» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9601 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699772 នាក់

ចិន​ខ្មែរ​ពាក់​ព​ន្ធ័​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ​ត្រុ​វ​បាន​អាវុធហត្ថ​បញ្ជូនទៅ​តុលាការ​


​ព្រះសីហនុ​៖ ជនសង្ស័យ ពាក់​ព​ន្ធ័​គ្រឿងញៀន​ចំនួន​១០​នាក់​រួមមាន ជនជាតិ​ចិនដីគោក ចំនួន​០៦​នាក់ ចិនតៃវ៉ាន់ ចំនួន ០១ នាក់ ជនជាតិខ្មែរ ចំនួន​០៣​នាក់ និង​សារធាតុ​ញៀន ព្រមទាំង​សារធាតុ​គីមី​ផ្សំ ទម្ងន់​ជាង​១​តោន រថយន្ត​៨​គ្រឿង​ម៉ូតូ​២​គ្រឿង​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២២​។a drug sihanuk 


​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​បំបែកសំណុំរឿង​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នេះ គឺធ្វើឡើង​ដោយ​គណៈកម្មការ​ចំពោះ​កិច្ច ដែល​បង្កើត​ដោយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​ប្រធាន អមដោយ​អនុប្រធាន​ចំនួន​៣​រូប និង​សមាជិក ចំនួន​៥​រូប​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គណៈកម្មការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្រោម​ការសម្របសម្រួល​ពី​លោក ចន្ទ ដា​រិ​ទ្ធ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។


​ឧក្រិដ្ឋជន​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​១០​នាក់ នោះ រួមមាន​១/ ឈ្មោះ ZHOU JING BIN ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​សណ្ឋាគារ ហាន​ហ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។២/ ឈ្មោះ CAI JIAN FONG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ កាន់​លិខិតឆ្លងដែន​លេខ​353141470 ស្នាក់នៅ​មិន​ពិតប្រាកដ​។​៣/ ឈ្មោះ​YE LICHI ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​។៤/ ឈ្មោះ WANG JIAN ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​កសិករ ស្នាក់នៅ​អគារ​ខុន​ដូ​ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​៥/ ឈ្មោះ ព្រឹម រាជ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​រត់​តាក់ស៊ី ស្នាក់នៅ​មិន​ពិតប្រាកដ​។

