» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6619 នាក់

ម្សិលមិញ 8146 នាក់

សរុប 18734951 នាក់

រឿង​កាសែត​បរទេស​៥០០​នាក់​ចូល​មើល​អង្គរ​អត់​គិតលុយ​លោក​ខៀវ​កាញារិទ្ធ​សុំ​ទៅ​សម្តេច​តេ​ជោ​ហ៊ុនសែន​វិញ​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​មិ​អត់​ហាន​សម្រេច​!


​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក​ខៀវ កញា​រី​ទ្ធ បានសម្រេច​ដាក់​លិខិត​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ស្នើសុំ​អ្នកសារព័ត៌មាន​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៥០០​នាក់ មកពី​ទូទាំង​ពិភពលោក ឲ្យ​បាន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ឥតគិតថ្លៃ​បន្ទាប់ពី​ក្រសួង​វប្ប​ធ​ម៍​មិន​ហ៊ាន​សម្រេច​។ នេះ​បើ​យោងតាម​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​កាសែតទទួលបាន​នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩​នេះ​។​a ankor kka 

​លោក ខៀវ កញា​រី​ទ្ធ បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​សន្និសីទ​កំពូល​សារព័ត៌មាន​អា​ស៉ី ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១០-១៥ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។​​ក្នុងឱកាស​ស្នាក់នៅ​ក្នុង​ខេត្តសៀមរាប ក្រសួង​ព័ត៌មាន​សូម​សុំ​ការអនុញ្ញាតពីសម្តេច ឲ្យ​គណៈប្រតិភូ​អ្នកសារព័ត៌មាន​អន្តរជាតិ​ចំនួន​៥០០​នាក់ បាន​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប ដោយ​ឥត​បង់ថ្លៃ ក្នុង​បំណង​ផ្តល់​ការស្វែងយល់​អំពី​វប្បធម៌ និង​អរិយធម៌​កម្ពុជា និង​ផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា​របស់ខ្លួន​។ ដំណើរ​ទស្សនកិច្ច​នេះ​គ្រោង​ធ្វើឡើង នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​។​

 អ្នកសារព័ត៌មាន​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ ៥០០​នាក់ មកពី​បណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក នឹងចូលរួម​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ក្នុងអំឡុងពេល​ស្នាក់នៅ​ខេត្តសៀមរាប រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ គ្រោង​នាំ​អ្នកព័ត៌មាន​បរទេស​ទាំង​នេះ ចូលទៅ​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត ដើម្បី​ឲ្យ​ពួកគេ​ផ្សព្វផ្សាយ​ពី​ប្រាសាទអង្គរវត្ត​ទៅកាន់​ពិភពលោក​នាឱកាស​ដ៏​កម្រ​មួយ​នេះ​។​​មកដល់​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ មិនមាន​ការផ្សព្វផ្សាយ​ពី​ការសម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លើ​លិខិត​ស្នើសុំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ព័ត៌មាន នៅឡើយ​ទេ​។​

ការស្នើ​សូម​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​ការអនុញ្ញាត​ឲ្យ​គណៈប្រតិភូ អ្នកសារព័ត៌មាន​អន្តរជាតិ ចំនួន​ប្រមាណ ៥០០ នាក់ ដែល​នឹង​អញ្ជើញ​មក​ចូលរួម​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី ២០១៩ បាន​ចូល​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ឥត​បង់ថ្លៃ ធ្វើឡើង​ក្រោយពី​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពីថ្ងៃទី២មេសាបាន​បដិសេធ​នឹង​ការស្នើសុំ​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ ដោយ​អះអាងថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ពុំមាន​សមត្ថកិច្ច អនុញ្ញាត​ជូន​គណៈប្រតិភូ​អ្នកសារព័ត៌មាន​អន្តរជាតិ ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ដោយ​ឥតគិតថ្លៃ​បានឡើយ​។​

ដោយសារតែ​សំណើ​នេះ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បដិសេធ ដោយ​អះអាងថា មិនមែនជា​សមត្ថកិច្ច​របស់ខ្លួន ទើបបានជា​ក្រសួង​ព័ត៌មាន មាន​គម្រោង​រៀបចំ​បង្វែរ ឲ្យ​អ្នកកាសែត​បរទេស​ទាំង​នោះ ទៅ​ទស្សនា​សារមន្ទីរ​មីន របស់​ស៊ីម៉ាក នៅ​ខេត្តសៀមរាប ជំនួស​វិញ​?។​

មានការ​កត់សម្គាល់ថា​មូល​ហេតុដែល​លោកជំទាវ​ភឿង​សក្ក​ណា​បដិសេធ​សំណើ​រលោក​ខៀវ​កាញារិទ្ធ​គឺ​ដោយសារ​ពេល​ដក​អាជ្ញាធរ​អ​ប្សា​រ​ពីក្រោម​ការគ្រប់គ្រង​រប​ស់​ទីស្តីការគណរដ្ឋមន្ត្រី​ឲ្យ​ទៅ​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួង​វប្ប​ធ​មិ​នោះ​គឺ​ឲ្យ​គ្រប់គ្រង​តែ​បច្ចេកទេស​ប៉ុណ្ណោះ​អា​រឿង​លុយកាក់​ចំណូល​ដែល​ដក​ពី​ក្រុមហ៊ុន​សូគីម៉ិច​មិនបាន​ប្រគល់​ឲ្យ​ទៅ​ក្រសួង​វប្ប​ធ​ម៍​ចាត់ចែងទេ​គឺ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែលមាន​រដ្ឋមន្ត្រី​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​គ្រប់គ្រង​។​ចឹ​ង​បាន​លោកជំទាវ​ភឿង​សក្ក​ណា​ស្រែក​ចាច​ចឹ​ង​ទៅ​!​។​ព្រោះ​ម្នាក់​បើ​គិត​ត្រឹម​២០​ដុល្លារ​អាមេរិក​រដ្ឋ​ត្រូវ​បាត់​ចំណូល​១​ម៉ឺន​ដុល្លារ​ឯណោះ​។​a angkor kk1 a angkor kk a angkor kk (1)