» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1995 នាក់

ម្សិលមិញ 10668 នាក់

សរុប 20284010 នាក់

ឈួនសោភា​មេ​គយ​ច​ល​ត័​តំបន់​៥​បញ្ជាកូនចៅ​បើកឡាន​ដេញ​កៀ​ឡាន​ប្រជាពលរដ្ឋ​ដឹក​ផ្លែឈើ​ក្រឡាប់​ហើយ​គេច​យករួចខ្លួន​មិន​ទទួលខុសត្រូវ​!

 

​បន្ទាយមានជ័យ​៖​ញ៉ាម​ក្នុងការ​សម្លាប់​ទា​ហ៊ាន​ម្នាក់​ដោយ​វិធី​បង្ក្រាប​ឡាន​អត់​ពន្ធ​ទោះជា​យក​ដាក់​ជា​កម្ម​សិទ្ធ​រួម​បំរើ​អង្គភាព​ក៏​ដោ​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់ ៥​ប្រើ​បាន​បញ្ជា​ឲ្យ​ប្រើ​រថយន្ត​ជាច្រើន​គ្រឿង​ដេញតាម​ចាប់​ប្រផាប់​ប្រ​ភីង​កៀ​រថយន្ត​ដឹក​ផ្លែឈើ​បណ្ដាលឱ្យ​ក្រឡាប់​ផ្ញា​ជើង នៅមុខ​ស្នាក់ការ​គយ​ចល័ត​ស្រុក​ពួក​មួយ​ករណី​ទៀត​កាលពី​វេលា​ម៉ោង ១២.៥៦ នាទី រំលងអធ្រាត្រ​យប់​ថ្ងៃទី​១១ ឈានចូល​ថ្ងៃទី ១២ ខែសីហា​ឆ្នាំ ២០២១​ហើយ​នាំគ្នា​គេចចេញ​យករួចខ្លួន​បាត់អស់​មិន​ទទួលខុសត្រូវ​។​a chhourn 

​លោកស្រី សុខ លាប ម្ចាស់​រថយន្ត​ដឹក​ផ្លែឈើ​ក្រឡាប់​ផ្ងារជើង​នេះ​បាន​ឲ្យ​ដឹងថា គាត់​បាន​ដឹក​ផ្លែឈើ​ចេញពី​ភូមិសាស្ត្រ​នៃ​ទឹកដី​ឡែ​ម​បាត់ដំបង យកមក​លក់​នៅក្នុង​ផ្សារ​សាមគ្គី​នៃ​ទីក្រុង​សៀមរាប​ខេត្តសៀមរាប ដូច​សព្វមួយដង​។​ពេលមកដល់​ចំណុច​ស្នាក់ការ​គយ​ចល័ត​របស់លោក ឈួន សោភា​
​ត្រូវបាន​គយ​ចល័ត​តំបន់ ៥ ឆែក​មើល​ម្ដង​រួចហើយ​ហើយ​ឲ្យ​គាត់​ធ្វើដំណើរ​បន្តម​កទៀត​តែ​ត្រូវបាន​លោក ឈួន សោភា និង​មន្ត្រីប៉ូលិស​ជាច្រើនរូប​មាន​ឡាន​ពី ២ ទៅ ៣​គ្រឿង​បើក​ដេញ​ពួកគាត់​រហូត​ពី​ទឹកដី​ខេត្តបន្ទាយមានជ័យ ពេល​ដល់​ចំណុច​ផ្លូវ​ស្រមោច​គាត់ ក៏បាន​ឈប់​បើកទ្វារ​ឡាន​ឱ្យ​ឆែក​មើល​ម្ដងទៀត ប៉ុន្តែ​លោក​គយ​មិន​ព្រម​នៅតែ​បញ្ជា​ឱ្យ​គាត់​បើកឡាន​ត្រឡប់​ទៅ​ស្នាក់ការ​គយ​លោក ឈួន សោភា នៅ​ទឹកថ្លា​ដដែល​។ មក​តាមផ្លូវ​គាត់​ក៏បាន​ឈប់​ឱ្យ​ឆែក​មើល​ម្ដងទៀត ប៉ុន្តែ​ការ​ឆែក​មើល​នោះ​មិនមាន​អ្វី​ប្លែក​នោះទេ​គឺមាន​តែ​ផ្លែឈើ​ដដែល ។​

