» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4352 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016519 នាក់

ខេត្តមណ្ឌលគិរី ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ប្រណាំង​រថយន្ត​ថ្នាក់​អន្តរជាតិ នា​ខែមករា ឆ្នាំ​២០២៣


​ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២ លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​លោក អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីលាន​ប្រកួត​កីឡា​រថយន្ត OFF ROAD ស្ថិតនៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ដើម្បី​ត្រៀម​ប្រកួត​កីឡា​ប្រណាំង​រថយន្ត​ថ្នាក់​អន្តរជាតិ នា​ថ្ងៃទី​១៣ -១៤-១៥ ខែមករា ឆ្នាំ​២០២៣​។​a mondul thong1 

​ទាក់ទង​ការរៀប​ចំនេះ​លោក អភិបាលខេត្ត​មណ្ឌលគិរី មានប្រសាសន៍ថា ការប្រកួត​កីឡា​ប្រណាំង​រថយន្ត​ថ្នាក់​អន្តរជាតិ​នេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​ខេត្តមណ្ឌលគិរី ទទួលបាន​ភ្ញៀវ​ទេសចរណ៍ និង​កីឡាករ​ចូលរួម​ប្រកួត​ច្រើន​នោះទេ ព្រឹត្តិការណ៍​នេះ វា​នឹង​បាន​ទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ ឲ្យ​បាន​ស្គាល់​ខេត្តមណ្ឌលគិរី​កាន់តែច្រើន​។ លោក​អភិបាលខេត្ត បាន​កោតសរសើរ​ដល់​ក្លឹប​គោព្រៃ​មណ្ឌលគិរី ដែល​បានរៀបចំ​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ​នេះ សម្រាប់​ការទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​មកលេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​កាន់តែ​កុះករ​។ ព្រឹត្តិការណ៍​ប្រកួត​រថយន្ត OFF ROAD ដែលមាន​ឈ្មោះថា ១២​ម៉ូតូ​ផាត ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​គោព្រៃ​មណ្ឌលគិរី ក្រោម​ការដឹកនាំ​របស់​លោក សាន់ ដា​រិ​ទ្ធិប្រធានមន្ទីររ៉ែនិងឋាមពលខេត្ត ជា​ប្រធាន​ក្លឹប​។

លោក សាន់ ដា​រិ​ទ្ធិ ប្រធាន​ក្លឹប​គោព្រៃ​មណ្ឌលគិរី បាន​មានប្រសាសន៍ថា ការបង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ ក្រោម​ប្រធានបទ ប្រកួត​រថយន្ត OFF ROAD សន្តិភាព​។ លោក សាន់ ដា​រិ​ទ្ធិ បន្តថា ការប្រកួត​រថយន្ត OFF ROAD​នេះ ប្រព្រឹត្តទៅ​រយៈពេល បី​ថ្ងៃ ដោយមាន​កីឡាករ កីឡាការិនី មកពី​ប្រទេស​ចំនួន​បី ចូលរួម​ជាមួយនឹង​ម្ចាស់ផ្ទះ​កម្ពុជា​។ ក្នុងនោះ​មានដូចជា ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​វៀតណាម មាន​រថយន្ត និង​ម៉ូតូ​ប្រមាណ​ជាង ១០០​គ្រឿង សម្រាប់​ប្រកួតប្រជែង​យក​ជ័យលាភី​៕a mondul thong a mondul