» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10796 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700967 នាក់

ស្ទាវ​មួយក្រុម​នៅ​ចោមចៅ​ដេញ​កាប់​យុវជន​៣​នាក់​រងរបួស​ធ្ងន់​ម្នាក់​

ភ្នំពេញ​៖ យុវជន​៣​នាក់​ពេល​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​បំណង​ទៅ​កន្លែង​ស្នាក់នៅ​វិញ​ស្រាប់​តែមាន​ក្រុម​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​៦​ទៅ​៧​នាក់​ប្រដាប់​ដោយ​កាំបិតប៉័ងតោ​និង​ដាវ​ដេញ​កាប់​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​កាលពី​វេលា​ម៉ោង​០១​និង​២២​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨​ខែ ធ្នូ ឆ្នាំ​២០២២ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ មុខ​បុរី​លន​ស៊ី​ធី ភូមិ​ព្រៃ​ព្រីង​ត្បូង​ទី​១ សង្កាត់​ចោមចៅ​ទី​២ ខ​ណ្ខ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ដោយ​គ្មាន​ខ្លាចញញើត​សម​ត្ត​កិច្ច​អី​តិច​សោះ​។​a beat boy 

ជនរងគ្រោះ​ឈ្មោះ ឈាន ថៃ អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ក្នុង​បុរី​លន​ស៊ី​ធី ភូមិ​ព្រៃ​ព្រីង​ទី​១ សង្កាត់​ចោមចៅ​២ ខ​ណ្ខ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ រងរបួស​ផ្នែក​ក​និង​ឆ្អឹងខ្នង​។សេចក្តីរាយការណ៍​ឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1JS- 4108​ចេញពី​កន្លែង​ផឹកស៊ី​មួយកន្លែង​បំណង​ទៅ​ការដ្ឋាន​សំណង់​ស្នាក់នៅ​វិញ​។ ពេលធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​មុខ​វត្ត​ព្រៃ​ស្ពឺ​ឃើញ​មាន​ក្រុម​ក្មេង​ទំនើង​មួយក្រុម​ជិះ​ម៉ូតូ​៣​គ្រឿង​មាន​គ្នា​៦​ទៅ​៧​នាក់ ហើយក៏​បាន​ជិះ​វ៉ា​ទៅមុខទៀត​ផុត​ទៅ​។ ស្រាប់តែ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ប្រដាប់​ដោយ​កាំបិតប៉័ងតោ​និង​ដាវ​បាន​បើក​ម៉ូតូ​ដេញ​កាប់​ដោយ​ចោទថា​ក្រុម​ជនរងគ្រោះ​មើលមុខ​ឌឺ​គេ​ពេក បណ្តាលឱ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ ចំណែក​២​នាក់​ទៀត​រត់គេច​រួច​ខ្លួន​ទាន់​។ក្រោយ​កើតហេតុ​ក្មេង​ទំនើង​ទាំងនោះ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​ទៅ ចំណែក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​កង​សង្គ្រោះ​៧១១ នៃ​កងពលតូច​លេខ​៧០ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​មិនដឹងថា​តើ​សម​ត្ត​កិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​សម​ត្តភាព​អាច​បង្ក្រាប​ពួកក្មេង​ទំនើង​ដែល​បង្កបញ្ហា​បានដែរ​ឬ​អត់​ន៉ោះ​ទេ​?​។​a beat boy1 

​