» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8913 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699084 នាក់

កុមារ​រងគ្រោះ​ព្រោះ​ឡាន​បុក​លើ​ស្ពាន​ជ្រោយចង្វារ​ស្លាប់​ហើយ​ក្នុងពេលដែល​ជនបង្ក​ត្រូវ​បញ្ជូនទៅ​តុលាការ​

 

​ភ្នំពេញ​៖ សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ស្ពាន​ជ្រោយចង្វារ ដែល​បណ្តាលឱ្យ​ទារក​អាយុ ៦០​ថ្ងៃ​ម្នា​ក់បាន​ស្លាប់​នោះ ត្រូវបាន​បញ្ជូន​ទៅដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២ ដើ​ម្បើ​បើក​ការស៊ើបអង្កេត​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។សំណុំរឿងនេះត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៩ខែធ្នូ ឆ្នាំ២០២២ ហើយតំណាងអយ្យការបានស៊ើបអង្កេតលើសំណុំរឿងនេះរួចរាល់ហើយ នៅឡើយតែម្ចាស់រថយន្តដែលជាជនបង្កមិនទាន់បញ្ជូនខ្លួនមកកាន់សាលាដំបូងនៅឡើយនោះទេ។បានសេចក្តីថាបញ្ជូនតែក្រដាសគ្មានមនុស្ស!មានន័យថាជនបង្កមានបង្អែករឹងមាំ។a die moto2 

​សូមបញ្ជាក់ថា កាលពី​ម៉ោង ២​អធ្រាត្រ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ រថយន្ត​មួយគ្រឿង​ម៉ាក បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វា ក្នុងទិសដៅ​ពី​លិចទៅ​កើត បុក​ម៉ូតូ ពេញទំហឹងបណ្តាលឱ្យ​មនុស្ស​ចាស់ និង ទារក​អាយុ​៦០​ថ្ងៃ​ខ្ទាត និង​កំពុង​ជួយសង្គ្រោះ​។ ជនបង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ បញ្ជូនទៅ​ប៉ុស្តិ៍​ភ្លាមៗ រីឯ​រថយន្ត ត្រូវបាន​ជន​មិន​ស្គាល់មុខ វាយ​បំបែក​កញ្ចក់​ទាំង​កំហឹង​។​សមត្ថកិច្ច​បញ្ជាក់ថា​, ភាគី​រថយន្ត​ម៉ាក ជា​ជនបង្ក ៖ LEXUS NX200t ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរ​ដោយ​ឈ្មោះ សោម ណូរី​ទីឃា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៣ ផ្លូវ​កែវ​ចិន្តា ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​កាលពី​ថ្ងៃ​០៥ ខែធ្នូ ឆ្នាំ​២០២២)​។​

ភាគី​ម៉ូតូ​ម៉ាក ជា​ជនរងគ្រោះ ៖ HONDA SCOOPY ពណ៌​ស ពាក់​ផ្លាកលេខ កណ្តាល 1B-9978 បើកបរ​ដោយ​ឈ្មោះ ហុង រត្ន​ថា ហៅ​ស្វិត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រើស​អេតចាយ (​រងរបួស ធ្ងន់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះកុសុមៈ​) រួម​ដំណើរ​ជាមួយ មាន​គ្នា​០២​នាក់​ទី​១-​ឈ្មោះ មុច សុខ​ឡេង ភេទ​ប្រុស អាយុ​៦០​ថ្ងៃ (​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​) និង​ទី​២-​ឈ្មោះ មុច ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ រើស​អេតចាយ (​រងរបួស​ធ្ងន់​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ពន្លឺ​) អ្នក​ទាំងបី​ស្នាក់នៅ​ផ្ទះជួល​លេខ​២២៥ ផ្លូវ​លេខ​៨៦ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

ភាគី​រងគ្រោះ​មាន​ទារក​អាយុ​ទើបតែ ៦០​ថ្ងៃ​ដែល​ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គ​ន្ធៈ​បុប្ផា រាជធានី​ភ្នំពេញ អស់​ជា​ច្រើ​ថ្ងៃ​រួចមក នៅតែ​មិន​អាចជួយ​សង្គ្រោះបាន ដែល​ទើបតែ​ស្លាប់​កាលពី​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២​។ សព​ទារក​រងគ្រោះ ត្រូវបាន​សាច់ញាតិ​យកទៅ​តម្កល់​នៅ​វត្ត​ទួល​សង្កែ ស្ថិតក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដើម្បីឱ្យ​ក្រុមគ្រួសារ សាច់ញាតិ ធ្វើបុណ្យ​កុសល​តាម​ប្រពៃណី​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​ចាត់​ឱ្យ​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា និង​សហការី ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា ៥​លាន​រៀល ព្រមទាំង​ផ្លែឈើ​មួយ​កន្ត្រក ជូន​លោកយាយ ដែល​កំពុង​មើលថែ​ទារក​អាយុប្រមាណ​៣​ខែ ដែល​រងរបួស​ធ្ងន់ធ្ង​រ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វារ​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ ហើយ​បច្ចុប្បន្នកំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​វត្តភ្នំ រាជធានី​ភ្នំពេញ​។​ចំណែក​ម្ដាយ​ទារក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​បុរស​ម្នាក់ទៀត ដែល​ជិះ​ម៉ូតូឌុប​ម្ដាយ និង​កូន ក៏​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​។​ក្រៅ​សម្តេច​កិត្តិ​ព្រិ​ទ្ធ​ប​ណ្ឌឹ​ត​មាន​សប្បុរសជនជាច្រើនបានជួយឧបត្ថម្ភថវិកាផងដែរ៕a die motoa2 a die motoa3 
​