» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11076 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701247 នាក់

គ្មាន​រឿង​ចាប់​បង្ខាំង​ក្មេងស្រី​ទេ​គឺ​មានតែ​កូនស្រី​កុហក​ឪពុក​យក​ម៉ូតូ​លក់​ស៊ីចាយ​!

 

​ភ្នំពេញ ៖ មិនមាន​ករណី​ចាប់​ក្មេង​ដាក់​រថយន្ត​យកទៅលក់​នោះទេ​ការពិត​នោះ គឺ​ករណី​យ៍​ឪពុក​ចាញបោក​កូនស្រី​របស់គាត់​ចាញ់បោក​គេ អស់​ម៉ូតូ​តែប៉ុណ្ណោះ​។​នេះ​ជាការ​អះអាង​របស់លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ​នៅ​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨​។​a cheat g1 

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា បាន​បញ្ជាក់ថា បន្ទាប់ពី​មាន​ព័ត៌មាន​លេច​ឭ​កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ ថា​មានការ​បង្ខាំង​ក្មេងស្រី​ជាច្រើន​នាក់​រួចមក​សមត្ថកិច្ច​បាន​បានធ្វើការ​ស្រាវជ្រាវ​បំបែកសំណុំរឿង​នេះ គឺ​មិន​ដូច​សារព័ត៌មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ​ថា​មានការ​បង្ខាំង​ក្មេងស្រី​ជាច្រើន នោះទេ ។

សូមបញ្ជាក់ថា​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បានទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ក្មេងស្រី​ខាងលើ តាំងពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ មកប្តឹង​ថា កូនស្រី​របស់គាត់​ឈ្មោះ ស៊ំ ដា​វីន រៀន​ថ្នាក់​ទី​១២ បាន​ចេញពីផ្ទះ​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ទៅ​រៀន​គួរ​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ដើម្បី​រៀន​បំប៉ន​ត្រៀម​ប្រ​ឡប​បាក់​ឌុប​ថ្នាក់​ទី​១២ ដោយ​ចេញទៅ​បាត់​រហូតដល់​ថ្ងៃទី​៤ ខែសីហា មិនឃើញ​ត្រឡប់មកផ្ទះ​វិញ​នោះទេ សូម​ឲ្យ​សមត្ថកិច្ច​ទាំងអស់​ជួយ​ស្រាវជ្រាវ​រក​កូនស្រី​គាត់​ផង​។​

​លោក​អធិការ​ជិម​ស៊ីថា​បន្តថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​នេះ​រួច សមត្ថកិច្ច​បាន​សហកា​រ​ជាប់​រហូតដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ ឪពុក​ក្មេងស្រី​ខាងលើ បាន​ទៅ​ឃើញ​កូន​របស់គាត់​នៅឯ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កេងកង​២ និង​បាន​យក​កូន​មកដល់​ផ្ទះ​ដោយបាន​ជឿ​ពាក្យសម្តី​កូន ថា​មាន​ករណី​បង្ខាំង​មនុស្ស​ជាច្រើន​នៅក្នុង​ផ្ទះ ដូច្នេះហើយ​ទើប​ឪពុក​ក្មេងស្រី​ខាងលើ​បាន​បំភ្លឺ​ប្រាប់​សារព័ត៌មាន​មួយចំនួន​ពី​ការចាប់​បង្ខាំង​មនុស្ស​នេះ ។

ប៉ុន្តែ​ក្រោយពី​សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​លម្អិត​នេះ​រួចមក ដល់​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា លទ្ធផល គឺ​កូនស្រី​បាន​កុហក​ឪពុក ព្រោះ​កាលពី​ថ្ងៃទី​៣ កូនស្រី​បាន​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ចេញពីផ្ទះ​យកទៅលក់​នៅ​ហាង​ឡាក់​គី ក្នុង​ខណ្ឌ​៧​មករា ដោយ​ប្រាប់​ម្ចាស់​ហាង​ថា អត់​មាន​លុយ​បង់​សាលា ក្នុងតម្លៃ​៦៥០​ដុល្លារ ប៉ុន្តែ​ដោយសារតែ​អត់​អី​ជិះ ទើប​មក​ទិញ​ម៉ូតូ​ម៉ាក ធូ​ដេ ពណ៌​ប្រផេះ​លាយ​ខ្មៅ ក្នុងតម្លៃ​៥០០​ដុល្លារ ដូច្នេះ​លុយ​ដែល​នៅសល់​គឺ​១៥០​ដុល្លារ ដោយបាន​ជិះ​ម៉ូតូ​នេះ​ទៅ​បាត់​។ លុះដល់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ នាង​បាន​យក​ម៉ូតូ​នេះ​មកវិញ ដោយ​ពាក់​ម៉ាស់​មុខ មក​អង្វរ​ម្ចាស់​ហាង​ថា ឪពុក​គាត់​ឈឺ​ធ្ងន់​ណាស់​នៅ​ពេទ្យ​កាល់​ម៉ែត្រ សុំ​លក់​ម៉ូតូ​នេះ ទើប​ម្ចាស់​ហាង​ព្រម​ទិញ​វិញ ។ ដូច្នេះ​មិនមាន​ករណី​ចាប់ជំរិត​ឬ​បង្ខាំង​ក្មេងស្រី​នោះទេ​។​

​ដោយឡែក បុរស​ឈ្មោះ ស៊ំ វ​ឌ្ឍ​នា ត្រូវជា​ឪពុក​ក្មេងស្រី​ឈ្មោះ ស៊ំ ដា​វីន បាន​បកស្រាយ​ប្រាប់​កាសែត​ថា ក្រោយពី​គាត់​បាន​ស្តាប់​សមត្ថកិច្ច​បកស្រាយ​ពី​ការស្រាវជ្រាវ​រួចមក គាត់​បានដឹងថា គាត់​ចាញ់បោក​កូន ដោយសារ​ជឿ​ពាក្យសម្តី​កូន​គាត់​ទាំងស្រុង​ថា​មានការ​ចាប់ជំរិត​ក្មេងស្រី​ជាច្រើន​នាក់​បង្ខាំង​ទុក​លក់ ដូច្នេះ​គាត់​សូម​អះអាង​សារជាថ្មី​ថា មិនមាន​ករណី​ចាប់ជំរិត​ក្មេងស្រី​ដាក់​រថយន្ត​យកទៅលក់ នៅក្នុង​ប្រទេស​កម្ពុជារ​បស់​យើង​នោះទេ ។

គាត់​បាន​បន្តថា នេះ​ដោយសារតែ​គាត់​ស្រឡាញ់ និង​ជឿ​កូន​ខ្លាំងពេក ទើប​កូន​បោក​គាត់​យក​ម៉ូតូ​ទៅ​លក់​ស៊ីចាយ ភូតកុហក​គាត់​បែបនេះ​។ ឪពុក​ក្មេងស្រី​ខាងលើ ក៏បាន​សុំទោស​ជា​សាធារណៈ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​សុំទោស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តាញ​សង្គម​Facebook និង​បណ្តាសារ​ព័ត៌មាន​នានា ចំពោះ​រឿងរ៉ាវ​ទាំងនេះ​ផងដែរ​។a cheat g a cheat g2 a phal net1 a phal net2 

​