» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4962 នាក់

ម្សិលមិញ 7641 នាក់

សរុប 18983653 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​កុំ​ឲ្យ​ពង្រីក​បញ្ហា​ប្រើ​ដ្រូ​ន​ធ្វើ​ឃា​ត​ចេញ​ផុតពី​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ ទៅកាន់​ប្រទេស​ផ្សេង​


​ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២៥​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ពង្រីក​ករណី​យ៍​ពត៍​មាន​ដ្រូ​ន​ធ្វើឃាត​រាលដាល​ដល់​ប្រទេស​ផ្សេងៗ​ក្រៅពី​ច​ម្លោះ​កម្ពុជា​ថា​។​a hun dron 

ក្នុង​សំណេរ​តាម​បណ្តាញ​សង្គម​សម្តេច​តេ​ជោ​បាន​បកស្រាយ​រឿង​២ ពាក់ព័ន្ធ​ការធ្វើឃាដ​សម្តេច និង​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​រឿង​បរទេស​ផ្តល់​ដ្រូ​ន​កម្ពុជា និង​ថៃ ព្រមទាំង​លក់​គ្រាប់ និង​យន្តហោះ​ពី​កូរ៉េខាងត្បូង ហើយ​ស្នើ​មេត្តា​កុំ​ឲ្យ​ពង្រីក​បញ្ហា​ចេញ​ផុតពី​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ទៅកាន់​ប្រទេស​ផ្សេង​។​​សំណេរ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ខ្លឹមសារ​ថា​៖​ប៉ុន្មាន​ថ្ងៃនេះ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពីរ​គឺ​ទីមួយ​ទាក់ទង​ដល់​ការ​ផ្តល់ជំនួយ​ដ្រូ​ន​របស់​ជប៉ុន​ឲ្យ​ថៃ ការផ្តល់​ដ្រូ​ន​ពី​ចិន​ឲ្យ​កម្ពុជា និង​ការលក់​គ្រាប់​និង​យន្តហោះ​ពី​កូរ៉េខាងត្បូង​ឲ្យ​ថៃ ដើម្បី​ធ្វើឃាដ​លើ ហ៊ុន សែន និង ហ៊ុន ម៉ា​ណែ​ត​។ ទី​ពីរ​គឺ​ការរៀបចំ​ផែនការ​ធ្វើឃាដ​ពី​សំណាក់​មេដឹកនាំ​ថៃ​មកលើ​ខ្ញុំ និង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។ បញ្ហា​ទាំងពីរ​នេះ​បើ​មិនមាន​ការបកស្រាយ​ឬ​រំលត់​ទេ វា​នឹង​ក្លាយជា​បញ្ហា​ធំ​សម្រាប់​ថ្ងៃក្រោយ​។ ដូចនេះ​ខ្ញុំ​សូម​ធ្វើការ​បកស្រាយ​ដូចខាងក្រោម​៖

១. រឿង​ដ្រូ​ន និង​អាវុធ ឬ​យន្តហោះ​ទោះ​កម្ពុជា ឬ​ថៃ បានមកពី​ប្រភព​ណា​ក៏ សូមមេត្តា​កុំ​ពង្រីក​បញ្ហា​ចេញ​ផុតពី​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​ទៅកាន់​ប្រទេស​ផ្សេង ក្នុងពេល​ប្រទេស​ទាំងនោះ​កំពុង​ជួយ​ដល់​ការបញ្ឈប់​ជម្លោះ និង​គាំទ្រ​ដល់​ការឈប់​បាញ់​និង​ជំរុញ​ឲ្យ​មាន​សន្តិភាព​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ​។​២. រឿង​ផែនការ​ធ្វើឃាដ​របស់​មេ​ដឹកនាំ​ថៃ​មកលើ​រូបខ្ញុំ និង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត រឿងនេះ​ពិបាក​និង​ជឿ​ណាស់ បើទោះបីជា​មេដឹកនាំ​ថៃ​ស្អប់ ឬ​មិន​ចូលចិត្ត​ខ្ញុំ និង ហ៊ុន ម៉ា​ណែ​ត ក៏ដោយ​ក៏​មេដឹកនាំ​ថៃ​មិនទាន់​ឈានដល់​កំរិត​អគុណ​ធម៌​មក​រៀបចំ​ផែនការ​សម្លាប់​ខ្ញុំ និង ហ៊ុន ម៉ា​ណែ​ត នោះដែរ​។​

