» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12322 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702493 នាក់

តុលាការ​អាមេរិក​ចេញ​ដីកា​រហាម​មិន​ឲ្យ​មន្ត្រី​រដ្ឋា​បាល​លោក​ចូ​បៃ​ដឹ​ន​រារាំង​សិទ្ធ​បញ្ចេញមតិ​ប្រជាពលរដ្ឋ​តាម​បណ្តាញ​សង្គម​

 

​សហរដ្ឋ​អាម៉េរិក​៖​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​តុលាការ​សហព័ន្ធ​របស់​សហរដ្ឋ​អាម៉េរិក​បានចេញ​ដីកា​មួយ ដោយ​បង្គាប់​ឱ្យ​ឈប់​មានការ​រឹតត្បិត​ការជួបប្រជុំគ្នា និង​ការសន្ទនា​ទាក់ទង​គ្នា​រវាង​ក្រុមមន្ត្រី​ស្ថាប័ន​សំខាន់ៗ​មួយចំនួន​របស់​រដ្ឋា​ភិ​បាល​លោក​បៃ​ដិ​ន ជាមួយ​បណ្តា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។​ព្រោះថា​ដែលជា​ទូទៅ​ការជួបប្រជុំ​ឬ​ពិ​ភក្សា​អ្វី​គឺ​គេ​ធើ្វ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្គាប់បញ្ជា​ទៅលើ​បណ្តា​ក្រុមហ៊ុន​បណ្តាញ​សង្គម​ទាំងនោះ ឱ្យ​ធើ្វ​ការគ្រប់គ្រង​ទៅលើ​មាតិកា​របស់​អ្នកប្រើប្រាស់ ហើយក៏​ជា​រឿង​មួយ​ប្រាស់​ច្រាក​ទៅនឹង​គោលការណ៍​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិស្រប​ច្បាប់​របស់​ពលរដ្ឋ​។a fb us 

​ដីកា​សម្រេច​របស់​តុលាការ​នេះ បាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ពាក្យបណ្តឹង​របស់​ក្រុម​អគ្គមេធាវី​មកពី​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​រដ្ឋ​លូ​អ៊ី​ស៊ី​អេ​ណា (Louisiana) និង​រដ្ឋ​មី​ស​ស៊ូ​រី (Missouri) ដោយ​ចោទប្រកាន់​ទៅលើ​ក្រុមមន្ត្រី​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​បៃ​ដិ​ន ថា​បាន​ប្រើប្រាស់​សិទ្ធិអំណាច​ច្រើន​ហួសហេតុ​ក្នុងការ​បង្គាប់បញ្ជា​ទៅលើ​បណ្តា​ក្រុមហ៊ុន​បណ្តាញ​សង្គម ឱ្យ​ធើ្វ​ការគ្រប់គ្រង​ទៅលើ​មាតិកា​បង្ហោះ​ផ្សាយ​របស់​អ្នកប្រើប្រាស់​ណា​ដែល​គេ​គិតថា​មាន​លក្ខណៈ​រសើប និង​អាច​ប៉ះពាល់​ដល់​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ ក៏ដូចជា​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត រួមទាំង​រឿង​នយោបាយ​ផ្សេងៗ​ជាដើម​។

​សេចក្តីសម្រេច​របស់​តុលាការ ក៏បាន​បង្គាប់​មិនឱ្យ​មន្ត្រី​ភ្នាក់ងារ​រដ្ឋាភិបាល​សំខាន់ៗ​មួយចំនួន ដូចជា​ស្ថាប័ន​សុខាភិបាល និង​ស្ថាប័ន (FBI) អាច​ជួប​សន្ទនា​ទាក់ទង​ជាមួយ​បណ្តា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ទៀត​ទេ ប្រសិនបើ​ការជួប​ប្រាស្រ័យ​ទាក់ទង​គ្នា ធើ្វ​ឡើង​ក្នុង​គោលបំណង​បង្គាប់បញ្ជា​ទៅដល់​ពួកគេ (​ក្រុមហ៊ុន​) ឱ្យ​ធើ្វ​ការជំរុញ (Boost) បំបិទ (restrict) ឬក៏​លុបចោល​នូវ​មាតិកា​បញ្ចេញមតិ​ណាមួយ​របស់​អ្នកប្រើប្រាស់​ដែលមាន​លក្ខណៈ​មិន​ស្របច្បាប់​ទៅតាម​គោលការណ៍​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាម៉េរិក​។

​ដីកា​បង្គាប់​របស់​តុលាការ​អាម៉េរិក ក៏បាន​ដាក់បញ្ចូល​ឈ្មោះ​របស់​មន្ត្រី​សំខាន់ៗ​មួយចំនួន និង​ត្រូវជា​ប្រធាន​ស្ថាប័ន​សន្ដិសុខ​ជាតិ ក៏ដូចជា​ស្ថាប័ន​សុវត្ថិភាព​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត (Cybersecurity) របស់​រដ្ឋាភិបាល ដោយ​មិនឱ្យ​បន្ដ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បណ្តា​ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ទៀតឡើយ​។​ករណី​យ៍​មួយ​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​ជោគជ័យ​មួយ​សម្រាប់​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​ចោទប្រកាន់​រដ្ឋបាល​រប​ស់លោក​ប្រធានាធិបតី​បៃ​ដិ​ន ថា​បាន​ប្រើប្រាស់​បញ្ហា​ជំងឺ​កូ​វីដ ១៩ និង​បញ្ហា​សន្ដិសុខ​ជាតិ​ដើម្បី​ធើ្វ​ជា​លេស​ក្នុងការ​បំបិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ពលរ​ដ្ឋ​នៅលើ​បណ្តាញ​អ៊ីនធឺណិត ៕ ប្រភព​រ៉​យ​ទ​រ័​a fb us1 


​