» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11101 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701272 នាក់

ឧកញ៉ា​ថោង​សា​រ៉ា​ត​ជាប់គុក​ម៉ា​អា​យ៉ូ​ស​​រឿងបាញ់​ឧកញ៉ា​អ៊ឹង​ម៉េង​ជឺ​តែប្រពន្ធ​មិន​យល់ស្រប​ថា​គេ​ធើ​ស៊ី​

 

​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩​លោក ថោង សារ៉ាត់ សេដ្ឋី​កូនកាត់​ខ្មែរ​វៀតណាម​និង​អង្គរក្ស​៤​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ នេះ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ក្នុង​រឿង​បាញ់សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ ថៅកែ​ស៊ីម៉ង់​សញ្ញា​ត្បូង​កាល​វេលា​ម៉ោង​៧៖១៨​នាទី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។ a thong sarat2 

​ទ​ណ្ឌឹ​ត​ទាំងនោះ​រួមមាន​ឈ្មោះ ទី​១៖ លោក ថោង សារ៉ាត់ ជា​មេក្លោង​, ទី​២៖​ឈ្មោះ ស៊ា​ង វាសនា​, ទី​៣៖​ឈ្មោះ មាស សម្បត្តិ​, ទី​៤៖​ឈ្មោះ កុយ ចាន់ថុល និង​ទី​៥៖​ឈ្មោះ ឈុំ ចិ​ត្រា​។​

​ហេតុការណ៍​បាញ់សម្លាប់​លោក​ឧកញ៉ា អ៉ឹ​ង ម៉េង ជឺ ដ៏​កក្រើក​រាជធានី​ភ្នំពេញ​កាលនោះ​គឺ បានកើត​ឡើង ខណៈ លោក​ឧកញ៉ា​ចុះ​ពី​រថយន្ត ឡិច​ស៊ី​ស​៥៧០ ដើម្បី​ដើរទៅ​ទិញ​ផ្លែឈើ​នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​គេ​មិនដឹងថា​តើ​ឧកញ៉ា​ថោង​សា​រ៉ា​ប្តឹង​ឧទ្ធរណ៍​ដែរ​ឬ​អត់​នោះទេ​?​។​a thong sarat1 

​ក្រោយពី​ប្រកាស​សាលក្រម​លោកស្រី ទាវ ធីតា Teav Thida ភរិយា​លោក​ថោង សារ៉ាត់ និង​ក្រុមគ្រួសារ​អង្គរក្ស​របស់លោក​ថោង​សា​រ៉ា​ត​បាន​ស្រែក​ទ្រហោយំ​រាប់​ពី​អង្គ​ហេតុថា​ពេល​កើតហេតុ​ប្តី​គាត់​នៅ​មូលដ្ឋាន​និងថាប្តីគាត់និងឧកញ៉ាអ៊ឹងម៉េងជឺមិនដែលស្គាល់គ្នាទេហើយ​បានចាត់ទុក​ថា​តុលា​ការមិន​យុ​ត្តិ​ធ​មិ​និង​បាន​សុំ​សម្ដេច​តេ​ជោ ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ដែលជា​កូនចៅ​ផង​។

សូមបញ្ជាក់ដែរថា មរណៈភាពរបស់លោកឧកញ៉ាអ៊ឹង ម៉េងជឺកាលនោះ បានធ្វើឱ្យលោកខកខានក្នុងការចូលឆ្លើយបំភ្លឺនៅចំពោះមុខលោកចៅក្រមស៊ើបសួរ ពាក់ព័ន្ធសំណុំរឿងទំនាស់ដីធ្លីប្រមាណ១០ហិតានៅម្តុំបឹងប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមួយឧកញ៉ាម្នាក់ទៀត ។

 លោកឧកញ៉ាអ៊ឹង ម៉េងជឺ ត្រូវបានលោកកែវ មុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចូលខ្លួននៅថ្ងៃទី៨ ធ្នូ ២០១៤ ដើម្បីសាកសួរលើសំណុំរឿងព្រហ្មទណ្ឌ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់លោកឧកញ៉ា អ៊ឹង ម៉េងជឺ រួចហើយ ដែលការចោទប្រកាន់មានពីរបទល្មើស ។ ទី១-តាមបទប្បញ្ញត្តិ មាត្រា ៥២៣ ពីបទធ្វើឲ្យអស់ជំនឿលើសេចក្តីទុកចិត្តតុលាការ និង ទី២-តាមបទប្បញ្ញត្តិ មាត្រា ៥២៤ ពីបទប្តឹងភូតកុហកទៅអាជ្ញាធរតុលាការ ។

ប្រភពបន្តថា បណ្តឹងព្រហ្មទណ្ឌនោះ គឺលោកឧកញ៉ាអ៊ឹង ម៉េងជឺ ជាចុងបណ្តឹងពាក់ព័ន្ធទំនាស់រឿងដីទំហំប្រមាណ១០ហិកតា នៅបឹងប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ដែលដីនោះមានទឹកប្រាក់រាប់លានដុល្លារអាមេរិក និងមានដើមបណ្តឹងជាឧកញ៉ាម្នាក់ទៀត ។ប៉ុន្តែរឿងនោះបានស្ងាត់ទៅវិញមិនដឹងថាជាយ៉ាងណានោះទេ?៕a thonga a thong sarat wife 

​