» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9238 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699409 នាក់

ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​រាល​ពី​វៀតណាម​ចូលដល់​ខេត្ត​ខ្មែរ​៤​ហើយ​!

 

​ភ្នំពេញ ៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​រីក​រាលដាល​មកដល់​ភូមិ​អំពិល ឃុំ​ពន្លៃ ស្រុក​អង្គរបុរី ខេត្តតាកែវ​ហើយ​បន្ទាប់ពី​ផ្ទុះ​នៅ​ខេត្ត​ត្បូងឃ្មុំ ស្វាយរៀង និង​រតនគិរី​រួចមក ។ នេះ​បើតាម​ការប្រកាស របស់​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩​។​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជម្រាប​មក​អភិបាល​ខេត្តតាកែវ បានដាក់​សំណើ​ឲ្យ​ចាត់វិធានការ ទប់ស្កាត់​ចលនា​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​។​a pic fever3 

​លិខិត​បន្តថា តាម​លទ្ធផល​វិភាគ​កាលពី​ថ្ងៃទី​៥ កក្កដា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​រកឃើញ​វត្តមាន មេរោគ​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក ពី​ឈាមជ្រូក​ចំនួន​២​វត្ថុ​វិភាគ របស់​កសិករ​ចិញ្ចឹម​ជ្រូក នៅ​ភូមិ​អំពិល​នេះ​។​
​ក្រសួង​បានប្រកាស​ទៀតថា ជំងឺ​នេះ ជា​ជំងឺ​កាច​សាហាវ និង​ឆ្លង​រាលដាល​ខ្លាំង ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដែល​បណ្តាល​ឲ្យ​ជ្រូក​ឈើ និង​ងាប់​មាន​អត្រា​ខ្ពស់​រហូតដល់​១០០​ភាគរយ ដែល​អាច​បណ្តាល ឲ្យ​មានការ​ខាតបង់​ខ្ពស់​ដល់​អ្នក​ចិញ្ចឹម​។​

​នៅ​ខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​៨ កក្កដា ជំងឺ​នេះ​ថា​ជម្ងឺ​នេះ​បានចាប់ផ្តើម​ផ្ទុះ នៅ​ភូមិ​ឬ​ស្សី​ជួរ​ខាងត្បូង ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ដែលមាន​សត្វ​ជ្រូក​ជាង​១០០​ក្បាល​។​​លោក ភោគ វណ្ណ​ថន មេឃុំ​ក្រោលគោ ទទួលស្គាល់ថា ពិតជា​មាន​ករណី​ឆ្លង​ជំងឺប៉េស្ត​អាហ្វ្រិក​មែន ។​លោក​មេឃុំ​បន្តថា សត្វ​ជ្រូក​បាន​ងាប់​ជា​បន្តបន្ទាប់ ហើយ​រូបលោក និង​មន្ត្រី​ជំនាញ​បាន​ដុតចោល​អស់ពីរ​ក្បាល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

​សម្រាប់​ខេត្ត​ត្បូងឃ្មុំ​វិញ បានកើត​ឡើង​នៅ​ភូមិ​កំពង់​សេរី និង​ភូមិ​សោយ ក្នុង​ឃុំ​មាន ស្រុក​អូររាំងឪ កាលពីដើម​ខែកក្កដា​នេះ​។ ដោយឡែក​នៅ​ខេត្តរតនគិរី​វិញ បាន​ឆ្លង​ដែរ ប៉ុន្តែ​មិនទាន់មាន​ការបង្ហាញ​ល​ក្ខ​ណៈ​យ៉ាងណា​នៅឡើយ​ទេ​។​

​ក្រសួង​កសិកម្មក៏បាន​ចេញ​វិធានការណ៍​ថា ត្រូវ​បំផ្លាញចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅតាម​វិធានការ​បសុព្យាបាល , ផ្អាក​លើ​ការទិញ ការលក់ និង​ការដឹកជញ្ជូន​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ចូល​-​ចេញ ឬ​ឆ្លងកាត់​ក្នុង​រង្វង់​កាំ​ប្រវែង​៣​គីឡូម៉ែត្រ​ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ , ដាក់​តំបន់​នៃ​ការផ្ទុះ​ជា​តំបន់​ត្រត​ពិនិត្យ និង​តាមដាន​ត្រូវ​សិក្សា ស្រាវជ្រាវ​ប្រភព​ជំងឺ​បើ​ស្ត​ជ្រក​អាហ្វ្រិក និង​ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត ពី​សត្វ​ជ្រូក​ជាប្រចាំ​ក្នុង​រង្វង់​ដែលមាន​កាំ​ប្រវែង​១០​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​។​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នឹង​រៀបចំ​សន្និសីទ សារព័ត៌មាន​ស្ដី​មួយ​ពី “​បញ្ហា​ផ្ទុះ​ជំងឺប៉េស្ដ​ជ្រូក​” នៅ​ថ្ងៃទី​១១ កក្កដា ឆ្នាំ​២០១៩ ។​តាម​សេចក្ដីជូនដំណឹង របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​៨ កក្កដា បាន​ឲ្យ​ដឹងថា សន្និសីទ​នេះ គឺមាន​ទិសដៅ និង​គោលបំណង ពន្យល់​ឆ្លើយតប​នឹង​កង្វល់ របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​បញ្ហា​ជំងឺប៉េស្ត​ជ្រូក ជាមួយនឹង​ចំណាត់ការ និង​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់​គ្រង់​ស្ថានភាព និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​នេះ ។​

សូម​បញ្ជាក់ដែរថា​វត្ត​មាន​ជម្ងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នេះ​បាន​រាលដាល​ចូល​ស្រុក​វៀតណាម​យូហើយបណ្តាលឲ្យអាជ្ញាធរវៀតណាមសម្លាប់ជ្រូកចោលរាប់សែនក្បាលតែ​អាជ្ញាធរ​ខ្មែរ​យើង​ខ្សោយ​ទប់ស្កាត់​ការ​លួច​នាំចូល​ជ្រូក​ពី​វៀតណាម​មិនបាន​ចឹ​ង​ហើយ​វា​ក៏​រាលដាល​ចូល​ខ្មែរ​ទៅ​។​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា ជំងឺ​នេះ​បាន​រាលដាល​ខ្លាំង មក​ខេត្ត​ជាច្រើន នៃ​ភាគខាងត្បូង ប្រទេស​វៀតណាម និង​ជាពិសេស​នៅតាម​បណ្ដា​ខេត្ត ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​កម្ពុជា ។​a pic vn a pic fevera a pic fever1 a pic fever2 


​