» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10629 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700800 នាក់

រឿង​ជះ​ស្រា​បៀ​នៅ​ហាង​សមុទ្រ​រីករាយ​ក​ញ្ញ​ទេព​បូ​ព្រឹក្ស​ប្តឹង​ទារ​១០​ម៉ឺន​ដុល្លារ​អាមេរិក


​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦​ធ្នូ​ន​នេះ ទេព បូ​ព្រឹក្ស​តារាចម្រៀង​ដែល​រង​ការ​ជះ​ស្រា​បៀ​ដាក់​កាលពី​យប់ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១​ដោយ ប្តឹង​មនុស្ស​៤​នាក់a teb bo 

ទី​១. បុរស​ដែល​ជះ​ស្រា​បៀ​មកលើ​រូបនាង ទី​២. ម្ចាស់​ហាង “​សមុទ្រ​” ទី​៣. អ្នករៀបចំ​កម្មវិធី និង​ទី​៤. ស្ត្រី​ម្នាក់​ដែល​អះអាងថា ជា​ម្តាយ​របស់​ជនបង្ក ដែល​បាន​ទះកំផ្លៀង​អ្នករាំ​ផ្ទាល់ខ្លួន​នាង ៣​ដៃ ដោយ​ទាមទារ សំណង​១០​ម៉ឺន​ដុល្លារ អាមេរិក​។​សំណង​ដែល​នាង​ទទួលបាន នាង​នឹង​យកទៅ​បរិច្ចាគ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កុមារកំព្រា ជាដើម​។​ប្រភព​ជិតស្និទ្ធ​នឹង​បុរស​ចិត្ត​ខ្លាង​រូបនោះ បាន​ប្រាប់ថា បុរស​អសីលធម៌​ដែល​បាន​ជះ​ស្រា​បៀ​រលើ​កញ្ញា​ទេព បូ​ព្រឹក្ស នោះ មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា “Ret Pov”​។ បុរស​រូបនេះ​គ្រាន់តែ​ជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹង​ម្ចាស់​ហាង​ប៉ុណ្ណោះ គឺ​មិនមែនជា​កូន​ម្ចាស់​ហាង​នោះទេ​។ ស្រីម្ចាស់ហាងមានឈ្មោះក្នុងហ្វេសប៊ុកជូជូឡេង(JUJU Leng)។

​សូមបញ្ជាក់ថា​កញ្ញា ទេព បូ​ព្រឹក្ស បាន​រង​នូវ​អំពើហិង្សា​ទាំង​កណ្តាល យប់​នៅ​ទីតាំង​ភោជនីយដ្ឋានូ​យីហោ សមុទ្រ នេះ​គឺ​ស្ថិតនៅ​ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ករណី​យ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល ដល់​មហាជន​បន្ទាប់ពី​នាង​បង្ហោះ​វីដេអូ​រៀបរាប់​និង ក៏មាន​ការចែករំលែក​យ៉ាង​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​មាន​មហាជន និង​អ្នកសិល្បៈ​ខ្មែរ​ស្ទើរ​មួយ​ប្រទេស ក៏បាន​រិះគន់​យ៉ាង​ចាស់ដៃ និង​ទាមទារ​រក​យុត្តិធម៌​ជូន​កញ្ញា ទេព បូ​ព្រឹក្ស ផង​នោះ​។​

ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្ទាប់ពី​ទទួលបាន​ដំណឹង​និង​ព័ត៌មាន​ដ៏​អយុត្តិធម៌​ខាងលើនេះ​, យប់មិញ​នេះ​នាង​ក៏បាន​បញ្ចេញ​សារ​រិះគន់​និង​ថ្កោលទោស​លើ​ទង្វើ​ខ្វះ​ការពិចារណា​របស់​កូន​ថៅកែ​ហាង សមុទ្រ ខាងលើនេះ​។ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​ប្រកាស​ទាមទារ​រក យុត្តិធម៌​និង​ធានា​ផ្តល់​មេធាវី​តាមផ្លូវ​ច្បាប់​ដល់ក​ញ្ញា ទេព បូ​ព្រឹក្ស ផងដែរ​។​ក្រៅពីនេះ​មា​នក​ញ្ញ​មា​សុខ​សោភា​ជាពិសេស​លោកស្រី​ញ៉ែម​មរ​ត​ត​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ក៏បាន​កាន់ជើង​កញ្ញា​ទេព​បូ​ព្រឹក្ស​ក្នុង​រឿង​មួយ​នេះដែរ​។​

