» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3319 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142501 នាក់

ចិនដីគោក​សប្បាយចិត្ត​ឃើញ​គណបក្ស​លោកស្រី​សៃ​អ៊ី​វ៉ឹ​ន​ចាញ់ឆ្នោត​ថ្នាក់​តំបន់​នៅ​តៃវ៉ាន់​

​តៃវ៉ាន់​៖ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២៥​វិច្ឆិកា បាន​សម្ដែង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ការបរាជ័យ​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន Democratic Progressive Party (DPP) ដែលជា​គណបក្ស​កាន់ អំណាច​តៃវ៉ាន់​បច្ចុប្បន្ន នៅក្នុង​ការបោះឆ្នោត​ថ្នាក់​តំបន់​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ចាត់ ទុក​ថា​នេះ​ជា​អ្វីដែល ប្រជាជន​តៃវ៉ាន់​ចង់បាន​ទំនាក់ទំនង​សន្តិភាព​ជាមួយ​ចិន​។​a tai2 

ការិយាល័យ​ចិនដីគោក​ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​បញ្ជាក់ថា​៖«​លទ្ធផល​បោះឆ្នោត​នៅពេលនេះ បានបង្ហាញ​យ៉ាងច្បាស់​ថា​ប្រជាជន​តៃវ៉ាន់​ចង់បាន​ទំនាក់ទំនង​សន្តិភាព និង​ចែករំលែក​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​ចិន​...»​។​

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា​៖​បរាជ័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ឬ Democratic Progressive Party (DPP) ដែលជា​អ្នកគាំទ្រ​ការ ទាមទារ​ឯករាជ្យ និង​ផ្ដាច់ខ្លួន​ពី​ចិនដីគោក ក៏បាន​បង្ខំ​ឱ្យ​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​សៃ​អ៊ី​វ៉ឹ​ន​( Tsai Ing-wen) លាលែង​ពី​តំណែង​ជា ប្រធាន​បក្ស DPP ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ​ផងដែរ​តែ​បាន​អះ​អះអាងថា​នឹងមិន​បោះបង់ចោល​គោល​ល​ជំហរ​ការពារ​សេរីភាព​និង​អធិប​តេ​តេ​យ្យ​ភាព​ទឹកដី​ឡើយ​។

គណបក្ស DPP បាន​គ្រប់គ្រង​ទីក្រុង​តែ​ចំនួន​០៦​ប៉ុណ្ណោះ ក្នុងចំណោម ទីក្រុង​ទាំង​អស់នៃ​កោះ​តៃវ៉ាន់ បើ​ប្រៀបធៀប​ទៅនឹង​គណបក្ស​គួ​ក​មិន​តាង​( Kuomintang )​ដែលជា​គណបក្ស​មាន​ទំនាក់ទំនង​ល្អជា​មួយ​ចិនដីគោក​បាន​គ្រប់គ្រង ទីក្រុង​ចំនួន​១៥ ក្រោយ​ការបោះឆ្នោត​ថ្នាក់​តំបន់​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​លោកស្រី សៃ​អ៊ី​វ៉ឹ​ន​(Tsai Ing-wen )​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​តៃវ៉ាន់ កាលពី​ឆ្នាំ​២០១៦​មក ទំនាក់ទំនង រវាង​កោះ​តៃវ៉ាន់ដែលស្និទជាមួយអាមេរិក និង​ចិនដីគោក មាន​ភាព​តានតឹង​យ៉ាងខ្លាំង ដោយសារតែ​គោលជំហរ​ចង់បាន​ឯករាជ្យ​ពី​ចិន​របស់​លោកស្រី បើទោះជា ទីក្រុង​ប៉េកាំង ព្រមាន​ម្ដង​ហើយ​ម្ដងទៀត​ពី​ការប្រើប្រាស់​កម្លាំងយោធា​វាយយក​កោះ​តៃវ៉ាន់​ក៏ដោយ​៕a tai van1