» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12331 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702502 នាក់

លោក ឱម យិនទៀង : នៅ​កម្ពុជា​អត់​មានច្បាប់​ដាក់គុក មន្ត្រី រាជការ ដែល​សំ​ញ៉ែង​ទ្រព្យសម្បត្តិ​ទេ !


​កាលពី​រសៀល​ថ្ងៃទី ២៨ មិថុនា ២០១៩ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បើក​ធ្វើ​សន្និសីទ​សារព័ត៌មាន លើ​លើ​សំ ណុំ​រឿងក្តី​របស់​ឧកញ៉ា សុខ ប៊ុន និង​គូកន​ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន​បណ្តោះអាសន្ន ។a om kim

ដោយ ឡែក ពាក់ព័ន្ធ​នឹង​ករណី នៃ​សំណុំរឿង​របស់លោក គីម រស្មី អតីត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី និង លោក ស្រេង សុខា ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ករណី​ទាំ​២​នេះ ត្រូវបាន​ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ ថ្លែងប្រាប់​អ្នកកាសែត​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បង្កើត​ក្រុម​សុ​ើ​ប​អង្កេត​៦​ក្រុម បាន ចុះ​ស៊ើបអង្កេត និង រឹបអូស​ប្រមូល​វត្ថុតាង ( សែក ) និង​ចម្លើយ បំភ្លឺ​ពីសា​មុ​ី​ខ្លួន​ជាប់​សង្ស័យ តែ​រក​មិន​ឃើញថា បាន ប្រព្រឹត្ត​អំពើពុករលួយ​ទេ ។

​ឯកឧត្តម ឱម យិនទៀង បញ្ជាក់ ថា " ស្សែក​ដែល​លោក គីម រស្មី ចែក​លុយ​១០​មុ​ឺ​ន​ដុល្លារ ៥​សន្លឹក​អោយ​កូន ៥ នាក់​នោះ​អត់​បាន​ទៅ​បើក​ទេ ហើយ​សែក​២​សន្លឹក ដូចជា​ហែក​ចោល​ទៀតផង​? ។ សែក​ទាំង​ប៉ុន្មាន យើងខ្ញុំ​រឹបអូស​យកបាន​ធ្វើជា​ភស្តុតាង ។ កូន​ដែល​ហែក​សែក ចោល​និយាយថា សែក​នោះ​ចង្រៃ​អត់លុយ ហើយ​ឪ​វា​អស់ បុណ្យ​ទៀត ។ យើង​បាន​ហៅ​គាត់​មក​សួរចម្លើយ​មើល​ទ្រព្យ សម្បត្តិ​របស់គាត់ ទាំង​ផ្ទះ ទាំង​ឡាន និង លុយកាក់​នៅក្នុង ធនាគារ​ទាំងអស់ " ។ " យើង​មើល​ទ្រព្យសម្បត្តិ​របស់លោក គីម រស្មី គី​មិនទាន់មាន​អ្វីដែល​អាចជា​បញ្ហា​ទេ ហើយ​យើង ឃើញថា​៥០​មុ​ឺ​ន​ដុល្លារ​អត់​មាន​ឃើញ​ទេ ព្រោះ​លុយ​ក្នុង​ធនាគារ របស់គាត់​មាន​មិន​គ្រប់​៥០​មុ​ឺ​ន​ដុល្លារ​ផង បាន​អី​បើក​ឲ្យ ! គឺ​សែក​ហ្នឹង​អត់​មាន​លុយ​ទេ គឺ​អួត​សំ​ញ៉ែង​ទ្រព្យសម្បត្តិ​ទេ​។

បញ្ហា​ដែលគាត់​ខុស គឺ​ការ​សំ​ញ៉ែង​ទ្រព្យ ។ អីចឹង យើងខ្ញុំ​ជំរាប ថា រាជរដ្ឋាភិបាល​ដក​គាត់ សូម​ជំរាប​ថា នៅ​ហុងកុង នៅ​ប្រទេស​មួយចំនួនទៀត ច្បាប់​ប្រឆាំង​អំពើពុករលួយ ដាក់ ទោស​មន្ត្រីរាជការ​ដែល​សំ​ញ៉ែង​ទ្រព្យ​ជាប់គុក ប៉ុន្តែ​ស្រុក​ខ្មែរ អត់​ជាប់គុក​ទេ គ្រាន់តែ​រាជរដ្ឋាភិបាល​បណ្តេញចេញ ... ។​នៅ កម្ពុជា​អត់​មានច្បាប់​ដាក់គុក​ករណី​សំ​ញ៉ែង​ទ្រព្យ​នោះទេ " ។ ចឹ​ង​ទេ ! មន្ត្រីរាជការ ណា​មានទ្រព្យ​សម្បត្តិ​មហាសាល កុំ​ហ៊ាន​ចេញមុខ​សំ​ញ៉ែង​ទ្រព្យ ជា​សាធារណ​:​ច្បាស់​ជា​អស់តំណែង​ហើយ តែ​អត់​ជាប់ គុក​ទេ កុំអោយ​តែ​មន្ត្រីរាជការ​ដែលមាន​ទ្រព្យ​មហាសាល​នោះ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​រកឃើញ ភស្តុតាង​ដាក់បន្ទុក​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ នោះ​ទើប ជាប់គុក ។

​ឯកឧត្តម​បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុ​ិ​ន​ទៀង បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា នាឡិកាដៃ​ដែល​លោក ស្រេង សុខា ស្នងការរង​ខេត្តកណ្តាល ពាក់​នោះ​គឺជា​នាឡិកា​ដាំ​ពេជ្រ​ក្លែងក្លាយ​ហើយ​លុយ​ដែល​ស្នងការរង​រូបនេះ​បាន​ថត​បង្ហោះ​នៅលើ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ពិធី​ភ្ជាប់ពាក្យ​នោះ ក៏មាន​លុយ​ខាង​ស្រី​រួមចំណែក​ផងដែរ​។​ចប់​! ដោយ​: សុផល Tel : 086 911 920a sok acub a om kim1 a om kim2 a om kim3 
​