» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10264 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700435 នាក់

នគរបាល​កំពុង​ស្វែងរក​ជនជាតិ​ចិន​៤​នាក់ ដែល​បាន​ចាប់​បង្ខាំង និង​ប្រើ​ហិង្សា​លើ​បុគ្គលិក​ខ្មែរ ៣​នាក់ ក្នុង​កាស៊ីណូ Gold City

 


​ខេត្តក្រចេះ​៖ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល បាននិងកំពុង​ស្រាវជ្រាវ ស្វែងរក ជនជាតិ​ចិន​ចំនួន ០៤​នាក់ ដែលជា​មេការ​ក្នុង​កាស៊ីណូ Gold City ដែល​បាន​បង្ខាំង​បុគ្គលិក​ជនជាតិខ្មែរ​ចំនួន ០៣​នាក់ ក្នុង បន្ទប់​រដ្ឋបាល​និង​ប្រើ​ហិង្សា កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៥ ។​a casino kro 

យោងតាម​សេចក្ដីបំភ្លឺ​របស់​អធិការនគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​៖ នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៥ មានឈ្មោះ ខ​.​ស​. បាន​ប្តឹង​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ទៅនឹង​ករណី មាន​ការចាប់​បង្ខាំង​មនុស្ស និង​ប្រើ​អំពើហិង្សា នៅ​ចំណុច​កាស៊ីណូ Gold City​។ ក្រោយពី​ទទួលបាន ព័ត៌មាន​នេះ និង​ដោយមាន​ការយកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ទាន់ ដោយ​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ និង​ជា​លទ្ធផល​បាន​រកឃើញ​មាន​ជនរងគ្រោះ​ចំនួន ០៣​នាក់ ដែល​ត្រូវបាន​មេការ ធ្វើការ​ឃាត់ទុក​។

​តាម​ការឆ្លើយបំភ្លឺ​រប​ស់ជន​រងគ្រោះ​ទាំង ០៣​នាក់​ខាងលើ មុនពេល​កើតហេតុ​នា​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២៥ ពួកគេ​ត្រូវបាន​ឈ្មោះ ធ​.​ប​. បបួល​ធ្វើការ​រៀបចំ​គម្រោង​ធ្វើ​បៀ​ឲ្យ​ភ្ញៀវ​ឈ្នះ​លុយ​ពី​ខាង​កាស៊ីណូ ហើយ​ពេលដែល​ភ្ញៀវ​លេង​ឈ្នះ ពួកគេ​នឹង​ទទួលបាន​លុយ​ភាគរយ​ពី​ភ្ញៀវ ពេលនោះ​ពួកគេ​ទាំង ០៣​នាក់ ក៏ បាន​យល់ព្រម​សហការ​។ រហូតដល់​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២៥ ឈ្មោះ ធ​.​ប​. ក៏បាន​ធ្វើការ​ចែក​លុយ​ដែលជា ភាគរយ​ដែល​ភ្ញៀវ​បានឈ្នះ​ពី​កាស៊ីណូ​មក​ឲ្យ​ពួកគេ​ទាំង ០៣​នាក់ ដោយ​ក្នុង​ម្នាក់​ទទួលបាន​លុយ​ចំនួន ៨០០​ដុល្លារ ហើយ​ឈ្មោះ ធ​.​ប​. បានធ្វើការ​គេចខ្លួន​មិនឃើញ​មក​ធ្វើការ​។

លុះដល់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៥ គម្រោង​ដែល​ខ្លួន​បានរៀបចំ​ត្រូវបាន​បែកធ្លាយ​ព័ត៌មាន​ដល់​ខាង​កាស៊ីណូ និង​មាន​ជនជាតិ​ចិន​ចំនួន ០៤​នាក់ ដែលជា​មេការ បានមក​សួរនាំ​ដល់​បន្ទប់​ជួល ដោយ​ប្រើ​ហិង្សា និង​បាន​នាំ​ពួកគេ​ទាំង ០៣​នាក់ មកឃាត់​ទុក​ក្នុង បន្ទប់​រដ្ឋបាល​កាស៊ីណូ Gold City​។​ចំពោះ​ជនជាតិ​ចិន​ទាំង ០៤​នាក់ ដែលជា​មេការ បាន​គេចខ្លួនបាត់​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ នៃ អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល បាន​នឹង​កំពុង​ស្រាវជ្រាវ ស្វែងរក ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕a casino kro1 a casino kro2 a casino kro3 a casino kro4
​