» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10944 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981980 នាក់

កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

 

ប្រទេសកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន និងកន្លែងខ្លះខ្លាំងជោគជាំរហូតបង្កជាគ្រោះទឹកជំនន់នៅថ្ងៃអាទិត្យដោយសារតែព្យុះ បាវី នៅតែបន្តជះឥទ្ធិពលលើខ្យល់មូសុងនិរតី ទោះបីជាវាដល់ដំណាក់កាលរលាយចេញទៅហើយ​ក្ដី។a k storm 

ផ្កាយរណបជប៉ុន Himawari បានបង្ហាញឲ្យឃើញថាមាន ពពកភ្លៀងផ្កាស្ពៃដ៏ក្រាស់ខ្មឹកៗហាក់នៅជាប់វិលវល់ពីលើខេត្តកំពត ព្រះសីហនុ កោះកុង និងផ្នែកខ្លះនៃខេត្តពោធិ៍សាត់ បាត់ដំបង និងកំពង់ស្ពឺ តាំងតែពីយប់មិញថ្ងៃទី១១កក្កដាមក មកទល់រសៀលថ្ងៃអាទិត្យទី ១២ ខែកក្កដា នេះ។ ស្ថានភាពនេះនឹងបង្កឲ្យគ្រោះទឹកជំនន់ រហ័ស ជាពិសេសតាមជ្រលងភ្នំដងអូរ និងស្ទឹងនៃខេត្តទាំងប៉ុន្មានខាងលើ។

នៅខាង តំបន់ភាគខាងជើង និងឦសាន ដូចជាខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក៏មានពពកភ្លៀងរាលដាលគួរឱ្យកត់សម្គាល់ផងដែរនៅរសៀលថ្ងៃអាទិត្យ ប៉ុន្តែមិនធ្ងន់ធ្ងរដូចជាបណ្ដាខេត្តជាប់មាត់សមុទ្រនោះទេ។

 

ដោយឡែកនៅប្រទេសចិនវិញព្យុះទីហ្វុងបាវី (Bavi) ត្រូវបាន​បន្ថយ​​​ឥទ្ធិពលទៅជាព្យុះត្រូពិច​​កម្រិត​ធ្ងន់ធ្ងរនៅថ្ងៃទី១២ ខែកក្កដា បន្ទាប់ពីបានបោកបក់ចូល​ដល់​ចិន​​ដីគោកនៅភាគខាងកើតប្រទេសចិន ជាកន្លែងដែលអាជ្ញាធរបានជម្លៀសមនុស្សជិត២លាននាក់តាម​​គន្លង​ឥទ្ធិពល​របស់​ព្យុះ​ដ៏កំណាច​ដែល​មាន​ឥទ្ធិពល​ដ៏​យូរមួយ​នេះ​​។​​បណ្តាញ​ផ្សព្វផ្សាយ​នានា មិន​ទាន់បាន​បញ្ជាក់​​​​អំពី​​ការខូចខាត ឬអ្នកស្លាប់នោះទេ។

មុនពេលទៅដល់ប្រទេសចិន ព្យុះនេះបានបោកបក់ភាគខាងជើងតៃវ៉ាន់ និងកោះដាច់ស្រយាលភាគនិរតីរបស់ប្រទេសជប៉ុន ដោយបាន​បង្ក​ឲ្យ​ដួល​រលំដើមឈើ និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់។

អាកាសធាតុអាក្រក់​បណ្តាល​មក​ពី​ព្យុះ​ទីហ្វុង បាវីនេះ បានបង្កការបំផ្លិចបំផ្លាញនៅភាគខាងត្បូង និងកណ្តាលប្រទេសចិនក្នុងសប្តាហ៍កន្លងមកនេះ ដោយព្យុះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩ នាក់ និង​បណ្តាលឱ្យទន្លេរាប់សិប​​​ពេញ​ប្រៀប​ដោយ​ទឹកជំនន់​ និងអាងស្តុកទឹកមួយបានបាក់ បណ្តាល​ឲ្យ​មាន​ការ​ជន់​លិច​យ៉ាង​ធ្ងន់ធ្ងរ​​​។

ព្យុះ​ទីហ្វុង​បាវី បានបោកបក់ចូលដីគោកជាលើកដំបូងនៅម៉ោងប្រហែល ១១:២០ យប់ថ្ងៃទី១១ ខែកក្កដា នៅខេត្ត Zhejiang ដោយមានខ្យល់បក់ក្នុងល្បឿន ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមការដកស្រង់សម្តីរបស់ទីភ្នាក់ងារសង្កេតមើលឧតុនិយមខេត្ត។

ស្ថានីយ៍ទូរទស្សន៍ជាតិ CCTV បានរាយការណ៍ នៅពេលដែលព្យុះបាវីបានវាយប្រហារទីក្រុង Yuhuan ថា «តំបន់វាយប្រហារស្នូលបានជួបប្រទះនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដោយមានទឹកហូរយ៉ាងលឿននៅលើដី និងដើមឈើតាមដងផ្លូវត្រូវបានរលំ»​​។រដ្ឋបាលអាកាសធាតុចិនបានរាយការណ៍ថា នៅម៉ោងប្រហែល ៥ ព្រឹក ថ្ងៃទី ១២ ខែកក្កដា កម្លាំងរបស់វាបានចុះខ្សោយ​ឥទ្ធិពល​​ទៅជាកម្រិតព្យុះត្រូពិចធ្ងន់ធ្ងរ ។a china storm bavy a k storm1