» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6525 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696696 នាក់

លោក កែវ សុទ្ធិ កូន​ខ្មែរ​ម្នាក់ទៀតត្រូវបាន​សាកលវិទ្យាល័យ Oxford ផ្តល់​អាហារូបករណ៍​ថ្នាក់បណ្ឌិត​នីតិសាស្ត្រ និង​សង្គម​

 


​ភ្នំពេញ​៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ថ្មីៗ​នេះ​បានទទួល​ការជ្រើសរើស​ឱ្យ​បន្ត​រៀន​ថ្នាក់បណ្ឌិត​នីតិសាស្ត្រ និង​សង្គម (DPhil in Socio-Legal Studies) នៅ​សាកលវិទ្យាល័យ Oxford នៃ​ចក្រភព​អង់គ្លេស​ដ៏​ល្បីល្បាញ​ថ្នាក់​ពិភពលោក​។​លោក កែវ សុទ្ធិ​ជា​កូនប្រុស​លោក​កែវ​រ៉េមី​ទេសរដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​និង ចៅប្រុស​បង្កើត​របស់លោក​ឈឹម​សៀកឡេង​ជាម​ន្ត្រី​ជើងចាស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផងដែរ​គឺជា​មនុស្ស​ម្នាក់ ក្នង​ចំ​នៅ​ម​បេក្ខភាព​ពីររូប​ប៉ុណ្ណោះ នៅ​ទូទាំង​ពិភពលោក​ដែល​ទទួលបាន​ការជ្រើសរើស​ពី​សាកលវិទ្យាល័យ Oxford សម្រាប់​កម្មវិធី​ថ្នាក់បណ្ឌិត​នេះ​បើ​ទើ​បី​សកល​វិទ្យាល័យ​នេះ​ត្រូវបាន​រដ្ឋការ​លោក​ត្រាំ​កាត់លុយ​ជំនួយ​ខ្ទង់ពាន់​លាន​ដុល្លារ​ចេញ​ក្តី​។​a keo remy son 

​គួរ​បញ្ជាក់ថា កម្មវិធី​ថ្នាក់បណ្ឌិត​នេះ ជា​កម្មវិធី​ដែល​ពិបាក​ចូល ហើយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​មជ្ឈមណ្ឌល​សិក្សា​នីតិសាស្ត្រ និង​សង្គម (Centre for Socio-Legal Studies) ដែលមាន​កេរ្តិ៍ឈ្មោះ​ថ្នាក់​អន្តរជាតិ ក្នុងការ​ស្រាវជ្រាវ​ឆ្លង​វិស័យ អំពី​ទំនាក់ទំនង​រវាង​ច្បាប់ និង​សង្គម​។ មជ្ឈមណ្ឌល​នេះ​ស្ថិតនៅក្នុង​បណ្តាញ​មហាវិទ្យាល័យ​ច្បាប់ (Faculty of Law) នៃ​សាកលវិទ្យាល័យ Oxford ដែលជា​មហាវិទ្យាល័យ​ច្បាប់​មានឈ្មោះ​បោះ​សំឡេង​លើ​សកលលោក​។ កម្មវិធី​ថ្នាក់បណ្ឌិត​នេះ​ផ្ដល់ឱកាស​ជូន​សិស្សានុសិស្ស ឱ្យ​សិក្សា​ស្រាវជ្រាវ​អំពី​ទំនាក់ទំនង​រវាង​ច្បាប់​និង​សង្គម រួមមាន​លក្ខណៈ​ធម្មជាតិ​នៃ​ច្បាប់ ទំនាក់ទំនង​រវាង​ច្បាប់​ជាមួយ​សីលធម៌ សាសនា និង​យុត្តិធម៌ តួនាទី​របស់​ច្បាប់​ក្នុងការ​គ្រប់គ្រង រដ្ឋបាល និង​សហគមន៍ ក៏ដូចជា​ការអភិវឌ្ឍ​ច្បាប់ ប្រព័ន្ធ​ច្បាប់ និង​វប្បធម៌​ច្បាប់​។​