៦/ ឈ្មោះ ចាន់ រតនា ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ​ជនជាតិខ្មែរ​ស្នាក់នៅ​ក្រុង​បាវិត​។​៧/ ឈ្មោះ​LI PENG FEI​ភេទ​ប្រុស​អាយុ ២៤ ឆ្នាំ​ចិន​ជាតិចិន​លិខិតឆ្លងដែន​លេខ​EE2655874​ស្នាក់នៅ​ក្រុង​បាវិត​។
៨/​ឈ្មោះ LIU YANG ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​អគារ​ខុន​ដូ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​+​ខេត្ត​ព្រះសីហនុ ។​៩/​ឈ្មោះ ZHAO BING FEI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​អគារ​ខុន​ដូ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​+​ខេត្ត​ព្រះសីហនុ ។​១០/ ឈ្មោះ ពោធិ បញ្ញា ហៅ ចៅ ភេទ​ប្រុស អាយុ​៣១ ឆ្នាំមាន​ទីលំនៅ មុខ​ក្លិប​LV​ចាស់ ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ រួម​នឹង​វត្ថុតាង សារធាតុ​ញៀន (​កេ​តា​មីន​) ទម្ងន់​សរុប ១,១៣៣​គីឡូ ៧៨៩,១១​ក្រាម​, តម្រុយ​សារធាតុ​ញៀន (MDMA) ទម្ងន់​សរុប ២​គីឡូ ៥៩៧.៨​ក្រាម​), សារធាតុ​គីមី សរុប​ទម្ងន់ ១០​គីឡូ ៣៥៨​ក្រាម​, សារធាតុ​គីមី​ផ្សំ ទម្ងន់ ៥០០​ក្រាម , សារធាតុ​គីមី ទម្ងន់ ៤២០​ក្រាម​, សារធាតុ​គីមី​មិន​ច្បាស់ ទម្ងន់ ៤៤៨​ក្រាម, ម្សៅ​ក្រាម​ស​ថ្លា ទម្ងន់ ៧,២៤​ក្រាម (​មេ​តា​ហ្វេ​តា​មីន​), ម្សៅ​គ្រាប់​ពណ៌​ទឹកក្រូច (WY) ទម្ងន់ ៣,៤៨​ក្រាម (​មេ​តំ​ហ្វេ​តា​មីន​),​ម្សៅ​ពណ៌​ស្វាយ (MDMA) ទម្ងន់ ៣៨១,២៨​ក្រាម​, ទូរស័ព្ទដៃ ចំនួន​១៤​គ្រឿង​,​លិខិតឆ្លងដែន ចំនួន​០៩​ច្បាប់,​ប័ណ្ណបើកបរ ចំនួន​០១​សន្លឹក​,​ចិញ្ចៀន​លោហធាតុ​ពណ៌​ទឹកប្រាក់ ចំនួន​០២​វង់​,​ខ្សែ​រក​លោហធាតុ​ពណ៌​ទឹកប្រាក់ ចំនួន​០១​ខ្សែ, ប័ណ្ណ​ការងារ​ជនបរទេស ចំនួន​០១​សន្លឹក (​ជនជាតិ​ចិន​) ,​នាឡិកាដៃ ចំនួន​០៣​គ្រឿង, ប័ណ្ណ​សម្គាល់​យានយន្ត ចំនួន​០១​សន្លឹក​, កាបូប​ពណ៌​ខ្មៅ ចំនួន​០២​ដប​ជក់ ចំនួន​០១, កាត​ផ្សេងៗ ចំនួន​០៥​សន្លឹក​, កុំព្យូទ័រ ចំនួន​០១​គ្រឿង​, ប័ណ្ណ​សម្គាល់​ជនជាតិ​ចិនតៃវ៉ាន់ ចំនួន​០១, ប័ណ្ណសម្គាល់ខ្លួន (​ឈ្មោះ CAI JIANFONG) ចំនួន​០១,​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​០១, ប័ណ្ណសម្គាល់ខ្លួន ចំនួន​០២​សន្លឹក.។

, កាត​ធនាគារ ចំនួន​០១​សន្លឹក​, ប្រាក់​បាត ចំនួន​៥.២៧០ (​ម្ភៃ​បាត​),​ប្រាក់​ដុល្លារ ចំនួន​$១៨១០ (​មួយ​ពាន់​ប្រាំបី​រយ​ដប់​ដុល្លារ​អាម៉េរិក​), ប្រាក់រៀល ចំនួន​៤៥០០ (​បួន​ពាន់​ប្រាំ​រយ​រៀល​), ម៉ាស៊ីន​ហ្គេម ចំនួន​០១​គ្រឿង, ឧបករណ៍​វេច​ខ្ចប់ និង​កែច្នៃ​គ្រឿងញៀន​មួយចំនួន​, ម៉ូតូ ចំនួន​០១​គ្រឿង ម៉ាក ហុងដា CB400 ពណ៌​លឿង​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1J-9559, ម៉ូតូ ចំនួន​០១​គ្រឿង ម៉ាក ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1J-9824, រថយន្ត ចំនួន​០១​គ្រឿង ម៉ាក FORD ពណ៌​ស ពាក់​ស្លាក​លេខ 2BF-7484, រថយន្ត ចំនួន​០១​គ្រឿង TUNDRA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BJ-8429,​រថយន្ត ចំនួន​០១​គ្រឿង TUNDRA ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2BR-8706, រថយន្ត ចំនួន​០១​គ្រឿង TUNDRA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-1313, រថយន្ត ចំនួន​០១​គ្រឿង TUNDRA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BP-7818, រថយន្ត ចំនួន​០១​គ្រឿង ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ 2A-4216, រថយន្ត ចំនួន​០១​គ្រឿង ម៉ាក LEXUS CT200H ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BL-1872, រថយន្ត ចំនួន​០១​គ្រឿង ម៉ាក HILANDER ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-9067។a drug meas a drug pm 

 

​