​ក្នុង​ប្រវត្តិសាស្ត្រ​គេ​តែងតែ​រក​វិធី​សម្លាប់​មេទ័ព​ដែល​ពូកែ ដើម្បី​ងាយ​យកឈ្នះ​លើ​សង្គ្រាម​តែ​សម័យនេះ​មិន​ដូច​សម័យមុន​ទេ គេ​ត្រូវការ​មនុស្ស​ដែល​អាច​និយាយ​គ្នា​បាន ដើម្បី​កសាង​សន្តិភាព​។​​កម្ពុជា​ក៏ត្រូវ​ការ​មេដឹកនាំ​ថៃ​រូប​ណា​ដែលមាន​អំណាច​ខ្លាំង ដើម្បី​ចរចា​រក​សន្តិភាព​បាន​។ ឯ​ថៃ​ក៏​ត្រូវការ​មេដឹកនាំ​កម្ពុជា​ណា​ដែលមាន​អំណាច​ខ្លាំង ដែល​ពេលនេះ​គឺមាន​តែ ហ៊ុន សែន និង ហ៊ុន ម៉ា​ណែ​ត​ប៉ុណ្ណោះ​ដើម្បី​ចរចា​ដែល ហ៊ុន ម៉ា​ណែ​ត ចេញមុខ​ចរចា​ដោយផ្ទាល់​។ យោង​លើ​ហេតុផល​នេះ​គឺ គ្មាន​មូលហេតុ​ណាមួយ​ដែល​មេដឹកនាំ​ថៃ មាន​គម្រោង​សម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ា​ណែ​ត នោះឡើយ​។ ប្រសិនបើ ហ៊ុន សែន ឬ ហ៊ុន ម៉ា​ណែ​ត ស្លាប់​ដោយ​ស្នាដៃ​មេដឹកនាំ​ថៃ​មែន​វា​ច្បាស់​ជា​និង​កើតមាន ហ៊ុន សែន ឬ ហ៊ុន ម៉ា​ណែ​ត រាប់​មុ​ឺ​ន​រាប់សែន​រាប់លាន​នាក់ នៅលើ​ទឹកដី​កម្ពុជា​ភ្លាម​ដែល​

​វា​នឹង​ក្លាយជា​សត្រូវ​សួរ​ពូជ​ពិបាក​រំលត់​។ សម្រាប់​ខ្ញុំ​ក្តី ហ៊ុន ម៉ា​ណែ​ត​ក្តី ក៏​មិនមែនជា​កូន​សត្វ​កង្កែប​ដែល​គេ​ងាយ​នឹង​សម្លាប់​នោះដែរ​។ ទាំងនេះ​ក៏​ជាការ​ពន្យល់​បន្ថែមថា មេដឹកនាំ​ថៃ​មិន​រៀបចំ​ផែនការ​ដើម្បី​សម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ា​ណែ​ត នោះទេ​។​​នៅក្នុង​ផែនការ​សម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ា​ណែ​ត ដោយ​មេដឹកនាំ​ថៃ​គេ​លើក​ថា និង​ប្រើ​យន្តហោះ​។ ចំណុច​នេះ​គួរតែ​ប្រទេស​ដែល​លក់​យន្តហោះ ចម្បាំង​ឲ្យ​ថៃ ត្រូវ​រឹតបណ្តឹង​លើ​កិច្ចសន្យា​ប្រើប្រាស់​យន្តហោះ ព្រោះ​កន្លងទៅនេះ​ថៃ​បាន​ប្រើ​យន្តហោះ ដែល​ទិញ​ពី​អាមេរិក និង​ស៊ុយអែត វាយ​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា​។ កម្ពុជា​មិន​ជំទាស់​នឹង​ការលក់​យន្តហោះ​ចម្បាំង​ឲ្យ​ថៃ​ទេ តែ​សូមកុំ​ឲ្យ​ថៃ​ប្រើប្រាស់​យន្តហោះ​វាយប្រហារ​ចូល​ទឹកដី​កម្ពុជា ឬ​ទឹកដី​ឡាវ ឬ​ម៉ា​ឡើ​សុ​ី ឬ​មី​យ៉ាន់​ម៉ា ដែលជា​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ថៃ​៕a dron1