» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10900 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701071 នាក់

ប្រឡង​បាក់​ឌុប​ឆ្នាំ​អ្នក​ប្រឡង​ជាប់​ច្រើនជាង​ឆ្នាំមុន​តែ​អ្នក​ជាប់​និទ្ទេស​អេ​តិចជាង​

ភ្នំពេញ​៖​ក្រសួង​អប់រំ យុវជន និង​កីឡា មុននេះ​បានឱ្យដឹងថា ការប្រកាស​លទ្ធផល ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ៥ ធ្នូ ២០២២ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២២ សម្រាប់​ខេត្ត​ដទៃទៀត​។ ជា​លទ្ធផល បេក្ខជន​ប្រឡង​ជាប់​សរុប ៩០ ៩៥០ នាក់ ត្រូវជា ៧២.៣៣ ភាគរយ​នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​។ បេក្ខជន​ជាប់ ច្រើនជាង​ឆ្នាំមុន ១៨ ៩៣៤ នាក់ ខណៈ​ឆ្នាំ​២០២១ បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥.៦៥%​។​a bak re1 

​បេក្ខជន​ជាប់​និទ្ទេស A ចំនួន ១ ០៤៩ នាក់ ខណៈ​ឆ្នាំ​២០២១ មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A ចំនួន ១ ៧៥៣​នាក់ និង​ជា​ចំនួន​ច្រើន​បំផុត បើ​គិត​ចាប់តាំងពី​ក្រោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ ដោយ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ការធ្លាក់ចុះអ្នកជាប់និទ្ទេសអេនេះដែរក៏ធ្វើឲ្យការចំណាយលើកអំនោយម៉ូតូកំព្យូទរ័ក៏ថយផងដែរ។

ឆ្នាំ​២០២២​នេះ បេក្ខជន និទ្ទេស B ចំនួន ៧ ២៣២ នាក់​, និទ្ទេស C ចំនួន ១៩ ០៥៣ នាក់​, និទ្ទេស D ចំនួន ៣១ ១៦៦ នាក់​, និង​និទ្ទេស E ចំនួន ៣ ២៤៥០ នាក់​។​​គួរ​បញ្ជាក់ថា ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី ៥ ធ្នូ ២០២២ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​ទូទាំងប្រទេស​សរុប ១២៨ ១៣៤ នាក់ ស្រី ៦៩ ៧៧១ នាក់ មាន​មណ្ឌល​សំណេរ សរុប ២២១ បន្ទប់​ប្រឡង​សរុប ៥ ១៧៤ ក្នុងនោះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ ៧៦ មណ្ឌល ត្រូវជា ១៧៤៣ បន្ទប់ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១៥៤ មណ្ឌល ត្រូវជា ៣៤៣១ បន្ទប់​។
​ក្រសួង​អប់រំ យុវជន និង​កីឡា មុននេះ​បានឱ្យដឹងថា ការប្រកាស​លទ្ធផល ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ៥ ធ្នូ ២០២២ ដោយ​បង្ហាញ​លទ្ធផល បេក្ខជន​ប្រឡង​ជាប់​សរុប ៩០ ៩៥០ នាក់ ត្រូវជា ៧២.៣៣ ភាគរយ នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​។

​ឆ្នាំ​២០២២ បេក្ខជន​ជាប់​និទ្ទេស A ចំនួន ១ ០៤៩ នាក់ (​ឆ្នាំ​២០២១ ចំនួន ១៧៥៣ នាក់​), បេក្ខជន និទ្ទេស B ចំនួន ៧ ២៣២ នាក់ (​ឆ្នាំ​២០២១ ចំនួន ៥ ២១៥ នាក់​), និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ (​ឆ្នាំ​២០២១ ចំនួន ១១ ៦៣៤ នាក់​), និទ្ទេស D ចំនួន ៣១ ១៦៦ នាក់ (​ឆ្នាំ​២០២១ ចំនួន ២៣ ៤៩៩ នាក់​), និង​និទ្ទេស E ចំនួន ៣ ២៤៥០ នាក់ (​ឆ្នាំ​២០២១ ចំនួន ២៩ ៩១៥ នាក់​)​។​​គួរ​បញ្ជាក់ថា ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យម សិក្សា​ទុតិយភូមិ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១២៨ ១៣៥​នាក់ ស្រី​៦៨ ៧៧១​នាក់​, មណ្ឌល​ប្រឡង ២២១, និង​ត្រូវជា ៥ ១៧៤ បន្ទប់​។​a bak re 


​