​កញ្ញា​ទេព បូ​ព្រឹក្ស​ដែល​កំពុង​ស្ថិតនៅក្នុង​ហេតុការណ៍​ខាងលើនេះ នាង​បាន​និយាយ​ទាំង​ស្រែក​ទ្រហោយំ​បង្ក​ការភ្ញាក់ផ្អើល​ថា នៅ​យប់​ថ្ងៃកើតហេតុ​នាង​ទទួល​បានការ អញ្ជើញ​ជាតា​រា​កិត្តិយស​ដើម្បី​ចូលរួម​ចម្រៀង​បង្ក​ការសប្បាយរីករាយ​នៅក្នុង​កម្មវិធី Hite X’mas Edition Party ដែល​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន «​សមុទ្រ​» រៀបចំឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ហៃ Hite របស់​ប្រទេស​កូរ៉េ​ចាប់ពី​វេលា​ម៉ោង​១០​យប់​ហើយ​នៅពេលដែល​នាង​មកដល់​វេលា​ម៉ោង​ប្រមាណ​៩​និង​៥០ ក៏ត្រូវ​បាន​ម្ចាស់​ហាង​ខឹង​រហូត​ឡើងទៅ​ស្តីបន្ទោស​នាង​ដល់​លើ​ឆាក​។​

​កញ្ញា ពេ​ទ បូ​ព្រឹក្ស បាន​បន្តទៀតថា ដោយសារ​មិន​ចង់​មាន​បញ្ហា​វែងឆ្ងាយ​ហើយ​ណាមួយ​នាង​ត្រូវ​ទៅ​ចូលរួម​ច្រៀង​កម្មវិធី​មួយទៀត​ផង​នោះ ក៏បាន​និយាយ​សម្រួល​សុំ​ថៅកែ​ហាង​និង​អ្នករៀបចំ​កម្មវិធី​ដើម្បី​ឡើង​ច្រៀង​នៅ​ម៉ោង​១០​ជាង ប៉ុន្តែ​ភ្លាមៗ​នោះ​ថៅកែ​ហាង​មិនបាន​និយាយ​តប​នាង​ទេ​ព្រោះ​ខឹង​ហើយ​នៅពេលដែល​នាង​ឡើង​ច្រៀង​លើ​ឆាក​មិនទាន់បាន​ប៉ុន្មាន​ផង ក៏មាន​បុរស​ម្នាក់​យក​កំប៉ុង​ស្រា​បៀរ​មក​គប់​លើ​នាង​ធ្វើ​ឲ្យ​ខ្មាស​គេ​ទើប​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​តែម្ដង​។

ក្រោយ​កើតហេតុ​មាន​ហេតុការណ៍​នេះ​ឡើង គេ​ក៏​សង្កេតឃើញ​វត្តមាន​របស់លោក ជី​ដេវីត ដែលជា​គូស្នេហ៍​របស់​កញ្ញា ទេព បូ​ព្រឹក្ស បង្ហាញខ្លួន​នៅ​ទីតាំង​កើតហេតុ​ផងដែរ​។​លោក ជី​ដេវីត ថែមទាំង​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​របស់​ផងដែរ​ថា​៖”​សម័យ​ឆ្នាំ​២០១៨​សម័យ​សន្តិភាព​ទៅហើយ​នៅមាន​មនុស្ស​ធ្វើអំពើ​ហិង្សា​លើ​មនុស្ស​ស្រី​ទៅ​កើត . ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ទៅលើ​ច្បាប់​ក្រសួង​មាន​សម្ថ​កិច្ច និង​ចាប់គាត់​មក​ទទួលខុស​ត្រូវ​មុខ​ច្បាប់​,​កូនចៅ​សង្ឃឹម​យ៉ាង​មុត​ម៉ាំ សង្ឃឹម​ចេញពី​បេះដូង​។​” “​កាយវិការ​ដែល​អ្នកឯង​ធ្វើ​ដាក់​គាត់​ប្រមាថ​គាត់ វា​ធ្វើអោយ​ខ្ញុំ​ឈឺចាប់​ណាស់ អា​ភាព​ចោលម្សៀត​របស់​អ្នកឯង​និង​បញ្ចប់​អ្នក​វិញ ខ្ញុំបាទ ងួន ចាន់ ដេវីត ខ្ញុំ​និង​រក្សា​ជំហរ​យ៉ាង​មុត​ម៉ាំ​ដោយ​មិនអោយ​អ្នកឯង​រួចខ្លួន​ឡើយ ច្បាប់​និង​ប្រមាញ់​អ្នកឯង ទោះ​អ្នកឯង​មាន​ស្លាប​ក៏​ហោះ​មិន​រួច​ដែរ​”​។​ទោះជាយ៉ាងណាលោកថៃនរៈសត្យារដ្ឋលេខាធិការក្រសួងវប្បធមិចាត់ទុករឿងចឹងជារឿងធម្មតាបើចង់ឲ្យធំវាធំបើចង់ឲ្យទូចវាទូច!។មិនដឹងថាលោករដ្ឋលេខាធិការកាន់ជើងខាងណាទេ?a teb bo1 a teb bo2 a teb bo3 a teb bo4 a teb bo5 a teb bo6 a teb bo7 


​