​ប្រមាណ ៣០​លាន​ដុល្លារ ឈរលើ​លេខ​រៀង​ទី​៩ ក្នុង​ឆ្នាំ​២០២៣ កន្លងទៅ​។ កម្ពុជា​-​កូរ៉េ ក៏បាន​ចុះ​ជាធរ​មាននូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ (CKFTA) ជាមួយគ្នា​ផងដែរ កាលពី​ខែធ្នូ ឆ្នាំ​២០២២ ។ តាមរយៈ​កិច្ចព្រមព្រៀង CKFTA នឹង​ផ្តល់​ភាពងាយស្រួល ដល់​វិនិយោគិន​កូរ៉េ​ក្នុងការ​បណ្តាក់ទុន និង​ការនាំចេញ​-​នាំចូល​រវាង​ប្រទេស​ទាំងពីរ ជាមួយនឹង​កាលានុវត្តភាព​ជាច្រើន​ក្នុងស្រុក រួម​ជាមួយនឹង​គោលការណ៍​អនុគ្រោះ​ការវិនិយោគ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ដែល​នឹង​ផ្តល់នូវ លក្ខខណ្ឌ​ពិសេស​ជាច្រើន ជួយ​សម្រួល​ដល់​វិនិយោគ​ផងដែរ ។​

បន្ទាប់ពី​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ត​ជា​កិត្តិយស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ឯកសារ​ចំនួន​៦ រវាង​កម្ពុជា និង​កូរ៉េ នៅ​ទីក្រុង​សេ​អ៊ូ​ល នា​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៤​នេះ​។​​ឯកសារ​ទាំង​៦​នោះ​រួមមាន​៖១៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង សភាពាណិជ្ជកម្ម​កម្ពុជា និង សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ​២៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង ធនាគារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ធនាគារ JB Financial Group

៣៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង ធនាគារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ធនាគារ KB Kookmin Bank៤៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង ធនាគារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ធនាគារ WOORI Bank៥៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង ការិយាល័យ​ឥណទាន​កម្ពុជា និង ការិយាល័យ​ឥណទាន​កូរ៉េ ព្រមទាំង​ធនាគារ JB Bank
៦៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង Worldbridge Group និង ក្រុមហ៊ុន Daewoo E&C។


​នា​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ជាមួយ​ឯកឧត្តម យូ​ន ស៊ក​យ៉​ល (Yoon Suk Yeol) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ នាឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ពីថ្ងៃ​ទី​១៥-១៨ ខែឧសភា ឆ្នាំ​២០២៤​។​ឯកឧត្តម​ប្រធានាធិបតី បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​១ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​របស់ សម្តេច​ធិបតី និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា នៅ​សាធារណរដ្ឋ​កូរ៉េ​។ ឯកឧត្តម​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា ជាមួយ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ធិបតី នាឱកាស​នេះ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ សាធារណរដ្ឋ​កូរ៉េ​-​ព្រះរាជាណាចក្រ​កម្ពុជា នឹង​កាន់តែ​រីកចម្រើន និង រឹងមាំ​បន្ថែមទៀត​។
សម្ដេច​ធិបតី បាន​ថ្លែងអំណរគុណ ចំពោះ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​ពី​សំណាក់ ឯកឧត្តម​ប្រធានាធិបតី រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ និង​យូរអង្វែង​នៃ​ប្រទេស​ទាំងពីរ​។

​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដោយ​គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ​រួមមាន​៖ វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និង​សន្តិសុខ និង​វិស័យ​ផ្សេងៗ​ទៀត​។ ជា​លទ្ធផល ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ឯកភាពគ្នា​លើ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ​ដែលមាន​ស្រាប់ និង​ដំឡើង​កម្រិត​ទំនាក់ទំនង​ទៅជា “​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​” ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការឱ្យ​កាន់តែ​ជិតស្និទ្ធ និង​ប្រកបដោយ​វិបុលភាព​។​​ចំពោះ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាពគ្នា​លើ​ការខិតខំ​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​ឱ្យ​កាន់តែ​ល្អប្រសើរ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដូចជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ (Cambodia-Korea FTA) និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP)​។

ទន្ទឹម​នោះ ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​ឯកភាពគ្នា​ជំ​រុញឱ្យ​កាន់តែ​ល្អប្រសើរ​នៃ​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ លើ​វិស័យ​ការពារជាតិ​និង សន្តិសុខ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​កម្ពុជា​-​កូរ៉េ លើ​ការហ្វឹកហាត់​ផ្នែក​យោធា​រួមគ្នា លើ​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព តាមរយៈ​ភាពជា​ដៃគូ​ត្រីភាគី​រវាង​អង្គការសហប្រជាជាតិ​-​កូរ៉េ​-​កម្ពុជា (UN-ROK-Cambodia) និង​លើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​រួមមាន​៖ បទល្មើស​គ្រឿងញៀន បទល្មើស​បច្ចេកវិទ្យា និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត ជាដើម​។ ក្រៅពីនេះ ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​ពិភាក្សា​លើ​វិស័យ​កសិកម្ម ការងារ ហេដ្ឋារចនាសម្ព័ន្ធ បរិវត្ត​កម្ម​ឌីជីថល វប្បធម៌ និង​សិល្បៈ​។​​មុននឹង​បញ្ចប់ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​បន្ត​ពិភាក្សាគ្នា​លើ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​ក្នុងនោះ សម្តេច​ធិបតី បាន​វាយ​ខ្ពស់​ចំពោះ​កិច្ចសហការ​របស់​កូរ៉េ ដែល​បាន​ចូលរួម​ជួយ​ចំណែក​នៅក្នុង​ក្របខ័ណ្ឌ​មេគង្គ និង​ការបង្កើត​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ អាស៊ាន​-​កូរ៉េ (ASEAN-Korea Comprehensive Strategic Partnership) ជាដើម​៕a manet korea5 a manet korea6 a manet korea4 a manet korea7 a manet korea8 a manet korea9