» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1995 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747330 នាក់

កីឡាក​ច​ត្រ​ង្ក​កម្ពុជា​ជើង​ឯ​កស​ង្ក្រា​ន​អង្គរបាន​មេដាយមាស​ស៊ី​ហ្កេ​ម​


​រាជធានី​ភ្នំពេញ ៖ កីឡាករ​អុកចត្រង្គ​កម្ពុជា សុខ លឹម​ហេង កម្ពុជា​បានទទួល​មេដាយមាស ក្រោយពី​យកឈ្នះ​កីឡាករ​វៀតណាម ក្នុង​វិញ្ញាសា​បុរស​១​ទល់​១ រយៈពេល​៥​នាទី ពី​ការប្រកួត​អុកចត្រង្គ​។​
​កីឡាករ សុខ លឹម​ហេង នេះ គឺធ្វើឡើង​ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ​កីឡា​អុកចត្រង្គ លើ​វិ​ញ្ញា​បុរស ១​ទល់​១ រយៈពេល​៥​នាទី នៅ​សាល​ដំបូលទូក​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៣ ក្នុង​ព្រឹក​ត្តិ​ការណ៍​ស៊ី ហ្គេម​លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។​a game chest 

​មុននឹង​ឈានដល់​ការទទួលបាន​មេដាយមាស​នេះ កីឡាករ​អុកចត្រង្គ​កម្ពុជា សុខ លឹម​ហេង ត្រូវ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ជួប​ជាមួយ​ជាមួយ​កីឡាករ​វៀតណាម Quang Trung Nguyen និង​ទទួលបាន​យកជ័យ​ជម្នះ​លើ​ដៃគូ​ប្រកួត​។ បន្ទាប់មក ចូលដល់​វគ្គ​ផ្ដាច់ព្រ័ត្រ កីឡាករ សុខ លឹម​ហេង ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​វៀតណាម Nam Thang Hoang ហើយ​កីឡាករ សុខ លឹម​ហេង ទទួលបាន​មេដាយមាស​។​កីឡាករ សុខ លឹម​ហេង បានឱ្យដឹងថា លោក​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​យក​មោទកភាព​ជូន​ជាតិ និង​ជា​ក្តី​ប្រាថ្នា​ក្នុងការ​បង្ហាញ​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​

​ម្ចាស់​មេដាយមាស កីឡា​អុកចត្រង្គ​ដែល​គេ​គ្នា​ហៅថា​ស​ង្កេ​ច​អុកចត្រង្គ រូបនេះ​បាន​បន្ថែមថា​៖ «​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ខ្ញុំ​ចូលរួម​ប្រកួត​ក្នុង​កម្រិត​អន្តរជាតិ​នេះ ដោយ​កន្លងមក ខ្ញុំ​ធ្លាប់តែ​ចូលរួម​ប្រកួត​ក្នុង​ឆាក​ជាតិ​ធំៗ ដូចជា​កម្មវិធី​អង្គរ​សង្ក្រាន្ត​ជាដើម ហើយ​ខ្ញុំ​កាន់តែ​សប្បាយ​ចិត្តខ្លាំង​នៅពេលដែល​ទទួលបាន​មេដាយមាស​សម្រាប់​កីឡា​ដែល​ខ្ញុំ​ស្រឡាញ់​មួយ​នេះ ហើយ​វា​ជា​ជោគជ័យ​មួយ​យ៉ាង​ធំធេង​នៅក្នុង​អាជីព​កីឡា​មួយ​នេះ​របស់ខ្ញុំ​»​។​កីឡាករ សុខ លឹម​ហេង បាន​លើកឡើងថា សម្រាប់​ការទទួល បាន​ជ័យជម្នះ​នេះ គឺមាន​ការជំរុញ និង​លើកទឹកចិត្ត​ខ្លាំង​ពី​ឪពុកម្តាយ ក្រុមគ្រួសារ ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា គ្រូបង្វឹក និង​ក្រុមការងារ​ទាំងអស់ ដែល​ធ្វើឱ្យ​រូបគាត់​ខិតខំ​ប្រឹងប្រែង​រហូត​បាន​ឈាន​មកដល់​ថ្ងៃនេះ​។​


​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា បុរស ៤​ទល់​៤ គឺធ្វើឡើង​រវាង​ថៃ និង​វៀតណាម និង ហ្វីលីពីន ជាមួយ មី​យ៉ាន់​ម៉ា ដើម្បី​ដណ្ដើមយក​មេដាយមាស ខណៈ​នៅ​រសៀល​នេះដែរ ក្នុង​វគ្គ​ផ្តាច់​ព្រ័ ត្រ​លើ​វិញ្ញាសា បុរស​៣​ទល់​៣ ក៏​នឹងធ្វើ​ការប្រកួត​រវាង​កីឡាករ​អុកចត្រង្គ​កម្ពុជា និង​កីឡាករ​អុកចត្រង្គ​ថៃ​ផងដែរ​៕a game chest1