​លោក កែវ សុទ្ធិ បានសម្រេច​ចិត្ត​ជ្រើសរើស​មុខវិជ្ជា​នេះ ដើម្បី​ស្រាវជ្រាវ​អំពី​ការវិវឌ្ឍ និង​តួនាទី​នៃ​ច្បាប់​កម្ពុជា​ក្នុងការ​ស្ថាបនា​ជាតិ​។ ការស្រាវជ្រាវ​របស់លោក​កែវ​សិទ្ធិ គឺមាន​បំណង​ជួយ​បំពេញ​ចន្លោះប្រហោង​នេះ ដោយ​សិក្សា​អំពី​ការវិវឌ្ឍ​នៃ​ប្រព័ន្ធ​ច្បាប់ កត្តា​ដែលនាំឱ្យ​កើតមាន​ច្បាប់ និង​គោលនយោបាយ​សំខាន់ៗ ព្រមទាំង​ឥទ្ធិពល​នៃ​ច្បាប់​លើ​សង្គម​កម្ពុជា​ក្នុងសម័យ​បច្ចុប្បន្ន​។​«​ប្រព័ន្ធ​ច្បាប់​កម្ពុជា កើតឡើង​ពី​ធាតុ​ផ្សំ​ចម្រុះ​ដែលមាន​ជាអាទិ៍ ព្រះមហាក្សត្រ វប្បធម៌ ប្រពៃណី ច្បាប់​អាណានិគម​បារាំង នីតិសាស្ត្រ​សង្គមនិយម និង​ឥទ្ធិពល​ពី​តួអង្គ​អន្តរជាតិ​។ ការស្រាវជ្រាវ​នេះ​មាន​សារៈសំខាន់ ព្រោះ​វា​អាច​ផ្ដល់នូវ​ការយល់ដឹង​អំពី​ប្រវត្តិ និង​អនាគត​នៃ​ការវិវឌ្ឍ​របស់​ច្បាប់​កម្ពុជា ក្នុង​បរិបទ​នៃ​ប្រទេសមួយ​ដែល​កំពុង​ស្ថាបនា​ឡើងវិញ​ពី​សង្គ្រាម​។ ខ្ញុំ​សង្ឃឹមថា ការស្រាវជ្រាវ​នេះ​នឹង​រួមចំណែក​ដល់​ការសិក្សា​ក្នុង​វិស័យ​នីតិសាស្ត្រ​និង​សង្គម ព្រមទាំង​ដំណើរការ​កែទម្រង់​ច្បាប់​បច្ចុប្បន្ន​នៅ​កម្ពុជា​» នេះ​ជាកា​បញ្ជាក់​របស់ លោក កែវ សុទ្ធិ​។ប្រាប់កាសែត​

​សូមបញ្ជាក់ថា ក្នុងតួនាទី​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក​ទទួលបន្ទុក​ត្រួតពិនិត្យ​កិច្ចការ​ច្បាប់ និង​គោលនយោបាយ ក៏ដូចជា​កិច្ចការ​អាស៊ាន​របស់​ក្រសួង​។ លោក​កំពុង​សហ​ដឹកនាំ​ការតាក់តែង​ច្បាប់ និង​គោលនយោបាយ​សំខាន់ៗ រួមទាំង​សេចក្តីព្រាងច្បាប់​ស្តីពី​សន្តិសុខ​សាយ​ប័​រ សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចការពារ​ទិន្នន័យ​បុគ្គល គោលនយោបាយ​ក្លោដ​ជា​អាទិភាព និង​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​បញ្ញា​សិប្បនិម្មិត​។ ក្នុងតួនាទី​បច្ចុប្បន្ន​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា លោក​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​ការពិនិត្យ​របា​យ​ការណ៍​ពិនិត្យឡើងវិញ​ជា​សកល​តាម​កាលកំណត់ (Universal Periodic Review – UPR) ជុំ​ទី​៤ និង​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ជាតិ​លើកដំបូង​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការការពារ​ជន​គ្រប់រូប​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ នា​សម័យប្រជុំ​លើក​ទី​២៦ របស់​គណៈកម្មាធិការ​ទទួលបន្ទុក​បាត់​ខ្លួន​ដោយ​បង្ខំ អង្គការ​សា​ហ​ប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស​។​

​លោក កែវ សុទ្ធិ ក៏​ជា​មេធាវី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋ​កូ​ឡា​រ៉ា​ដូ (Colorado)​នៃ​សហរដ្ឋអាមេរិក​ផងដែរ​។ មុនពេល​ត្រឡប់មក​កម្ពុជា​វិញ លោក​បាន​បម្រើ​ការងារ​ជា​មេធាវី​ផ្នែក​ព្រហ្មទណ្ឌ នៅ​រដ្ឋ​កូ​ឡា​រ៉ា​ដូ​។ លោក​ក៏​ធ្លាប់​ធ្វើការ​ជា Legal Officer អស់​រយៈពេល​បួន​ឆ្នាំ នៅ​ផ្នែក​សហ​មេធាវី​នាំមុខ​តំណាង​ដើមបណ្ដឹង​រដ្ឋប្បវេណី ដោយ​តំណាង​ដើមបណ្ដឹង​រដ្ឋប្បវេណី និង​ជនរងគ្រោះ​ក្នុង​ដំណើរការ​ចំពោះមុខ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ហៅ​កាត់​ថា “​តុលាការ​ខ្មែរក្រហម​”​។ កាល​លោក​នៅ​ជា​និស្សិត​ច្បាប់ លោក​បាន​ដកស្រង់​បទពិសោធ និង​ធ្វើការ​នៅ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court) នៅ​ទី​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ និង​ក្រុមហ៊ុន​មេធាវី​ចក្រភព​អង់គ្លេស Freshfields Bruckhaus Deringer នៅ​ប្រទេស​សិង្ហ​បុរី​។​

លោក​កែវ​សិទ្ធី​នា​ពេលកន្លងមក​លោកទទួលបាន​បណ្ឌិត​ផ្នែក​ច្បាប់ (Juris Doctor) និង​អនុបណ្ឌិត​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ (Master of Laws in International Human Rights) ពី​សាលា​ច្បាប់ Northwestern Pritzker School of Law ដែលជា​សាលា​ច្បាប់កំពូល​មួយ​នៅ​សហរដ្ឋអាមេរិក និង​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ University of Washington៕a keo remy son1 a keo remy son2 a keo remy son3 a keo remy son4 

​