» បញ្ហាទីផ្សារស្វាយ​ខ្មែរ​គ្មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​លក់​ទោះ ជា​ឈ្មួញកណ្តាល​ទិញ​ក្នុងតម្លៃ​ទាប​ប៉ុណ្ណា ក៏ដោយ​ » មកដល់ពេលនេះ​វៀតណាម​មិនទាន់​រកបាន​ប្រធានាធិបតី​ថ្មី​​នៅឡើយ​? » ដូច​ការ​គិតទុក លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ទី​៦ » នៅពេល​កូនស្រី​ធំ​ឆ្អឹង ខឹង​ឪពុកម្ដាយ​ស្ដីបន្ទោស​រឿង​លេង​ឆាត និង​មិន​ឲ្យ​ដើរលេង​ជាមួយ​មិត្តភក្ដិ វេច​បង្វិច​រត់ចោល​ផ្ទះ​បាត់​ » លោក​ស៊ុនចាន់ថុល​ថា​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​សិក្សា​ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ចំនួន​៤២​រូប » កប៉ាល់​យោធា​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ក្នុងពេល​កប៉ាល​យោធា​ចិន​ពីរ​គ្រឿង​នៅ​រាម​? » ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជោ​ត​នា​រាម​បាក់​តាង បាននាំគ្នា​ផ្ទុះ​ការតវ៉ា​ទាមទារ​បណ្ដេញ ចៅអធិការ​វត្ត​ចេញពី​វត្ត​ » មុន​នាំ​កាសែត​ជួប​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​ប្រកាសថា​កម្ពុ​ជាមាន​សេរីភាព​សារ​ពត៍​មាន​ » ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទាក់ទង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​និងការកសាងព្រែកជីក » តារា​កំប្លែង​មាឌធំ​នាយ ធុង បានទទួល​មរណភាព​ហើយ នៅថ្ងៃនេះ ដោយសារ​ជំងឺ​សួត​ » អ្នកលក់​អន​ឡាញ​ជេ​បញ្ចោរ​អ្នកទិញ​ត្រូវ​ហៅ​មក​ធ្វើ​កិច្ចសន្យា សុំទោស​! » បន្ទាប់ពី​ជួប​មេដឹកនាំ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ការវិនិយោគ​និង​ទេសចរណ៍​ស៊ុ​លត​ង់​ព្រុយ​ណេ​ ​យាង​មក​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ សម្ដេច​តេ​ជោ ព្រមទាំង​កូនប្រុស​ទាំងបី​ » ហេ​តុង​អី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ទាល់តែ​មាន​មនុស្ស​របស់​នាយករដ្ឋមន្ត្រី​ចុះ​? » រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2069 នាក់

ម្សិលមិញ 4563 នាក់

សរុប 14169445 នាក់

ខឹង​មិន​សង​ថ្លៃ​ប៊ីចេង​ស្ទាក់​បាញ់​ឲ្យ​របួស​បាន​រត់គេច​១​ថ្ងៃ​ចាប់បាន​!

​ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៤ មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៧-៥៨ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ឃ្លោក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។a kill shot1 

ប្រភពពីសមត្តកិច្ចឲ្យដឹងថា៖​ករណីនេះ​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​រថយន្ត​ម៉ាក​កូរ៉េ​មួយ​តោន​កន្លះ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BA-4494 បើក​តាម​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក់ តូ​រី​ស ពណ៍​ស្លែ ពាក់​ផ្លាក់លេខ ភ្នំពេញ 2K-8528 បើកបរ​ដោយ​ជន​រង​គ្រោៈ​ឈ្មោៈ ឡេង កាក់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ។ ពេលមកដល់​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៧-៥៨ ម៉ាក​កូរ៉េ​មួយ​តោន​កន្លះ​ខាងលើ​បាន​បើក​វ៉ា​ជែង​មក​កាក់​រថយន្ត​ជនរងគ្រោះ​ដោយ​ស្រែក​ឲ្យ​ជនរងគ្រោះ​ឈប់​រថយន្ត បន្ទាប់មក​ជនរងគ្រោះ​ប្រដាប់​ដោយ​ទីប​បាន​ចុះ​ទៅរក​ជនសង្ស័យ ពេលដែល​ដើរទៅ​ដល់​ជនសង្ស័យ​ក៏បាន​ដក​កាំភ្លើង​(​មិន​ស្គាល់​ម៉ាក​) ចេញពី​ចង្កេះ​បាញ់​ទៅលើ​ជនរងគ្រោះ​ចំនួន ៧​គ្រាប់ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដេក​ដួល​នៅនឹងកន្លែង​កើតហេតុ ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ខាងលើ​បាន​ឡើង​រថយន្ត​រត់គេចខ្លួន​បាត់​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​លោកសង្ឃ​។ វត្ថុតាង​សម្ថ​កិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​។​


​ទទួលបាន​បញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន មុន្នី​រ័ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​នាយ​យក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែវ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ប្រើ​រយ​:​ពេល ១៨​ម៉ោង រហូត​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ និង​ឈានទៅដល់​ការ​ឃាត​ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ ឌី​ត និមល អាយុ ៣៥​ឆ្នាំ ភេទ​ប្រុស មុខរបរ​អាជីវករ​(​បោះ ដុំ ប៊ីចេង​) នៅ​ចំណុច​ផ្លូវ​ឧកញ៉ា ឌួង ងៀប កែង​ផ្លូ​ង​វែង​ស្រេង ស្ថិតក្នុង​ខណ្ឌ មានជ័យ​រាជធានី​ភ្នំពេញ ។​ក្រោយពី​បានធ្វើការ​សាកសួរ​បឋម​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៤ វេលា​ប្រហែល​ម៉ោង ១៩ ខ្លួន​ពិតជា​បាន​ប្រើប្រាស់​អាវុតខ្លី​ម៉ាក K-59 បាញ់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ឡេង កាក់ បណ្តាល​ឲ្យ​រង​របួល​ធ្ងន់​ប្រាកដ​មែន មូលហេតុ​ដោយសារតែ​ជនរងគ្រោះ​មិន​ព្រម​សង​ប្រាក់​ថ្លៃ​ទិញ​ប៊ីចេង​?។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​អាវុធខ្លី​ម៉ាក K-59 ចំនួន ១​ដើម (​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​) តែសមត្ត្កិកិច្ចមិនបង្ហើបថាតើជនសង្ស័យបានពីប្រភពណានោះទេ?។a kill shoot a kill shot