​លោកស្រី សុខ លាប បាន​បន្តទៀតថា ដោយមាន​ការភ័យខ្លាច​ព្រោះ​កន្លែង​គយ​ទឹកថ្លា​របស់លោក ឈួន សោភា នេះ​ធ្លាប់​បានធ្វើ​ស៊ី​គាត់​ម្ដង​រួចទៅហើយ ដោយ​ចាប់​ឡាន​របស់គាត់​ក្រោមរូបភាព​ដូច​យប់​ហ្នឹង​អញ្ចឹង ឲ្យ​តែ​ចូល​ទៅដល់​កន្លែង​លោក​ឈួន សោភា លោក​គយ ជំរិត​ទារលុយ​គាត់​ប្រាំ​ពាន់​ដុល្លារ​ជា​ថ្នូរ​ដោះលែង​ទាំង​ឡាន​ទាំង​ផ្លែឈើ​មកវិញ ម្តង​ហើយ​។​ដោយមាន​ការភ័យខ្លាច​ដូច​លើក​មុន​ទៀត​ទើប​គាត់​ខំ​បើកឡាន​ចូលមកក្នុង​ទឹកដី​ខេត្តសៀមរាប តែ​លុះ​មកដល់​ស្រុក​ពួក​ស្រាប់​តែមាន​កម្លាំង​គយ​ចល័ត​ប្រចាំ​នៅ​ស្រុក​ពួក​ដាក់​ឡាន​ទទឹងផ្លូវ​ជាច្រើន​គ្រឿង​ហើយ​ឡាន​ក្រុម​លោក ឈួន សោភា ក៏បាន​កៀ ខោក​ឡាន​ដឹក​ផ្លែឈើ​របស់​លោកស្រី​ទម្លាក់​ផ្លូវ​តែម្ដង ។

លោកស្រី​ក៏បាន​រត់តាម​ឡាន​ក្រុម​គយ​ដែល​គៀ ឡាន​លោកស្រី​ទម្លាក់​ផ្លូវ​នោះដែ​លបើក​ចូលទៅក្នុង​ស្នាក់ការ​របស់​គយ​ចល័ត​ស្រុក​ពួក តែ​មិនបាន​សម្រេច​ក្នុង​ការតវ៉ា​នោះទេ ព្រោះ​ត្រូវ​មន្ត្រី​គយ​នៅ​ស្រុក​ពួក​ហាម​និង​ជេរប្រមាថ​មិន​ឲ្យ​លោកស្រី ចូល​ឡើយ​។ ក្រោយមក​រថយន្ត​គយ​ចល័ត​តំបន់ ៥​ក៏ បើក​រំដោះ​គ្នា​ទៅ​ម្ដង​មួយ​ម្ដង​មួយ​បាត់អស់​ទៅ​។​​ម្ចាស់​រថយន្ត​ដឹក​ផ្លែឈើ​បាន​ក្រឡាប់​ផ្ងារជើង ដោយសារ​ក្រុមមន្ត្រី​គយ​ចល័ត​តំបន់ ៥ លោក ឈួន សោភា ដេញ​ពាំងមុខ​និង​កៀ ខោក​ឲ្យ​ក្រឡាប់​ផ្ងារជើង​នេះ​ឲ្យ​ដឹងថា​សកម្មភាព​គយ​តំបន់​៥ បណ្ដាលឱ្យ​ខូចខាត​ទ្រព្យសម្បតិ​និង​ទំនិញ​ដែលមាន​ទំហំ​គិត​ជា​ទឹកប្រាក់​ជាង ២០ លាន​រៀល ហើយ​នៅ​មិនទាន់​គិតពី​ខូច​ឡាន​ផង​។

​លោកស្រី សុខ លាភ សូម​អំពាវនាវ​ចំពោះ​ឯកឧត្តម​អគ្គនាយកដ្ឋាន​គយ​ប្រចាំ​ទូទាំងប្រទេស និង​ជាពិសេស​បំផុត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន សូម​សម្ដេច​ទាំង​ទ្វេ មេត្តា​ពិនិត្យមើល​សកម្មភាព​ជ្រុលនិយម​របស់លោក​មេ​គយ​ឈ្មោះ ឈួន សោភា ប្រចាំ​នៅ​គយ​ចល័ត​តំបន់ ៥​ម្នាក់នេះ​ផង ពីព្រោះ​លោក​មេ​គយ​ចល័ត​រូបនេះ​បាន​គាបសង្កត់​ធ្វើបាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រក​ទទួលទាន​ដឹកទំនិញ​បន្តិចបន្តួច​តាម​ដងផ្លូវ​ខ្លាំងណាស់​សព្វថ្ងៃនេះ ។​a chhoun1 a chhoun2